ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​រាំ​សុខ​ៗ​ស្រាប់តែ​គូស្នេហ៍​ធ្វើ​បែប​នេះ នារី​ណា​ទប់ចិត្ត​បាន​មិន​ឆ្លើយ «Yes» !

4 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​៣០ ឧសភា កន្លង​មកនេះ​តារា​សម្ដែង​ដ៏​ស្រស់​សោភា​នាង Rita Sririta Jensen បាន​បង្ហោះ​នូវ​វី​ដេ​អូ​ឃ្លី​ប​ពី​គូស្នេហ៍​នាង​គឺ​លោក Korn Narongdej ដែល​បាន​លុតជង្គង់​សុំ​នាង​រៀប​ការ…

កាលពី​ថ្ងៃ​ទី​៣០ ឧសភា កន្លង​មកនេះ​តារា​សម្ដែង​ដ៏​ស្រស់​សោភា​នាង Rita Sririta Jensen បាន​បង្ហោះ​នូវ​វី​ដេ​អូ​ឃ្លី​ប​ពី​គូស្នេហ៍​នាង​គឺ​លោក Korn Narongdej ដែល​បាន​លុតជង្គង់​សុំ​នាង​រៀប​ការ នៅ​លើ​គណនី Instagram ផ្លូវការ​របស់​នាង ។

Rita Sririta បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ Caption ថា ៖ «Thank you so much for the magical memorable moment of my life Korn Narongdej.»​។

ចំណែក​នៅ​ក្នុង​វី​ដេ​អូ​នោះ ពួក​គេ​ដើរ​ព្រម​គ្នា ហើយ​រីករាយ​ជាមួយនឹង​ការ​បង្ហាញ slideshow នៃ​រូបថត​ដ៏​ផ្អែមល្ហែម​នៅ​ពេល​ដែល​ពួក​គេ​ដើរ​លេង​ជាមួយ​គ្នា​។ បន្ទាប់​មក ខាង​ប្រុស​ក៏​បាន​សុំ​នាង​រៀប​ការ​។ ហើយ​វា​ក៏​លោត​នូវ​ពាក្យ​ថា «Will you marry me​?​» នៅ​លើ slideshow នោះ​ផង​ដែរ ។

វា​ពិតជា​រ៉ូ​មែន​ទិ​ក​ណាស់​សម្រាប់​អ្នក​ទាំង​ពីរ​ហើយ​ក៏​អបអរសាទរ​ដល់ Korn Narongdej និង Rita Sririta ដែរ​ដែល​នេះ​ជា​ថ្ងៃ​គម្រប់​៣​ឆ្នាំ​ដែល​ពួក​គេ​ផ្ដើម​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ៕

https://www.instagram.com/p/ByF4oulDVGG/

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ