ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​ជាមួយ​អា​មេ​រិ​កមួយ​ប្រាវ ដឹង​អត់ Huawei និង Apple មួយ​ណា​លក់ដាច់​ជាង?

4 ឆ្នាំ មុន

សារព័ត៌មាន gizmochina បានឱ្យ​ដឹង​ថា ការ​លក់​ស្មា​ត​ហ្វូ​ន​បាន​ធ្លាក់​ចុះ ២,៧ ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​១ ដល់​ទៅ ៣៧៣ លាន​គ្រឿង​នៅ​ទូ​ទាំង​ពិភពលោក នេះ​បើ​យោង​តាម​ការ​សិក្សា​ចុង​ក្រោយ​បំផុត​ពី​ក្រុមហ៊ុន…

សារព័ត៌មាន gizmochina បានឱ្យ​ដឹង​ថា ការ​លក់​ស្មា​ត​ហ្វូ​ន​បាន​ធ្លាក់​ចុះ ២,៧ ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​១ ដល់​ទៅ ៣៧៣ លាន​គ្រឿង​នៅ​ទូ​ទាំង​ពិភពលោក នេះ​បើ​យោង​តាម​ការ​សិក្សា​ចុង​ក្រោយ​បំផុត​ពី​ក្រុមហ៊ុន Gartner ។

សហរដ្ឋអាមេរិក និង​ប្រទេស​ចិន គឺ​ប្រទេស​ទាំង​ពីរ​នេះ​លក់​ស្មា​ត​ហ្វូ​ន​ច្រើន​បំផុត​ត្រូវ​បាន​មើលឃើញ​ថា​មានការ​លក់​ធ្លាក់​ចុះ ១៥,៨ ភាគរយ និង ៣,២ ភាគរយ ។ ក្រុមហ៊ុន Samsung នៅ​តែ​នាំមុខ​គេ ប៉ុន្តែ​ក្រុមហ៊ុន Huawei បាន​គ្រប់គ្រង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​ការ​រក្សា​ដំណែង​ទី ២ របស់​ខ្លួន​ដែល​បាន​បង្រួម​គម្លាត​ជាមួយ​ដំណែង​លេខ ១ ចំពោះ​ការ​លក់​នៅ​ក្នុង​ប្រទេស​ចិន បើ​ទោះបីជា​មានការ​ហាមឃាត់​នៅ​អា​មេ​រិ​ក​ក៏​ដោយ ។

ក្រុមហ៊ុន Huawei សម្រេច​បាន​កំណើន​ខ្ពស់​បំផុត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ចំណោម​ក្រុមហ៊ុន​កំពូល​ទាំង ៥ របស់​ពិភពលោក ដែល​ក្នុង​នោះ​មាន​ដូច​ជា​ក្រុមហ៊ុន Samsung, Huawei, Apple និង​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់​ចិន Oppo និង​ទូរស័ព្ទ Vivo ។ របាយការណ៍​បាន​បង្ហាញ​ថា​ក្រុមហ៊ុន Huawei បាន​លក់​ស្មា​ត​ហ្វូ​ន ៥៨,៤ លាន​គ្រឿង​នៅ​ក្នុង​ត្រីមាស​នេះ​ដោយ​មាន​កំណើន​នៅ​ទូ​ទាំង​តំបន់​ទាំងអស់ ។

សារព័ត៌មាន gizmochina បានឱ្យ​ដឹង​ទៀត​ថា​លោក Anshul Gupta នាយក​ស្រាវជ្រាវ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Gartner បាន​និយាយ​ថា​សហរដ្ឋអាមេរិក​ជាទី​ផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​របស់​ក្រុមហ៊ុន Apple ហើយ​បានឃើញ​ថា​សរុប​ការ​លក់​ស្មា​ត​ហ្វូ​ន​ធ្លាក់​ទៅ ១៥,៨% ក្នុង​ត្រីមាស​ទី​មួយ​នេះ ។

ក្រុមហ៊ុន Apple កំពុង​ប្រឈម​មុខ​នឹង​វដ្ត​នៃ​ការ​ផ្លាស់​ប្តូរ​យូរ​ជាង​មុន​នៅ​ពេល​អ្នក​ប្រើ​ប្តូរ​ទូរស័ព្ទ iPhone ដែល​មាន​ស្រាប់​ទៅ iPhone ថ្មី ។ ហើយ​ទោះបីជា​ក្រុមហ៊ុន Apple បាន​កាត់​បន្ថយ​តម្លៃ​ទូរស័ព្ទ iPhone នៅ​តាម​ទីផ្សារ​ជា​ច្រើន​ក៏​ដោយ ការ​ផ្លាស់​ប្តូរ​នេះ​មិន​គ្រប់គ្រាន់​ទេ​ដើម្បី​ជំរុញ​តម្រូវការ និង​បង្កើន​ការ​លក់ ៕

កែសម្រួល​ដោយ​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ