ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​យំ​លែង​ចេញ​… ត្រឹម​មួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ អស់​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​១​ខ្នង​មាន​ទំហំ​១២​គុណ​២០​ម៉ែត្រ ខាងលើ​ឈើ ខាងក្រោម​ថ្ម ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​ខ្ទេច សល់​តែ​ជើង​តាង​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​សរុប​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​៣១ ឧសភា…

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​ប្រជាពលរដ្ឋ​១​ខ្នង​មាន​ទំហំ​១២​គុណ​២០​ម៉ែត្រ ខាងលើ​ឈើ ខាងក្រោម​ថ្ម ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​ខ្ទេច សល់​តែ​ជើង​តាង​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​សរុប​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​៣១ ឧសភា ២០១៩ ស្ថិត​ក្នុងភូមិ​សេរី​សុខា ឃុំ​ក្រែក ស្រុក​ពញា​ក្រែក​។

បើ​តាម​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​ថា លំនៅ​ឋាន​រង​គ្រោះ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ ធី​ម ញ៉ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មាន​មុខរបរ​លក់ដូរ ។ ក្នុង​ពេល​ដែល​មាន​ភ្លើង​ឆេះ​តំបូង​នោះ​កម្លាំង​មូលរ​ដ្ឋា​ន​បាន​រាយ​ការណ៍​មក​លោកស្នងការ​នគរបាល​ខេត្ត ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​ប្រញាប់​ចេញ​មក​ជួយ​អន្តរាគមន៍ ក្រោយ​មក​ក៏​ឃើញ​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ដែល​នៅ​កៀក​ជាងគេ​បាន​មក​ដល់។

មន្ត្រី​នគរបាល​ខេត្ត​ប្រាប់​បន្ត​ថា បន្ទាប់​មក​គេ​ឃើញ​រថយន្ត​របស់​នគរបាល​ក្រុង​សួង មេមត់ តំបែរ ស្រុក​ត្បូងឃ្មុំ ស្នងការដ្ឋាន​នគរបាល​ខេត្ត រួម​នឹង​រថយន្ត​របស់​ក្រុមហ៊ុនចំការកៅស៊ូ​ក្រែក​សរុប​៩​គ្រឿង​បាន​សហ​ការ​គ្នា​បាញ់​ទឹក​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាល​ដល់​ផ្ទះ​របស់​ពលរដ្ឋ​ជិតខាង​នោះ​ទេ ។ ក្រោយមក​ក៏​គ្រប់​គ្រង​​ស្ថាន​ការ​ទាំងស្រុង ហើយ​ក៏​គ្មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។

មន្ត្រី​នគរបាល​ដដែល​បន្ត​ថា ចំពោះ​ទ្រព្យសម្បត្តិ​វិញ​បាត់បង់​ដូច​ជា ផ្ទះ​១​ខ្នង ប្រាក់​ដុល្លារ​៦៥.០០០​ដុល្លារ ប្រាក់​រៀល​ចំនួន​១៥​លាន​រៀល ម្រេច​៥​តោន ម៉ូតូ​៤​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ហើយ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នោះ ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ