ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ុ​ង ចាន់​ក​ណ្និ​កា ប្រកាស​បញ្ចប់​អាជីព​ចម្រៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​យ៉ុ​ង ចាន់​ក​ណ្និ​កា បាន​ប្រកាស​បញ្ចប់​អាជីព​ចម្រៀង ខណៈ​នាង​រយាល​មួយ​រយៈពេល​វែង ក្រោយ​ចូល​រោងការ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។ ការ​សម្រេច​ដើរ​ចេញពី​អាជីព​ចម្រៀង​ដែល​បាន​ជ្រោង​នាង​ឲ្យ​មានកេរ្តិ៍ឈ្មោះ​នៅ​ក្នុង​វិ​ថី​សិល្បៈ​នេះ​ស្រប​ពេល​គ្នា​នឹង​អាជីព​លក់​គ្រឿងសម្អាង​ការ​តាម​អន​ឡាញ​របស់​នាង​កំពុង​តែ​លូតលាស់​ខ្លាំង ។ ការ​ប្រកាស​បញ្ចប់​អាជីព​ចម្រៀង​របស់​អ្នក​នាង​យ៉ុ​ង…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​យ៉ុ​ង ចាន់​ក​ណ្និ​កា បាន​ប្រកាស​បញ្ចប់​អាជីព​ចម្រៀង ខណៈ​នាង​រយាល​មួយ​រយៈពេល​វែង ក្រោយ​ចូល​រោងការ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។ ការ​សម្រេច​ដើរ​ចេញពី​អាជីព​ចម្រៀង​ដែល​បាន​ជ្រោង​នាង​ឲ្យ​មានកេរ្តិ៍ឈ្មោះ​នៅ​ក្នុង​វិ​ថី​សិល្បៈ​នេះ​ស្រប​ពេល​គ្នា​នឹង​អាជីព​លក់​គ្រឿងសម្អាង​ការ​តាម​អន​ឡាញ​របស់​នាង​កំពុង​តែ​លូតលាស់​ខ្លាំង ។

ការ​ប្រកាស​បញ្ចប់​អាជីព​ចម្រៀង​របស់​អ្នក​នាង​យ៉ុ​ង ចាន់​ក​ណ្និ​កា នេះ​ទំនងជា​មិន​ចង់​ឲ្យ​មានការ​ប៉ះពាល់​ទៅ​ដល់​ផ្នែក​រកស៊ី​របស់​នាង ជាមួយ​សិល្បៈ​ ខណៈ​ពេល​ដែល​ការ​ផ្សាយ​លក់​ឡេ​របស់​នាង ម្តង​ៗ​ក៏​មាន​ការ​រិះគន់​ខ្លាំង​ផង​ដែរ​ទៅ​លើ​ភាព​សិច​ស៊ី ។

ក្នុង​ចំណោម​តារាចម្រៀង​ស្រី យ៉ុ​ង ចាន់​ក​ណ្និ​កា ត្រូវ​គេ​ចាត់​ទុក​ថា នាង​គឺជា​តារាចម្រៀង​មួយ​ដួង​ដែល​និយម​ចូល​ចិត្ត​លើកយក​បទ​ចម្រៀង​ពី​ដើម​មក​ច្រៀង​ជាមួយនឹង​សំឡេង​ដ៏​ពីរោះ ។ នាង​ល្បីឈ្មោះ​ខ្លាំង បន្ទាប់​ពី​ច្រៀង​បទ​«​វាចា​ស្រីឡង់សេ​» ដែល​និពន្ធ​ឡើង​ដោយ​លោក​ហ្វៃ សំអាង កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​។ បន្ទាប់​ពី​នោះ​មក​នាង​បាន​ក្តាប់​ឱកាស​ទីផ្សារ​ការងារ​បាន​យ៉ាង​ល្អ ដោយ​នាង​បាន​បង្ហាញ​វត្តមាន​ច្រៀង​ឲ្យ​ផលិតកម្ម​ក្នុងស្រុក និង​ក្រៅ​ស្រុក ជា​ពិសេស​នាង​បាន​ចេញ​មុខ​ច្រៀង​តាម​ឆាក​តន្ត្រី​នៅ​ស្ថានីយ​ទូរទស្សន៍​នានា​ស្ទើរ​មិន​ដាច់​រយៈ ។

យ៉ាងណា​ក្តី​ភាព​លេចធ្លោ​នៅ​ក្នុង​អាជីព​ចម្រៀង​របស់​នាង​បាន​បាត់​ទៅ​វិញ បន្តិច​ម្តង​ៗ ក្រោយ​ពេល​ដែល​នាង​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​បុរស​ដែល​ជា​មន្ត្រី​ប៉ូលិស និង​បច្ចុប្បន្ន​នាង​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​ហើយ​ដែរ ។

ក្រោយ​ពី​រៀប​ការ​មានកូន​ហើយ​នោះ យ៉ុ​ង ចាន់​ក​ណ្និ​កា ហាក់​មិនសូវ​ជា​នឹកនា​កាន់​ក្បាល​មេក្រូ​ច្រៀង​ឡើង​​ឡើយ ប៉ុន្តែ​នាង​បាន​ចេញ​មុខ​យ៉ាង​ផុសផុល​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​នាម​ជា​អ្នកលក់​ឡេ​មួយ​រូប​ទៅ​វិញ ។ ការ​ផ្សព្វផ្សាយ​ពី​ការ​លក់​គ្រឿងសម្អាង​របស់​នាង​តាម​ហ្វេ​ស​ប៊ុ​ក​មាន​ក៏​មាន​ភាព​ល្បី​ល្បាញ​ផង​ដែរ បន្ទាប់​ពី​នាង​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​នាង​ស្ទើរ​១០០​អង្សា​សេ ដោយ​ហ៊ាន​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​ខ្លាំង ដែល​នាង​មិន​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក​។

ការ​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​នេះ យ៉ុ​ង ចាន់​ក​ណ្និ​កា ទទួល​រង​ការ​រិះគន់ និង​ការ​ប្រមាថ​ពី​មហាជន​មួយ​ចំនួន​ផង​ដែរ បើ​ទោះបីជា​ការ​បង្ហាញ​ទាំងនេះ គឺ​គ្រាន់​ជា​ការ​ឡង់សេ​ដើម្បី​លក់​ផលិតផល​សម្អាងការ​របស់​នាង​ក៏​ដោយ ។ ពួក​គេ​ទាំងនោះ​បាន​ចាត់​ទុក​ការ​ឡាយ​លក់​ឡេ​ដែល​មាន​ភាព​សិច​ស៊ី​របស់ យ៉ុ​ង ចាន់​ក​ណ្និ​កា ហាក់ជា​រឿង​មួយ​មិន​សមរម្យ ដ្បិត​នាង​ជាតា​រា​មួយ​រូប​ដែល​ធ្លាប់​មាន​ប្រជាប្រិយភាព ហើយ​នាង​ក៏​មាន​ស្វាមី​ដែល​មានមុខមាត់​ម្នាក់​នៅ​ក្នុង​សង្គម​ផង​នោះ ។ ទោះជា​យ៉ាងណា​នាង​ហាក់​មិន​ឈឺក្បាល​វិលមុខ​ចំពោះ​ពាក្យ​រិះគន់​ទាំងនោះ​ឡើយ ដោយហេតុ​ថា នេះ​គ្រាន់តែ​ជា​មុខរបរ​រកស៊ី​របស់​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ