ឪពុកនាយ ហុងដា ទទួលមរណភាពហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទប់ទល់នូវជំងឺសួតដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតឪពុករបស់តារាកំប្លែង នាយ ហុង ដា បានទទួលមរណភាពហើយ កាលពីវេលាម៉ោង១១ព្រឹក នៅថ្ងៃទី៣១…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទប់ទល់នូវជំងឺសួតដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតឪពុករបស់តារាកំប្លែង នាយ ហុង ដា បានទទួលមរណភាពហើយ កាលពីវេលាម៉ោង១១ព្រឹក នៅថ្ងៃទី៣១…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទប់ទល់នូវជំងឺសួតដ៏រ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតឪពុករបស់តារាកំប្លែង នាយ ហុង ដា បានទទួលមរណភាពហើយ កាលពីវេលាម៉ោង១១ព្រឹក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងអាយុ៧២ឆ្នាំ នៅឯគេហដ្ឋានរបស់លោក ផ្តុំផ្សារឈូកមាស។ នេះបើតាមការបញ្ជាក់របស់លោក ហុង ដា នៅលើគណនេយ្យហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ។
មរណភាពឪពុកនាយ ហុងដា បានកើតឡើងត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតារារូបនេះបានប្រកាសលក់ផ្ទះ ដើម្បីយកប្រាក់មកព្យាបាលជំងឺឪពុករបស់លោកដែលកំពុងមានសភាពធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ ខណៈពេលដែលផ្ទះរបស់លោកនៅមិនទាន់លក់ដាច់ផងនោះ ឪពុករបស់លោកក៏បានលាចាកលោក ដោយបន្សល់ទុកនូវភាពសោកសៅ និងក្តីអាឡោះអាល័យចំពោះរូបលោក និងក្រុមគ្រួសារ។
ការស្លាប់ឪពុករបស់នាយ ហុង ដា នាពេលនេះ គឺជាទុក្ខលំបាកមួយថ្មីទៀតសម្រាប់រូបលោក បន្ទាប់ពីតារាកំប្លែងរូបនេះបានបាត់បង់ភរិយាជាទីស្រឡាញ់កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ ដោយសារអំពើឃាតកម្ម ហើយបានបន្សល់ទុកនូវកូនស្រីម្នាក់ដែលជាអម្រែកសម្រាប់រូបលោកក្នុងការបីបាច់ថែរក្សា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ