ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​មិន​ធ្លាក់​ក្នុង​អន្ទាក់​បំណុល ចិន​នោះ​ទេ ខណៈ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើន ១០%

4 ឆ្នាំ មុន

តូ​ក្យូ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​អះអាង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌​មាននៅ​ជប៉ុន​ថា ការ​ទទួល​បាន​ប្រាក់​កម្ចី​របស់​ចិន​មក​អភិវឌ្ឍន៍​កម្ពុជា​លើ​គ្រប់​វិស័យ មិនមែន​មាន​ន័យ​ថា​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន ឬ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​ចិន​នោះ​ទេ ។…

តូ​ក្យូ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​អះអាង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌​មាននៅ​ជប៉ុន​ថា ការ​ទទួល​បាន​ប្រាក់​កម្ចី​របស់​ចិន​មក​អភិវឌ្ឍន៍​កម្ពុជា​លើ​គ្រប់​វិស័យ មិនមែន​មាន​ន័យ​ថា​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន ឬ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​ចិន​នោះ​ទេ ។ អ្វី​ដែល​សំខាន់​នោះ​នៅ​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ គឺ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​កម្ពុជា មានការ​កើនឡើង​ដល់​ទៅ ១០% ធៀប​នឹង​ឆ្នាំ​មុន គឺ​មាន​ទំហំ​ជាង ៣,០ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​បង្ហូរ​ទៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​, ទូរ​គនា​គម​ន៍​, អចល​ទ្រព្យ និង ទំនិញ​កម្មន្តសាល​មិនមែន​វាយនភ័ណ្ឌ ។

សម្តេច​តេ​ជោ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ នៅ​ប្រទេស​ជប៉ុន​លើក​ទី​២៥ ស្តី​ពី​«​អនាគត​របស់​អាស៊ី​» នាទី​ក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ម្សិលមិញ​នេះ​ថា សម្រាប់​កម្ពុជា​អាច​រក្សា​អធិបតេយ្យ​របស់​ខ្លួន​បាន នៅ​ពេល​ខ្ចីប្រាក់​ពី​ប្រទេស​ចិន ក៏​ដូច​ជា​ប្រទេស​ផ្សេង​ទៀត ស្រប​តាម​គម្រោង​ដែល​កម្ពុជា​ត្រូវការ​។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា «​ខ្ញុំ​បានលឺ​គេ​និយាយ​រឿង​នេះ​ជា​ច្រើន​ថា កម្ពុជា​អាច​នឹង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​។ និយាយ​មួយ​បែប​មិនមែន​ជា​បញ្ហា​ផ្លូវ​មួយ​ក្រ​វ៉ា​ត​មួយ​នោះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​អាច​បញ្ជាក់​ថា​មិន​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ​»​។ សម្តេច​បាន​ថ្លែង​បន្ត​ថា «​ប្រទេស​ខ្លះ​ជំពាក់​បំណុល​គេ​រហូត​ដល់ ២០០ ភាគរយ ទៅ​៣០០​ភាគរយ ឬ​៥០០ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក (GDP) ប៉ុន្តែ​មិន​បាន​ជំពាក់​ចិន​ឯណា វា​មិនមែន​ជា​អន្ទាក់​ចិន​ទេ​»​។ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ថា សម្រាប់​កម្ពុជា យើង​រក្សា​បាន​នូវ​អធិបតេយ្យ​របស់​យើង​ក្នុង​ការ​ខ្ចី គឺ​ខ្ចី​ទៅ​តាម​គម្រោង ដែល​កម្ពុជា​ត្រូវការ ហើយ​ចិន​គោរព​នូវ​ការ​សម្រេច​របស់​យើង​។ ការ​ខ្ចី​នេះ កម្ពុជា​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់ ដោយ​មក​ដល់​ពេល​នេះ កម្ពុជា​ទើបនឹង​ខ្ចី​គេ​ស្មើនឹង​២១,៥​ភាគរយ​ប៉ុណ្ណោះ នៃ​អនុ​បាត​៤០​ភាគរយ ដែល​អនុ​ញ្ញត្តិ​ឲ្យ​ខ្ចី​។

សម្តេច​តេ​ជោ ហ៊ុន សែន ពន្យល់​ថា «​យើង​ខ្ចីប្រាក់​កម្ចីសម្បទាន​ពី​ប្រទេស​ចិន ដោយសារ​មាន​អត្រា​ការ​ប្រាក់​ទាប និង​ផ្តល់​ប្រាក់​សំណង​រយៈពេល​យូរ​» ។ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​វិនិយោគ​ផ្ទាល់ ពី​បរទេស​ប្រមាណ​៧៧​ភាគរយ​ពី​ប្រទេស​ចិន​។ ប្រទេស​ចិន​មិន​ត្រឹមតែ​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម ដ៏​ធំ​បំផុត​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត និង​ម្ចាស់​ជំនួយ​ទ្វេភាគី​តាម​រយៈ​ការ​នាំ​ចូល​អង្ករ​កម្ពុជា និង​ប្រភព​ដើម​នៃ​ភ្ញៀវ​ទេសចរ​បរទេស​។

យោង​តាម​ក្រុមហ៊ុន Knight Frank Cambodia ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ទទួល​បានការ​វិយោគ​ពី​ចិន​ចំនួន ៣.៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​មុន ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​និង​គម្រោង​ផ្លូវ​ហា​យ​វេ​។ គម្រោង​ថវិការ​រាប់​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ជិត​ថិ​ត​នៅ​កំពូល នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ គម្រោង​វិនិយោគ​ធំ​ៗ​របស់​ចិន នា​ពេល​បច្ចុប្បន្ន​ភាគច្រើន​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មាន​ទឹកប្រាក់​ប្រមាណ ២.០៨ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក លើ​ផ្លូវ​ហា​វេ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ក​ដឹក​ជញ្ជូន​ទំនិញ​របស់​កម្ពុជា វិស័យ​សំណង់ និង​អចលនទ្រព្យ វិស័យ​ទេសចរណ៍ ថាមពល​អគ្គិសនី និង​កសិកម្ម​ជាដើម​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ