ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខ្វល់​សង្គ្រាម​ពាណិជ្ជកម្ម ក្រុមហ៊ុន​ហ្គេ​ម​ដ៏​ធំ​១​នេះ​ចាប់ដៃ​ជាមួយ​ចិន

4 ឆ្នាំ មុន

Roblox ដែល​ជា​ក្រុមហ៊ុន​វី​ដេ​អូ​ហ្គេ​ម​ដែល​មាន​តម្លៃ ២,៥ ពាន់​លាន​ដុល្លារ​កំពុង​តែ​បង្កើត​ជា​ក្រុមហ៊ុន​បណ្តាក់ទុន​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Tencent របស់​ចិន ។ គោលដៅ​ចុង​ក្រោយ​គឺ​នាំ​យក Roblox ដែល​បច្ចុប្បន្ន​មាន​អ្នកលេង​យ៉ាង​សកម្ម​ជាង…

Roblox ដែល​ជា​ក្រុមហ៊ុន​វី​ដេ​អូ​ហ្គេ​ម​ដែល​មាន​តម្លៃ ២,៥ ពាន់​លាន​ដុល្លារ​កំពុង​តែ​បង្កើត​ជា​ក្រុមហ៊ុន​បណ្តាក់ទុន​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Tencent របស់​ចិន ។ គោលដៅ​ចុង​ក្រោយ​គឺ​នាំ​យក Roblox ដែល​បច្ចុប្បន្ន​មាន​អ្នកលេង​យ៉ាង​សកម្ម​ជាង ៩០ លាន​នាក់​ទៅ​កាន់​ទីផ្សារ​ចិន​ដ៏​ធំ ។

សារព័ត៌មាន Business Insider បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Tencent មិនជា​អ្នក​ចម្លែក​ក្នុង​ការ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​វី​ដេ​អូ​ហ្គេ​ម​បរទេស​នោះ​ទេ និង​បាន​ទិញ​ភាគហ៊ុន ៤០% នៅ​ក្នុង​ក្រុមហ៊ុន Epic Games ដែល​ជា​អ្នក​បង្កើត​ហ្គេ​ម «Fortnite» នៅ​ក្នុង​ឆ្នាំ ២០១២ ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​បញ្ហា​នេះ​កើត​មាន​ឡើង​ចំ​ពេល​មានការ​ព្រួយបារម្ភ​អំពី​ការ​កើនឡើង​នៃ​សង្គ្រាមត្រជាក់​បច្ចេកវិទ្យា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត និង​ដាក់​បញ្ជីខ្មៅ​របស់​ក្រុមហ៊ុន Huawei ។

ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន​កំពុង​កើនឡើង​ខ្ពស់​ខណៈ​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​បាន​ព្រមាន​ថា​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បន្ត​របស់​រដ្ឋបាល Trump និង​បញ្ជីខ្មៅ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Huawei ថ្មី​ៗ​នេះ​អាច​នាំ​ឱ្យ​មាន​សង្គ្រាមត្រជាក់​ពេញលេញ​រវាង​ប្រទេស​ទាំង​ពីរ ។

វា​ហាក់ដូចជា​ការ​ប្រឆាំង​នឹង​រឿងរ៉ាវ​ខាងលើ​ដែល​ក្រុមហ៊ុន Roblox ជា​ក្រុមហ៊ុន​វី​ដេ​អូ​ហ្គេ​ម​ដែល​មាន​តម្លៃ​ជាង ២,៥ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ថា​ខ្លួន​នឹង​បង្កើត​ក្រុមហ៊ុន​ថ្មី​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Tencent ។

Business Insider បានឱ្យ​ដឹង​ទៀត​ថា យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ក្រុមហ៊ុន​ថ្មី​ដែល​មិន​ទាន់​មានឈ្មោះ​នេះ នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង Shenzhen ហើយ​ផ្តោត​សំខាន់​លើ​ការ​អប់រំ​ជំនាញ​ដើម្បី​បង្រៀន​មូលដ្ឋាន​គ្រឹះ​កូដ​សាស្ត្រ ការ​រចនា​ហ្គេ​ម​ឌី​ជី​ថ​ល និង​ភាព​ជា​សហគ្រិន ។ គោលដៅ​ចុង​ក្រោយ​ដែល​ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​គឺ​នាំ Roblox ទៅ​កាន់​ប្រទេស​ចិន​ដែល​បច្ចុប្បន្ន​វា​មិន​ទាន់​មាននៅ​ឡើយ​ទេ ។

បច្ចុប្បន្ន​នេះ Roblox មាន​អ្នក​ប្រើប្រាស់​សកម្ម​ចំនួន ៩០ លាន​នាក់​ដែល​ភាគច្រើន​ជា​កុមារ​និង​យុវវ័យ​មុន​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​ដូច​ជា​បាតុភូត «Minecraft» របស់ Microsoft ។ ការ​ទទួល​បាន​អ្នក​ប្រើប្រាស់​អ៊ី​ន​ធឺរ​ណេ​ត​ប្រហែល ៨០០ លាន​នាក់​នៅ​ក្នុង​ប្រទេស​ចិន​ពិតជា​អាច​ផ្តល់​ឱកាស​ដល់ Roblox ក្នុង​ការ​ទទួលយក​នូវ​អ្វី​ដែល​មាននៅ​កម្រិត​បន្ទាប់ ។

វា​ជា​រឿង​សំខាន់​សម្រាប់ Roblox ដើម្បី​មាន​សម្ព័ន្ធមិត្ត​ដ៏​មាន​ឥទ្ធិពល​ដូច​ជា​ក្រុមហ៊ុន Tencent ក្នុង​ការ​ធ្វើ​ដូច្នេះ​ផង​ដែរ ។ ប្រទេស​ចិន​មានច្បាប់​តឹង​រឹង​ខ្លាំង​ណាស់​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បរទេស​ដូច​ជា Roblox ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស ហើយ​មាន Tencent ជា​ដៃគូ​ក្នុងស្រុក​អាច​ជា​វិធី​មួយ​រលូន ។

ក្នុង​ពេល​បណ្តោះអាសន្ន​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​និយាយ​ថា​ការ​វិនិយោគ​រួម​នេះ​នឹង​ផ្តោត​លើ​ការ​ប្រើ Roblox ដើម្បី​បង្រៀន​កូដ ។ ដើម្បី​សម្រេច​គោលដៅ​នេះ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​នឹង​ផ្តល់​អាហា​រូបករណ៍​សម្រាប់​និស្សិត​ចិន ១៥ នាក់​ដើម្បី​ចូលរួម​ក្នុង​ជំរុំ​មួ​យស​ប្តា​ហ៍​ដែល​បាន​បង្រៀន​នៅ​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ដ​នៅ​រដូវក្តៅ​នេះ​ជា​កន្លែង​ដែល​ពួក​គេ​នឹង​រៀន​អំពី​ការ​រចនា​ហ្គេ​ម និង​ការ​បង្កើត​ពិភពលោក 3D ។

ក្រុមហ៊ុន Tencent ក៏​ទទួល​បាន​សិ​ទិ្ធ​ក្នុង​ការ​បង្កើត​ហ្គេ​ម «PUBG Mobile» នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ ដែល​វា​ជា​ហ្គេ​ម​សមរភូមិ​ប្រយុទ្ធ​ដ៏​ពេញ​និយម​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មក​ពី​ក្រុមហ៊ុន Bluehole របស់​កូរ៉េ​ខាងត្បូង​។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន Tencent បាន​ប្តូរ​ឈ្មោះ​ពី​«PUBG Mobile» ទៅ​ជា «Heping Jingying» វិញ​នៅ​ក្នុង​ប្រទេស​ចិន ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ