ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ក្តៅ​ពេក ជប៉ុន​បែកគំនិត​ផលិត​ឆត្រ​ទប់ទល់​មួយ​ឡើង​អេ​ម

4 ឆ្នាំ មុន

ប្រភព NextShark បាន​ផ្សាយ​ឱ្យ​ដឹង​ថា មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​បង្កើត​នូវ​ដំណោះស្រាយ​ដែល​ល្អ​សម្រាប់​ការពារ​កម្តៅថ្ងៃ​ដែល​មិន​អាច​ទ្រាំ​បាន​នៅ​ពេល​ត្រូវ​ដើរ​ចេញ​ទៅ​ខាងក្រៅ​នៅ​រដូវក្តៅ ។ ចំពោះ​ឆត្រ​ធម្មតា​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​អ្នក​ពី​កម្តៅ​ព្រះអាទិត្យ​បាន​ទេ ជា​ពិសេស​នៅ​ពេល​ដែល​សីតុណ្ហភាព​ស្ថិត​ក្នុង​រង្វង់ ១០០ អង្សា F…

ប្រភព NextShark បាន​ផ្សាយ​ឱ្យ​ដឹង​ថា មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​បង្កើត​នូវ​ដំណោះស្រាយ​ដែល​ល្អ​សម្រាប់​ការពារ​កម្តៅថ្ងៃ​ដែល​មិន​អាច​ទ្រាំ​បាន​នៅ​ពេល​ត្រូវ​ដើរ​ចេញ​ទៅ​ខាងក្រៅ​នៅ​រដូវក្តៅ ។ ចំពោះ​ឆត្រ​ធម្មតា​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​អ្នក​ពី​កម្តៅ​ព្រះអាទិត្យ​បាន​ទេ ជា​ពិសេស​នៅ​ពេល​ដែល​សីតុណ្ហភាព​ស្ថិត​ក្នុង​រង្វង់ ១០០ អង្សា F ។

NextShark ឱ្យ​ដឹង​ទៀត​ថា មិន​ថ្វី​ទេ​ជា​សំណាងល្អ​ក្រុមហ៊ុន​ជប៉ុន Thanko បាន​ផលិត​ឆត្រ​មួយ​ដែល​មានឈ្មោះ​ថា Fanbrella ដែល​វា​មាន​កង្ហារ Hybrid មួយ​នៅ​ពីលើ ហើយ​វា​មិន​ត្រឹមតែ​ផ្ដល់​នូវ​ម្លប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឱ្យ​អ្នក​ប្រើ​ទទួល​បាន​នូវ​ភាព​ត្រជាក់​ជាមួយ​កង្ហារ Hybrid នៅ​ពីលើ​ក្បាល​ផង​ដែរ ។

ជាង​នេះ​ទៅ​ទៀត​ប្រសិនបើ​កង្ហារ Hybrid ព្រមទាំង​ម្លប់​ឆត្រ​មិន​គ្រប់គ្រាន់​ទេ​នោះ វា​ក៏​មាន​ជម្រើស​មួយទៀត​ផង​ដែរ គឺ​វា​អាច​បាញ់​ចំហាយ​ទឹក​ធ្វើ​ឱ្យ​មាន​សំណើម ដើម្បី​ឱ្យ​អ្នក​កាន់តែ​ត្រជាក់​បន្ថែម​ទៀត ដោយ​គ្រាន់តែ​បញ្ចូល.កដប​ទឹក​សុទ្ធ​តាម​ដង​ឆត្រ​ខាងក្រោម​ជា​ការ​ស្រេច ។ កន្លែង​បាញ់​ទឹក​នេះ​ត្រូវ​បាន​ដាក់​នៅ​ខាងលើ​ដែរ ហើយ​គ្រាន់តែ​ចុច​ប៊ូ​តុង​នៅ​លើ​ដង​ឆត្រ Fanbrella វា​នឹង​បញ្ចេញ​ចំហាយ​ទឹក​ត្រជាក់​មក​ហើយ ។

ឆត្រ Fanbrella បាន​ដាក់​លក់​តែ​នៅ​លើ Online របស់​ហាង Thanko ប៉ុណ្ណោះ​ដែល​មាន​តម្លៃ ៥៥.៤២ ដុល្លារ​អា​មេ​រិ​ក ។ ឧបករណ៍​ឆត្រ​ដ៏​ទំនើប​នេះ​បាន​ផ្តល់​នូវ​ថាមពល​ថ្ម​ប្រើប្រាស់​បាន​រយៈពេល ៥ ម៉ោង​សម្រាប់​ប្រើ​កង្ហារ ។ Fanbrella ត្រូវ​គ្នា​ជាមួយ ក ដប​ទឹក​សុទ្ធ​ដែល​មាន​អង្កត់ផ្ចិត​ទំហំ ១,១ អ៊ី​ង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ