ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាប់ចោទ​បដិសេធ…មិន​ទទួល​យក​​ការ​ចោទប្រកាន់​នោះ​​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា បាន​លើកយក​សំណុំ រឿង​លោក រ៉ាត់ រ័​ត្ន​មុនី មក​បើកសវនាការ​ជំនុំជម្រះ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា បាន​លើកយក​សំណុំ រឿង​លោក រ៉ាត់ រ័​ត្ន​មុនី មក​បើកសវនាការ​ជំនុំជម្រះ ដែល​អង្គ​សវនាការ​នោះ​មាន​លោក កូយ សៅ ជា​ចៅក្រម​ជំនុំជម្រះ និង​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​ជា​តំណា​ង​អយ្យការ ។ ជន​ត្រូវ​ចោទ​គឺ​លោក រ៉ាត់ រ័​ត្នមុនី ជា​អ្នក​ផលិត​វី​ដេ​អូ​ឯកសារ​រឿង​ «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» បាន​មក​ឈរ​នៅ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​សវនាការ​សាកសួរ​ដេញដោល ។

ជន​ត្រូវ​ចោទ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ដែល​ដើមបណ្ដឹង​ក្នុង​សំណុំរឿង​នេះ​មាន​៤​នាក់ ។ លោក រ៉ាត់ រ័​ត្ន​មុនី អាយុ​៤៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់​ពី​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​បញ្ជូន​ឱ្យ​ភាគី​កម្ពុជា ។ ក្នុង​សវនាការ ជនជាប់ចោទ​បាន​បដិសេធ មិន​ទទួលយក​ការ​ចោទប្រកាន់​នោះ​ទេ ដោយ​និយាយ​ថា លោក​មាន​តួនាទី​គ្រាន់តែ​ជា​អ្នក​បកប្រែភាសា​ប៉ុណ្ណោះ​ក្នុង​ការ​ផលិត​វី​ដេ​អូ​ដែល​បានចាក់​ផ្សាយ​តាម​ទូរទស្សន៍ RT នោះ ។ សវនាការ​បាន​សាកសួរ​ដេញដោល​រហូត​ដល់​ល្ងាច ទើប​ចៅក្រម​ជំនុំជម្រះ​ប្រកាស​លើក​ពេល​បន្ត​សវនាការ​ទៅ​ថ្ងៃ​ទី​១៣ មិថុនា​ខាង​មុខ ដោយ​តម្រូវ​ឲ្យ​ដើមបណ្តឹង​ចូល​មក​តតាំង​គ្នា​នៅ​ពេល​សវនាការ។

នៅ​ពេល​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​មក​សវនាការ បាន​ពិនិត្យ​ឃើញ​ក្រុម​អ្នក​តវ៉ា​បួនដប់​នាក់ ដែល​ជា​ភរិយា​និង​ក្រុម​​សាច់ញាតិ នាំ​គ្នា​មក​ឈរ​មុខ​សាលា​ដំបូង​រង់ចាំ​ស្តាប់​លទ្ធផល ដោយ​ខ្លះ​កាន់​បដាខ្លឹមសារ​សុំ​ឲ្យ​តុលា​ការ​ដោះ​លែង​លោក រ៉ាត់ រ័​ត្ន មុនី ។ លោក រ៉ាត់ រ័​ត្ន​មុនី ជា​ប្រធាន​សហជីព​កម្មករ​សំណង់ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​វត្ត​អង្គ​តា​មិ​ញ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើតនៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

លោក រ៉ាត់ រ័​ត្ន​មុនី ត្រូវ​បាន​ចោទ​ពី​បទ​ផលិត​ខ្សែ​វី​ដេ​អូ​រឿង​«​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​» ថា​ជា​ការ ញុះញង់​ឱ្យ​មានការ​រើ​ង​អើ​ង និង​ត្រូវ​បាន​កម្លាំងនាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​អាជ្ញាធរ​ថៃ ចាប់ខ្លួន​នៅ​ប្រទេស​ថៃ ខណៈ​កំពុង​រៀបចំ​ធ្វើ​ទិដ្ឋាការ​ចេញ​ដំណើ​រ​ទៅ​កាន់​ប្រទេស​ទី​៣(​ហូ​ឡង់​) ។
ក្រោយ​ពី​ឃាត់ខ្លួន​និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នោះ ភរិយា​និង​ក្រុម​សាច់ញាតិ​របស់​លោក រ៉ាត់ រ័​ត្ន​មុនី បាន​ព្យាយាម​សុំ​ការ​អន្តរាគមន៍​ពីស្ថានទូត​រុ​ស្ស៊ី​ម្តង​ហើយ​ម្តងទៀត តែ​ពុំ​បាន​ទទួលជោគជ័យ​ទេ ក្នុង​ការ​ប៉ុនប៉ង​ចូល​ជួប​មន្ត្រី​ស្ថានទូត ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ