ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​រែង​រ៉ែ​ត្បូង​តាម​មាត់​ស្ទឹង​ម្តង​លិច​ម្តង​អណ្តែត ខណៈ​តម្លៃ​ត្បូង​ឡើង ថ្លៃ​ខ្ពស់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ពេល​ដែល​គេ​និយាយ​ដល់​ឈ្មោះ​ខេត្ត​ប៉ៃលិន​អ្នក​ណា​ៗ​ដឹង​ដែរ​ជា​ជ​ម្រុ​ក​ត្បូង​មាន​តម្លៃ​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា ។ យ៉ាងណាមិញ​បើ​ទោះបីជា​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ក៏​របរ​រ៉ែ​ង​ត្បូង​នៅ​តាម​មាត់​ស្ទឹង នៅ​តែ​មាន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បើ​ទោះបីជា​ត្បូង​មាន​តម្លៃ​កាន់តែ​ហោចទៅ​ៗ​ក៏​ដោយ ។ ប៉ុន្តែ​អាជីវករ ដែល​ប្រកប​របរ​លក់​ត្បូង…

ខេត្ត​ប៉ៃលិន ៖ នៅ​ពេល​ដែល​គេ​និយាយ​ដល់​ឈ្មោះ​ខេត្ត​ប៉ៃលិន​អ្នក​ណា​ៗ​ដឹង​ដែរ​ជា​ជ​ម្រុ​ក​ត្បូង​មាន​តម្លៃ​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា ។ យ៉ាងណាមិញ​បើ​ទោះបីជា​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ក៏​របរ​រ៉ែ​ង​ត្បូង​នៅ​តាម​មាត់​ស្ទឹង នៅ​តែ​មាន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ បើ​ទោះបីជា​ត្បូង​មាន​តម្លៃ​កាន់តែ​ហោចទៅ​ៗ​ក៏​ដោយ ។ ប៉ុន្តែ​អាជីវករ ដែល​ប្រកប​របរ​លក់​ត្បូង អ្នកស៊ីឈ្នួល​ច្នៃត្បូង និង​អ្នករុករក​រ៉ែ​ត្បូង​តាម​ដងស្ទឹង​ជា​លក្ខណ​:​គ្រួសារ ក៏​នៅ​តែ​អាច​ទទួល​បាន​កំទេច​ត្បូង​យក​ទៅ​លក់​គ្រាន់​នឹង​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ​មាន​អាជីវករ​ម្នាក់ ឈ្មោះ លី ហ៊ា​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​អាជីវករ​លក់​ត្បូង​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ទល់មុខ​រូបសំណាក​លោកយាយ​យ៉ា​ត រស់នៅ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​បាន​រៀបរាប់​ឱ្យ​ដឹង​ថា លោក​បាន​ប្រកប​របរ​មួយ​នេះ អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ លោក​បន្ត​ទៀត​ថា «​តម្លៃ​ទីផ្សារ​ត្បូង​មាន​ហាងឆេង​ខ្ពស់​ជាង​លក់ដូរ​មាស ព្រោះ​បើសិនជា​មាន​ទម្ងន់​ដូច​គ្នា គឺ​ត្បូង​លក់​បាន​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ឯណោះ ។ ហើយដោយ​សារ​តែ ការ​លក់​ត្បូង​ទាមទារ​ឲ្យ​អាជីវករ​លក់​ត្បូង​ត្រូវ​មាន​ភាព​ស្មោះត្រង់ និង​លក់​ត្បូង​ពិតប្រាកដ មិន​បោកប្រាស់​អតិថិជន ទើប​អាច​ធ្វើ​ឲ្យ​អាជីវករ​ដែល​ស្មោះត្រង់​តែងតែ​ទទួល​បាន​ទាំង​ខ្មែរ និង​បរទេស គ្នា​ចូល​ទៅ​ទិញ​ក្នុង​ហាង​របស់​អាជីវករ​យើង​» ។ លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន អ្នក​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង រហូត​ដល់​រាជធានី​ភ្នំពេញ ក៏​នាំ​គ្នា​ទៅ​ទិញ​ត្បូង​ដែល​លោក​ដាក់​តាំង​លក់​ដែរ ក្នុង​នោះ​មាន​តម្លៃ​ខុស​ៗ គ្នា ដោយ​ត្បូង​ទទឹម​ពណ៌​ក្រហម​ថ្លៃ​ជាងគេ បន្ទាប់​មក​ត្បូង​កណ្តៀង​ពណ៌​ខៀវ ក៏​មាន​ពេជ្រ​ថៃ ប៊ុត និង​តង ក៏​ខាង​លោក​បាន​ដាក់​ឱ្យ​ជាង​កែ​ច្នៃ​ដើម្បី​ដាក់​តាំង​លក់​ជូន​អតិថិជន​ចូល​ទៅ​លេង​ក្នុង​ខេត្ត​ប៉ៃលិន ទិញ​យក​ទៅ​ប្រើប្រាស់​សម្រាប់​គ្រឿងអលង្ការ ។

អាជីវករ​ដដែល​បាន​បញ្ជាក់​ថា កាលពីមុន​ប្រជាពលរដ្ឋ​ជឿជាក់​លើ​ការ​ទិញ​ពេជ្រ​យក​ទៅ​ប្រើប្រាស់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ត្បូង​មាន​តម្លៃ​ខ្ពស់​ជាង​ពេជ្រ​ទៅ​ទៀត​ហើយ​ក៏​ពិបាក​រក​ថែម​ទៀត​ផង ។ បើ​តាម​បុរស​ម្នាក់ ឈ្មោះ ជាង ហាក់ អាយុ​៣៨​ឆ្នាំ ជា​មេការ​ច្នៃត្បូង​ឱ្យ​ឈ្នួ​ញ​រស់នៅ​ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា​លោក​បាន​ប្រកប​របរ​ច្នៃត្បូង​អស់​រយ​:​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ​ដែរ ដោយ​ច្នៃត្បូង​ស៊ី​ភាគរយ​ពី​អ្នកលក់​ត្បូង​ហើយ​ក៏​មានកូន​ជាង​ច្នៃត្បូង​ចាប់ពី​១៥​ទៅ​២០​នាក់ ក្នុង​១​ថ្ង​ៗ ក៏​គិត​ជា​ភាគរយ​ឱ្យ​ពួក​គេ​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា ក្នុង​១​ថ្ងៃ​ៗ កូនជាង​ច្នៃត្បូង​អាច​រក​ប្រាក់​ចំណូល​ចាប់ ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​បើសិនជា​ពួក​គេ​ខិតខំ​ច្នៃ​បាន​លឿន នោះ​ក៏​បាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន​ដែរ ។ លោក​បញ្ជាក់​បន្ថែម​ថា ជូន​កាល​ការ​ច្នៃត្បូង​ក៏​មានការ​ឈប់​សម្រាក ដោយ​អត់​មានការ​ងារ​ធ្វើ​ដែរ ខណ​:​ក្រុម​ឈ្មួញ​លក់ដូរ​ត្បូង​អត់​យក​រ៉ែ​ត្បូង​មក​ឱ្យ​ពួក​គេ​ច្នៃ ធ្វើ​នោះ​ទេ ដោយ​រក​ទិញ​អត់​បាន​ហើយ​រង់ចាំ​រហូត​ដល់​មាន​កំទេច​ត្បូង ទើប​បន្តការងារ​ដូច​ធម្មតា​ឡើង​វិញ ។

ចំណែក​បុរស​ម្នាក់ ឈ្មោះ ភា សុ​ផាត អាយុ​៥៩​ឆ្នាំ និង​បុរស​ម្នាក់​ទៀត ឈ្មោះ អ៊ុ​ន សាលី អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​គាត់​ប្រកប​របរ​ជីកដី​រែង​រក​រ៉ែ​ត្បូង​នៅ​តាម​ដងស្ទឹង​អស​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​១​ថ្ងៃ​ជួន កាល​បាន​ប្រាក់​ចាប់ពី ៥​ទៅ​១០​ម៉ឺន​រៀល បើសិនជា​ប៉ះ​ចំ​កន្លែង​ហេង គឺ​រក​ប្រាក់​បាន​ច្រើន ។ តែបើ​ប៉ះ​ចំ​កន្លែង​ស៊យ ជួនកាល​ពីរ​ទៅ​បី​ថ្ងៃ មិន​អាច​រក​ត្បូង​លក់​បាន​នោះ​ទេ ។ ពួក​គាត់​បន្ត​ទៀត​ថា ដោយសារ​តែ​គ្មាន​ការងារ​អ្វី​ធ្វើ​ទើប​ម្នាក់​ៗ នាំ​គ្នា​យក​កញ្ច្រែង និង​ដែក​ស្បែង​ទៅ​ជីក​កកាយ​ដី​ក្បែរ​មាត់​ស្ទឹង​មួយ​កន្លែង ក្នុងភូមិ​ចម្ការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដើម្បី​ផ្សងព្រេង​រក​រ៉ែ​ត្បូង​ដ៏​មាន​តម្លៃ ដើម្បី​លក់​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ពួក​គាត់​បញ្ជាក់​ថា​បច្ចុប្បន្ន​មិនសូវ​មាន​រ៉ែ​ត្បូង​ច្រើន​ដូច​កាលពី​សម័យ​មុន​នោះ​ទេ ព្រោះ​កាលពី​សម័យ​សង្គ្រាមស៊ីវិល ជនជាតិ​ថៃ បាន​នាំ​គ្នា​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​យក​រ៉ែ​ត្បូង ដឹក​ទៅ​ស្រុក​គេ​ក្នុង​១​ថ្ងៃ​ៗ រាប់​សិប​ឡាន​ឯណោះ ហើយ​បើសិនជា​កុំ​មាន​គ្រឿងចក្រ​ថៃ ចូល​មក​ជីក​យក​ដូច្នេះ គឺ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ជីក​តែ​នឹង​ដែក​ស្បែង នោះ​ប្រជាពលរដ្ឋ​រស់នៅ​ទូ​ទាំង​ប្រទេស អាច​នាំ​គ្នា​មក​ជីក​១០០​ឆ្នាំ​ទៀត ក៏​មិន​អស់​រ៉ែ​ត្បូង​ដែរ ហើយ​អាច​នឹង​បង្កើត​ជា​របរ​សម្រាប់​ពលរដ្ឋ​រស់នៅ​យ៉ាង​ស្រួល ហើយ​សប្បាយ​ថែម​ទៀត​ផង ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ