ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​តែង​តែគិត​ច្រើន​ឥតប្រយោជន៍មែន​ទេ សាក​ល្បង​ទម្លាប់​ទាំង​នេះ​​​ជួយបាន

4 ឆ្នាំ មុន

វា​ពិតជា​ក្បូន​ដ៏​ល្អ​មួយ​ដែល​មនុស្ស​យើង​គួរតែ​គិត​មុន​និយាយ ប៉ុន្តែ​អ្នក​អាច​នឹង​មាន​បញ្ហា​នៅ​ពេល​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​គិត​ច្រើន​ពេក​ថា ​ខ្លាញ់​នឹង​ធ្វើ​អ្វីមួយ​ប​រ៉ា​ជ័យ ឬ​គិត​ថា​ខ្លួនឯង​ហ្នឹង​ស្ថិត​ក្នុង​អាកា​រៈ​ថប់​អារម្មណ៍​ដែឡ​មិន​អាច​គ្រប់គ្រង​បាន​។ តើ​អ្នក​កំពុង​តែ​ស្វែងរក​មធ្យោបាយ​ដើម្បី​បញ្ឈប់​ការ​គិត​ច្រើន​ពេក​មែន​ទេ ខ្ញុំ​អាច​ជួយ​អ្នក​បាន​។ ១-តាំងសមាធិ ៖ បើសិនជា​អ្នក​យល់​ថា​អ្នក​មិ​ដឹង​ធ្វើ​ដូច​ម្តេច​ទើប​បញ្ឈប់​ការ​គិត​ច្រើន​បាន​នោះ អ្នក​ត្រូវ​តែ​រឿង​នូវ​អ្វីមួយ​ដែល​និយាយ​ថា…

វា​ពិតជា​ក្បូន​ដ៏​ល្អ​មួយ​ដែល​មនុស្ស​យើង​គួរតែ​គិត​មុន​និយាយ ប៉ុន្តែ​អ្នក​អាច​នឹង​មាន​បញ្ហា​នៅ​ពេល​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​គិត​ច្រើន​ពេក​ថា ​ខ្លាញ់​នឹង​ធ្វើ​អ្វីមួយ​ប​រ៉ា​ជ័យ ឬ​គិត​ថា​ខ្លួនឯង​ហ្នឹង​ស្ថិត​ក្នុង​អាកា​រៈ​ថប់​អារម្មណ៍​ដែឡ​មិន​អាច​គ្រប់គ្រង​បាន​។ តើ​អ្នក​កំពុង​តែ​ស្វែងរក​មធ្យោបាយ​ដើម្បី​បញ្ឈប់​ការ​គិត​ច្រើន​ពេក​មែន​ទេ ខ្ញុំ​អាច​ជួយ​អ្នក​បាន​។

១-តាំងសមាធិ ៖ បើសិនជា​អ្នក​យល់​ថា​អ្នក​មិ​ដឹង​ធ្វើ​ដូច​ម្តេច​ទើប​បញ្ឈប់​ការ​គិត​ច្រើន​បាន​នោះ អ្នក​ត្រូវ​តែ​រឿង​នូវ​អ្វីមួយ​ដែល​និយាយ​ថា “Let go” ក្នុង​ចិត្ត​វិញ ដូច្នេះ​វា​នឹង​ល្អជា​មិន​ខាន​។ ចូរ​ស្រមៃ​ថា ការ​គិត​គឺ​ដូច​គ្នា​នឹង​ការ​ដកដង្ហើម​ដែរ ព្រោះ​អ្នក​ត្រូវការ​ធ្វើ​វា​គ្រប់ពេល ដោយពេល​ខ្លះ​មិនដឹង​ខ្លួន​ទៀត​ផង​។ ប៉ុន្តែ​បើសិនជា​អ្នក​ត្រូវការ​ដឹង​នោះ អ្នក​ក៏​អាច​ផ្អាក​ការ​ដកដង្ហើម​បាន​ដែរ​។ ការ​តាំងសមាធិ​នឹង​ជួយ​អោយ​អ្នក​សិក្សា​ដឹង​ពី​របៀប​នៃ​ការ​បញ្ចេញ​ចោល​នូវ​ការ​គិត​របស់​អ្នក​។

ចំណាយពេល​ត្រឹមតែ ១៥ ទៅ​២០​នាទី​ក្នុង​ការ​តាំងសមាធិ​ជា​រៀង​រាល់​ព្រឹក ព្រោះ​វា​នឹង​មាន​ឥទ្ធិពល​យ៉ាង​អស្ចារ្យ​ទៅ​លើ​ជីវិត​រស់នៅ​របស់​អ្នក​។ អ្នក​ក៏​អាច​តាំងសមាធិ​នៅ​ពេល​យប់​បាន​ដែរ​ដើម្បី​អោយ​អារម្មណ៍​បាន​ស្ងប់​។

២-ហាត់ប្រាណ ៖ ការ​រត់ ឬ​ដើរ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​អាច​នឹង​ជួយ​អោយ​ចិត្តគំនិត​ជ្រះស្រឡះ​ល្អ និង​ចៀស​ផុត​ពី​ការ​គិត​រឿង​មិន​បានការ​ទាំងឡាយ​បាន​។ ការ​ចូលរួម​ក្នុង​សកម្ម​ភា​ពិសេស​ៗ​ដូច​ជា ការ​ហាត់​ក្បាច់​យូ​ហ្គា​, ហាត់​ក្បាច់​គុណ ឬ​លេង​បាលទះ​នឹង​ជួយ​អោយ​អ្នក​ផ្តោតអារម្មណ៍​បាន​យ៉ាង​ល្អ​ទៅ​លើ​រាង​កាយ​ជាង​ការ​គិត​រឿង​មិន​បានការ​។

៣-និយាយ​អំពី​គំនិត​របស់​អ្នកចេះ​អោយ​លឺ​ៗ ៖ នៅ​ពេល​អ្នក​បាន​និយាយ​រឿង​គ្រប់យ៉ាង​បានលឺ​ៗ ទោះ​បីជា​កំពុង​តែ​និយាយ​ប្រាប់​ខ្លួនឯង​ក៏​ដោយ ក៏​អ្នក​អាច​ចាប់ផ្តើម​ដំណើរ Let go បាន​ដែរ​។ ចូរ​ដើរ​មួយ​ភ្លេ​ត​បើសិនជា​អ្នក​គួរតែ​ធ្វើ​។ នៅ​ពេល​អ្នក​បាន​ដាក់​គំនិត​នឹង​ចង់​និយាយ​ហើយ អ្នក​អាច​នឹង​ចាប់ផ្តើម​អោយ​មនុស្ស​ជុំវិញ​ខ្លួន​ដឹង​នូវ​អ្វី​ដែល​អ្នក​ចង់​និយាយ​ដែរ​។ អ្នក​ក៏​អាច​និយាយ​លឺ​ប្រាប់​ខ្លួនឯង​, សត្វ​ចិញ្ចឹម ឬ​មិត្ត​ស្និទ្ធស្នាល​។

៤-សុំ​ដំបូន្មាន​ពី​អ្នក​ដទៃ ៖ អ្នក​ប្រហែលជា​នឹង​អស់កម្លាំង​ចិត្ត​នូវ​ថាមពល​ដែល​ប្រើប្រាស់​ក្នុង​ការ​គិត​របស់​អ្នក​ហើយ ប៉ុន្តែ​វា​នៅ​តែ​មាន​មនុស្ស​ម្នាក់​ទៀត​អាច​ផ្តល់​នូវ​ការ​យល់​ឃើញ​ខុស​គ្នា​មួយ​ដើម្បី​អោយ​ការ​សម្រេចចិត្ត​នោះ​កាន់តែ​ច្បាស់លាស់​ជាង​មុន​។ រឿង​នេះ​អាច​ជួយ​អោយ​អ្នក​ចៀស​ផុត​ពី​ការ​គិត​រឿង​ដែល​មិន​បានការ​បាន​។

មិត្ត​អ្នក​អាច​នឹង​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​កាន់តែ​ល្អ លុប​បំបាត់​បញ្ហា​របស់​អ្នក និង​បង្ហាញ​ថា​អ្នក​ពិតជា​ចំណាយ​ពេលវេលា​ច្រើន​ពេក​ក្នុង​ការ​គិត​រឿង​ឥតប្រយោជន៍​បាន​។ ក្រៅពី​នេះ បើសិនជា​អ្នក​ទៅ​ដើរ​លេង​ខាងក្រៅ​ជាមួយ​មិត្តភក្តិ​នោះ អ្នក​ពិតជា​មិនមែន​កំពុង​តែ​គិត​ទៀត​ទេ​មែន​ទេ? (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ