ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើង​តែង​​ជួប​គ្នា​ជា​រៀង​រាល់​ឆ្នាំ…​ដើម្បី​ពង្រឹង​សម្ព័ន្ធមេត្រីភាព​ការពារ​ព្រំដែន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កិច្ច​ពង្រឹង​សម្ព័ន្ធមេត្រីភាព​រវាង​កងទ័ព​ការពារ​ព្រំដែន​ច័ន្ទ​បូ​រី​-​ត្រា​ត​ប្រទេស​ថៃ ជាមួយ​យោធភ​ូមិ​ភាគ​ទី​៥​ជួប​គ្នា កាលពី​​រសៀល​ថ្ងៃ​ទី​២៩ ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ក្រុង​បាត់ដំបង ដោយ​មាន​កិច្ច​ស្វាគមន៍​ពី​លោក​ឧត្តមសេនីយ៍ឯក…

ខេត្តបាត់ដំបង ៖ កិច្ច​ពង្រឹង​សម្ព័ន្ធមេត្រីភាព​រវាង​កងទ័ព​ការពារ​ព្រំដែន​ច័ន្ទ​បូ​រី​-​ត្រា​ត​ប្រទេស​ថៃ ជាមួយ​យោធភ​ូមិ​ភាគ​ទី​៥​ជួប​គ្នា កាលពី​​រសៀល​ថ្ងៃ​ទី​២៩ ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ក្រុង​បាត់ដំបង ដោយ​មាន​កិច្ច​ស្វាគមន៍​ពី​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើង គោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ទទួល​សំណេះសំណាល​ជាមួយ​លោក​ឧត្តមនាវីទោ រ៉ុ​ន​ណា​ក់​រ៉ុ​ង សិទ្ធិ​ណា​ន់ មេបញ្ជាការ​កងកម្លាំង​ការពារ​ព្រំដែន ច័ន្ទ​បុរី​-​ត្រា​ត ។

លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន​ បាន​ថ្លែង​ថា យើង​តែងតែ​ជួប​គ្នា​ជា​រៀង​រាល់​ឆ្នាំ សំខាន់​ជួប​គ្នា​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្ត​ិការ​រួម​គ្នា ​ដើម្បី​រក្សាសុខ​សន្តិភាព សណ្តាប់ធ្នាប់​ តាម​ខ្សែបន្ទាត់​ព្រំដែន សំខាន់​ជំរុញ​វិស័យសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត ។

លោក​ឧត្តមសេនីយ៍​ឯក​​បាន​បន្ត និង​ថ្លែងអំណរគុណ​ដល់​ភាគី​ថៃ​ ដែល​បាន​សម្រួល​និង​ប្រគល់​សាកសព និង​កម្លាំង​ដែល​ត្រូវ​ចាប់​ក្នុង​បទល្មើស​លើ​ទឹកដី​ថៃ​មក​ឲ្យ​កម្ពុជា​វិញ តាម​រយៈ​លោក​ឧត្តមសេនីយ៍ទោ ច័ន្ទ រ​ដ្ឋា មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ទទួល​បន្ទុក​ការងារ​ព្រំដែន បាន​ចូល​ទៅ​សម្របសម្រួល​កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩​កន្លង​មកនេះ ហើយ​ក៏​សុំ​ឲ្យ​មានការ​យោគយល់​បន្ថែម​ទៀត ចៀសវាង​ការ​ប្រើប្រាស់​អំពើ​ហឹ​ង្សា និង​ត្រូវ​មាន​បែប​មនុស្សធម៌​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក តាម​កិច្ចប្រជុំ​គណកម្មការ​ព្រំដែន (RBC) កន្លង​មក​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា ទប់ស្កាត់​រាល់​បទល្មើស​រួម​គ្នា និង​ជួយ​ជំរុញ​ការ​កសាង​អភិវឌ្ឍន៍ រក​ភាព​រី​ចំរើន​កើត​មានរ​វា​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​បន្ថែម​ទៀត ។

បន្ទាប់​មក​ ខាង​ភាគី​ថៃ​លោក​ឧត្តមនាវីទោ រ៉ុ​ន​ណា​ក់​រ៉ុ​ង សិទ្ធិ​ណា​ន់ មេបញជាការ​កងកម្លាំង​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រា​ត បាន​លើក​ឡើង​នូវ​ចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បី​រក្សា​បាន​ប្រយោជន៍​រួម និង​រក្សា​បាន​នូវ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា​បន្ថែម​ទៀត ។ ក្នុង​នោះ​ភាគី​ថៃ​បាន​ប្រគល់​កំ​ព្យូ​ទ័​រ​ចំនួន​៤​គ្រឿង ដល់​យោធភូមិ​ភាគ​ទី​៥ ដើម្បី​ជួយ​សម្រួល​ការងារ​ទំនាក់ទំនង​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​បន្ថែម​ទៀត​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ