ប្រទេសវៀតណាម ៖ ភ្នាក់ងារសារព័ត៌មាន Viet Nam News បានរាយការណ៍មកកាលពីថ្ងៃសុក្រ កន្លងមកថា ទីផ្សារផ្ទះក្នុងទីក្រុងហូជីមិញនឹងងើបឡើងវិញព្រោះតែមានការគាំទ្រពីរដ្ឋាភិបាលក្នុងទីក្រុង ។ ក្រុមហ៊ុនអចលនទ្រព្យបាននិយាយថា អាជ្ញាធរបានលុបបំបាត់ឧបសគ្គដែលពួកគេបានជួបប្រទះក្នុងគម្រោងអចលនទ្រព្យចំនួន ១២៤ គម្រោង ហើយវានឹងជួយបង្កើនការផ្គត់ផ្គង់អាផាតមិនយ៉ាងច្រើនផងដែរ ។
កាលពី៥ខែដំបូងនាឆ្នាំនេះ ទីផ្សារផ្ទះហូជីមិញមិនមើលឃើញភាពស្វាហាប់ដូចដែលធ្លាប់កើតមានកាលពី៣ឆ្នាំមុនទេ ។ យោងទៅតាម DKRA Viet Nam បានឲ្យដឹងថា ហូជីមិញមានការទិញលក់ដីតែ ៥០០កន្លែងប៉ុណ្ណោះ ខណៈដែលឆ្នាំ ២០១៧ ចំនួននេះមានដល់ ៤ពាន់កន្លែង។
ទីក្រុងនេះក៏មិនឃើញមានគម្រោងដីដែរក្នុងប៉ែកខាងកើតនៃទីក្រុង ដែលបង្កឲ្យមានជនបោកប្រាស់ធ្វើការលក់គម្រោងក្លែងក្លាយ ។ អាជ្ញាធរក្នុងសង្កាត់ទី ១២ នៃទីក្រុងហូជីមិញក៏បានឲ្យដឹងថាតំបន់ Thanh Xuan មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើដីសម្រាប់កសិកម្មផងដែរ។
ក្នុងវិស័យអាផាតមិន ទីក្រុងហូជីមិញមើលឃើញមានគម្រោងថ្មីៗតែ ១៥ គម្រោងទេកាលពី៥ខែដំបូងដែលសរុបមាន ៣ពាន់យូនីត។ លោក Le Hoang Chau ដែលជាប្រធានសមាគមន៍អចលនទ្រព្យប្រចាំទីក្រុងហូជីមិញបាននិយាយថា ទីក្រុងមិនមានការផ្គត់ផ្គង់អាផាតមិនគ្រប់គ្រានឡើយព្រោះទីក្រុងនេះបានកាត់បន្ថយការផ្តល់ការអនុញ្ញាតឲ្យមានការសាងសង់គម្រោងជាច្រើន។
យ៉ាងណាក្តី ក្រុមហ៊ុនអចលនទ្រព្យកំពុងតែគិតថាទីផ្សារផ្ទះអាចនឹងល្អប្រសើរឡើងវិញ។ លោក Le Tien Vu ដែលជាអនុប្រធានក្រុមហ៊ុន Cat Tuong Group បាននិយាយថា ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាក្នុងទីផ្សារអចលនទ្រព្យគឺជាមុខសញ្ញាវិជ្ជមានមួយ ។
លោក Tran Quoc Dai ដែលជាអនុប្រធានផ្នែកសាងសង់ផ្ទះក្រោមនាយកដ្ឋានសាងសង់បាននិយាយថា រោងចក្រជាច្រើនបានប្តូរទីតាំងពីប្រទេសចិនទៅកាន់វៀតណាម ដោយមានរោងចក្រជាច្រើនប្តូរទៅទីក្រុងហូជីមិញ ។
ដើម្បីទប់ទល់នឹងតម្រូវការ ទីក្រុងហូជីមិញបានសាងសង់តំបន់ឧស្សាហកម្មថ្មីមួយនៅតំបន់ Sai Gon ខាងត្បូង និងសង្ឃឹមថាអាចពង្រីកតំបន់ឧស្សាហកម្មដែលមានស្រាប់បន្ថែម ។ លោកបានបន្ថែមថាការធ្វើដូច្នេះក៏ជំរុញដល់ទីផ្សារអចលនទ្រព្យដែរព្រោះតម្រូវការផ្ទះនឹងកើនឡើង ៕
កែសម្រួលដោយ ៖ សំណាង
តាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Ole Gunnar Solskjær បានប្រៀបធៀប Marcus Rashford ទៅជាមួយនឹង Cristiano Ronaldo ដោយលើកឡើងថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានសមត្ថភាព...
កាលពីដើមខែធ្នូកន្លងមកនេះ លោកមហាសេដ្ឋីប្រចាំប្រទេសចិន គឺលោក ជេក ម៉ា (Jack Ma) បានចែករំលែកមកថា អ្នកដែលមានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភពេកនឹងប្រព្រឹត្តអំពើខុសឆ្គង...
តាមប្រភពព័ត៌មាន Marca បានឱ្យដឹងថា ក្លិប Barcelona នឹងត្រូវជួបជាមួយ Real Madrid នៅថ្ងៃទី ១៨ ខែធ្នូ ហើយ Lionel Messi ជឿជាក់ថា ក្លិបរបស់លោក Zinedine Zidane នឹងមិនងាយស្រួលចាត់ការនៅលើតារាង Camp Nou ។កីឡាករអា...
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អង្គការខាងការងារ (ILO) កោតសរសើចំពោះវឌ្ឍន៍ភាពខាងការងាររបស់ប្រទេសកម្ពុជាដែលបណ្តាប្រទេសមួយចំនួនមិនអាចធ្វើបានដូចកម្ពុជានោះទេ ។...
រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន Opennet ម្នាក់ត្រូវបានចរន្តអគ្គីសនីតង់ស្យុងមធ្យម ឆក់ឆេះសក់ និងឆេះខ្នង ដូចគេដុតទាំងរស់ តែសំណាងល្អត្រូវអ្នកធ្វើការជាមួយគ្នា រួម...
រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលល្បីល្បាញតាមរយៈបទមេម៉ាយសប្បាយចិត្ត រ័ត្ន រចនា កំពុងតែកាកកបយ៉ាងខ្លាំងទៅនឹងអាជីពរបស់នាង ជាមួយនឹងការចេញច្រៀងនៅតាមមង្គលការតូច-...
ការស្មោះត្រង់ប្រៀបបាននឹងទឹកដ៏ត្រជាក់សម្រាប់ស្រោចស្រពដំណាំមិនឲ្យស្វិតស្រពោនយ៉ាងណា ជីវិតពិតជាស្រស់បំព្រងព្រោះភាពស្មោះត្រង់របស់ខ្លួនក៏យ៉ាងនោះដែរ ។បើយើង...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះរថយន្តតាក់ស៊ីពីក្រុងព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ លុះមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែបុរសជាអ្នកបើកតាក់ស៊ីនោះ ប៉ងចាប់រំលោភ...
តាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា Liverpool បានចាត់ទុក Mbappe និង Neymar ជាជម្រើសមុនគេសម្រាប់ការទិញយកនៅពេលខាងមុខនេះ ។ មិនមែនជាការភ្ញាក់ផ្អើលទេចំពោះអ្នកអានសារព័ត៌មាន The Mill ដែល...
លោក ម៉ាក ឃ្យូបេន (Mark Cuban) ដែលជាមហាសេដ្ឋី វិនិយោគិន និងម្ចាស់ក្រុមហ៊ុន Dallas Mavericks មានទ្រព្យសម្បត្តិសរុបប្រមាណ ៤.១ ប៊ីលានដុល្លារ បើយោងទៅតាមទស្សនាវដ្តី Forbes ហើយលោកបានអះអាងថា...
ខេត្តព្រៃវែង ៖ តាមប្រភពពីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានបង្ហោះមុននេះបន្តិច ដែលមានខ្លឹមសារខ្លីថា កាលពីវេលារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្មេងស្រីម្នាក់ដោយសារតែមានជីវភាពក្រលំបាកពេកក៏បានរត់ចោលផ្ទះ ដោយមិនឱ្យឪពុកម្ដាយដឹងនោះទេដើម្បីរក...
ការចាប់ផ្តើមអាជីវកម្មនីមួយៗកើតចេញពីការមានគំនិតអាជីវកម្ម ។ ប្រាកដណាស់ មុនពេលហ៊ានធ្វើឲ្យគំនិតនោះក្លាយទៅជាការពិត អ្នកប្រហែលជាត្រូវដើរសួរអ្នកដទៃជាច្រើន ហើយ...
ខេត្តកណ្ដាល ៖ សេចក្តីរាយការបឋមឲ្យដឹងថា មានករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុកជំរិតទារប្រាក់ ដែលហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០ នាទីយប់...
រាជធានីភ្នំពេញ ៖ លោក អេឡិច ចាន់ត្រា មួយរដូវការម្តងៗរីកមុខណាស់ ត្រូវប៉ាន់តែម្តងនារដូលការដោយលោកជាប្រធានក្រុមចាត់ចែងអ្នកចម្រៀងលេចធ្លោ នៅតាមពិធីជប់លៀងមង្គល...
រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យសាធារណៈទទួលការព្យាបាលជំងឺ៤ប្រភេទ ក្នុងនោះ ៣ប្រភេទមិន...
មែនហើយ បុរសៗគ្នាយើងដឹងហើយថា ការដែលកើតមុននៅលើមុខគឺជារឿងមួយគួរឲ្យអាម៉ាស និងធុញទ្រាន់ណាស់។ដូច្នេះក៏មិនមាននរណាពេញចិត្តនូវអាការៈស្នាមក្រហមៗ ជាំ ឬកើត...
រាជធានីភ្នំពេញ ៖ ជនជាតិចិនចំនួន៣នាក់ដែលជាមេការសំណង់ និងប្រធានគណនេយ្យខុនដូរ សុខវីឡា ព្រមទាំងអ្នកបើករថយន្ត និងអ្នកបកប្រែម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌ...
ព្រៃលិចទឹកតាមដងទន្លេសាប…តាមដងស្ទឹងសង្កែ…ជាជម្រកត្រីពង…នាំគ្នាកាប់ដុត រានយកដីធ្វើជាកម្មសិទ្ធិច្រើនឆ្នាំហើយ…កាប់ដុតរានបែប នេះបានដោយសារតែឃុបឃិត...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីឈ្នះ ៤-០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League កាលពីយប់ថ្ងៃអង្គារក៏ដោយ ក្លិប Napoli បានប្រកាសបណ្តេញអ្នកចាត់ការជើងចាស់ លោក Carlo...