ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ទ្រង់​ទេសនា​អប់រំ​ឱ្យ​មាន​ស្មារតី​ជា​និច្ច

4 ឆ្នាំ មុន

ព្រះ​សម្ពុទ្ធ​ទ្រង់​តែង​ដាស់តឿន​បរិស័ទ​ឱ្យ​មាននូវ​ស្មារតី​ប្រយ័ត្ន​ជា​និច្ច​ចំពោះ​សេចក្តី​ប្រមាទ គឺ​ការ​ធ្វេសប្រហែស ព្រោះ​សេចក្តី​ប្រមាទ​នេះឯង វា​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ចេះ​ស្ទាត់​ក្នុង​ការងារ​ហើយ​នោះ ត្រឡប់​ទៅ​ជា​បរាជ័យ ដូច​បុគ្គល​ល្ងង់ខ្លៅ ឬ​ដូច​ជា​រថយន្ត​ដែល​ក្រឡាប់​ធ្លាក់​ជ្រោះ​អ៊ីចឹង​ឯង​។ ពិត​ណាស់​តួនាទី​របស់​មនុស្ស​ជា​កិច្ចការ​ចាំបាច់​បំផុត​ដែល​ត្រូវ​សិក្សា និង​បដិបត្តិ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​គឺៈ ១-​បុគ្គល​ត្រូវ​បំពេញ​តួនាទី​ជា​កូន​ដ៏​ល្អ​របស់​មាតាបិតា​។…

ព្រះ​សម្ពុទ្ធ​ទ្រង់​តែង​ដាស់តឿន​បរិស័ទ​ឱ្យ​មាននូវ​ស្មារតី​ប្រយ័ត្ន​ជា​និច្ច​ចំពោះ​សេចក្តី​ប្រមាទ គឺ​ការ​ធ្វេសប្រហែស ព្រោះ​សេចក្តី​ប្រមាទ​នេះឯង វា​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ចេះ​ស្ទាត់​ក្នុង​ការងារ​ហើយ​នោះ ត្រឡប់​ទៅ​ជា​បរាជ័យ ដូច​បុគ្គល​ល្ងង់ខ្លៅ ឬ​ដូច​ជា​រថយន្ត​ដែល​ក្រឡាប់​ធ្លាក់​ជ្រោះ​អ៊ីចឹង​ឯង​។ ពិត​ណាស់​តួនាទី​របស់​មនុស្ស​ជា​កិច្ចការ​ចាំបាច់​បំផុត​ដែល​ត្រូវ​សិក្សា និង​បដិបត្តិ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​គឺៈ

១-​បុគ្គល​ត្រូវ​បំពេញ​តួនាទី​ជា​កូន​ដ៏​ល្អ​របស់​មាតាបិតា​។

២-​បើ​យើង​ជា​បង​គេ​នៃ​គ្រួសារ ត្រូវ​បំពេញ​តួនាទី​ជា​បង ជា​គំរូ​ដ៏​ល្អ​បស់​ប្អូន ។

៣-​តែបើ​ជា​ប្អូន​គេ ក៏​ត្រូវ​បំពេញ​តួនាទី​ជា​ប្អូន​ដ៏​ល្អរ​បស់បង​។

៤-​កាល​យើង​ជា​មិត្ត​របស់​គេ ត្រូវ​បំពេញ​តួនាទី​ជា​មិត្ត​ដ៏​ល្អ​របស់​មិត្តសម្លាញ់​។

៥-​កាលបើ​យើង​ជា​អ្នករៀន​សូត្រ ក៏​ត្រូវ​បំពេញ​តួនាទី​ជា​សិស្ស​ល្អ​របស់​គ្រូ​ ។

និយាយ​ជា​រួម​គឺ​ត្រូវ​បដិបត្តិ​ឱ្យ​ល្អ​បំផុត​រាល់​ការងារ​សព្វបែបយ៉ាង និង​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ប្រែ​ក្លាយជា​មនុស្ស​ល្អ​ប្រព្រឹត្ត​ទៅ​ក្នុង​ចក្រ​ទាំង​ពីរ ។