ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ថៃ “​ប​យ ភិ​ស្ណុ​” ហោះ​ឆ្លង​ទ្វីប​ទៅ​រៀប​ការ​នឹង​នារី​ស៊ុ​យ​អែ​ត

4 ឆ្នាំ មុន

បន្ទាប់​ពី​លុតជង្គង់​សុំ​គូស្នេហ៍​យ៉ាង​រ៉ូ​មែន​ទិ​ក​ កាលពី​ពេល​កន្លង​ទៅ​នេះ សម្រាប់​តារា​សម្ដែង តារាចម្រៀង និង​ជា​ពិធីករ លោក «ប​យ – ភិ​ស្ណុ និ​ម​សា​គុល»…

បន្ទាប់​ពី​លុតជង្គង់​សុំ​គូស្នេហ៍​យ៉ាង​រ៉ូ​មែន​ទិ​ក​ កាលពី​ពេល​កន្លង​ទៅ​នេះ សម្រាប់​តារា​សម្ដែង តារាចម្រៀង និង​ជា​ពិធីករ លោក «ប​យ – ភិ​ស្ណុ និ​ម​សា​គុល» (Pisanu Nimsakul) ដែល​បាន​ផ្ដើម​ស្នេហ៍​ជាមួយនឹង​នារី​ស៊ុ​យ​អែ​ត ​គឺ​នាង «​អា​មេន​ដា» រហូត​ដល់​ព្រមព្រៀង​ប្រើ​ជីវិត​គូ​រួម​គ្នា​។

កំលោះ ប​យ ភិ​ស្ណុ ព្រមទាំង​អ្នក​ម្ដាយ និង​មិត្ត​ជិត​ស្និទ្ធ​មួយ​ចំនួនបាន​ហោះ​ទៅ​រៀបចំ​ពិធី​មង្គលការ​ជាមួយនឹង​នាង អា​មេន​ដា នៅ​ឯ​ព្រះ​វិហារ​សាសនា​គ្រឹះ Lund’s Domkyrka ក្នុង​ទីក្រុង Lund ប្រទេស​ស៊ុ​យ​អែ​ត​ ។ ក្នុង​ចំណោម​មិត្តភក្តិ​ដែល​មក​ក្នុង​ឈុត​ថៃ​ដ៏​ស្រស់​ស្អាត​មាន​ដូច​ជា ឌី​ជេ តុ​ន ហម​, ឌី​ជេ ដា​ដា​, រ៉ា​សាមី​ខេ​, និង​នាង ពុ​យ​ហ្វា​យ អេ​អេ​ហ្វ ។

សូម​ប្រាប់​ថា​ក្នុង​ពិធី​នេះ គឺ​សុទ្ធតែ​ស្រស់​ស្អាត និង​សង្ហា​ទាំង​គូ​តែ​ម្ដង សូម​ចូលរួម​អបអរសាទរ​ចំពោះ​អាពាហ៍ពិពាហ៍ និង​ស្នេហា​ឆ្លង​ទ្វីប​របស់​ពួក​គេ​ផង​៕ កែសម្រួលដោយ ៖សុឃាក់


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ