ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំងាត់​សំរាប់​ជួយអ្នក​​ឱ្យ​ចេះ​គ្រប់គ្រង ហិរញ្ញវត្ថុ​គ្រួសារ

4 ឆ្នាំ មុន

តាម​ការ​វិភាគ​របស់​អ្នកជំនាញ លុយ​គឺជា​មូលហេតុ​ចំបង​នៃ​ជំងឺស្ត្រេស និង បញ្ហា​ទាំងឡាយ​ដែល​កើត​មាន​ក្នុង​សង្គម​គ្រួសារ​។ ហេតុ​អ្វី​បានជា​ស្ត្រី​មួយ​ចំនួន​ពឹងផ្អែក​ទៅ​លើ​ចំនូល​របស់​ប្តី ? ហេតុ​អ្វី​បានជា​ស្ត្រី​មួយ​ចំនួន​ចំណាយ​ច្រើន​ជាង​អ្វី​ដែល​ខ្លូ​ន​អាច​រកម​កបាន ហើយ​លង់ខ្លួន​ក្នុង​បំណុល ? ដើម្បី​អោយ​យើង​រួច​ផុត​ពី​ទុក្ខ​ដែល​បណ្តាល​មក​ពី​ប្រាក់…

តាម​ការ​វិភាគ​របស់​អ្នកជំនាញ លុយ​គឺជា​មូលហេតុ​ចំបង​នៃ​ជំងឺស្ត្រេស និង បញ្ហា​ទាំងឡាយ​ដែល​កើត​មាន​ក្នុង​សង្គម​គ្រួសារ​។ ហេតុ​អ្វី​បានជា​ស្ត្រី​មួយ​ចំនួន​ពឹងផ្អែក​ទៅ​លើ​ចំនូល​របស់​ប្តី ? ហេតុ​អ្វី​បានជា​ស្ត្រី​មួយ​ចំនួន​ចំណាយ​ច្រើន​ជាង​អ្វី​ដែល​ខ្លូ​ន​អាច​រកម​កបាន ហើយ​លង់ខ្លួន​ក្នុង​បំណុល ? ដើម្បី​អោយ​យើង​រួច​ផុត​ពី​ទុក្ខ​ដែល​បណ្តាល​មក​ពី​ប្រាក់ ហើយ​ជ្រើស​ជំរើស​ដែល​ឆ្លាត​វៃ អាច​ក្លាយជា​សេដ្ឋី​បាន សូម​អាន​នូវ​គន្លឹះ​សំខាន់​ៗ ១០ ប្រការ​ដែល​នឹង​បកស្រាយ​ខាងក្រោម​។

១. មិន​ត្រូវ​ពឹងផ្អែក​លើ​ដង្ហើម​ប្រាក់​ចំនូល​របស់​អ្នក​ណា​ម្នាក់​ឡើយ ។ ត្រូវ​អប់រំ​ខ្លួនឯង​អំពី​វិធី​ទុកដាក់​លុយ និង រៀន​វិនិយោគ​អោយ​បាន​ច្រើន​។

២. ដៅ​ទិស​ដៅ​ខ្លួន​អោយ​ច្បាស់ ថា​ចង់បាន​អ្វី ហើយ​រៀបចំ​ជំហាន​អ្វីខ្លះ​ដើម្បី​ដើរទៅ​ដល់​គោលដៅ​ដែល​បាន​ដៅ​។

៣. កុំ​ខ្ជះខ្ជាយ​លុយ​ដើម្បី​បន្ធូរ​អារម្មណ៍ គួរ​រក​សកម្មភាព​ផ្សេង​ៗ​ដែល​ពង្រឹង​ជំនឿ​ជាក់​លើ​ខ្លួនឯង និង ពង្រីក​ភាព​ច្នៃប្រឌិត​របស់​ខ្លួន​។

៤. ធ្វើ​ម៉េច​អោយ​ចំណាយ​ទាប​ជាង​ចំណូល​ទើប​វា​សល់​ប្រាក់​។

៥. ពង្រឹងសមត្ថភាព​ខ្លួន​តាម​រយៈ​ការ​អប់រំ រឺ សិក្សា​ជំនាញ​ផ្សេង​ៗ​ដើម្បី​បង្កើន​ប្រភព​ចំណូល​។

៦. ត្រៀម​ប្រាក់​ដើម្បី​ពេល​មានការ​បន្ទាន់ ដូច្នេះ​ពេល​មាន​ប្រទះ​នឹង​ហ​និ​ភ័យ​ដូច​ជា​បាត់បង់​ការងារ រឺ​ឈឺ​ថ្កាត់ អ្នក​អាច​មាន​ប្រាក់​គ្រប់គ្រាន់​នឹង​ដោះ​ទាល់​។

៧. ត្រូវ​ចូលរួម​ក្នុង​កិច្ច​ពិ​ក្សា​ក្នុង​គ្រួសារ​ពី​បញ្ហា​ហិរញ្ញវត្ថុ ពី​វិធី​ដើម្បី​ធ្វើ​អោយ​សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង​។

៨. មិន​ត្រូវ​ស្ពាយ​បំណុល​របស់​ដៃគូ រឺ​គ្រួសារ​ឡើយ ។ មុន​ពេល​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌​ត្រូវ​អោយ​ច្បាស់​ថា​ទាំង​សងខាង​មិន​ជំពាក់​បំណុល​អ្នក​ណា ។

៩. មិន​ត្រូវ​អោយ​ការ​ខ្លាច​បាត់បង់​ប្រាក់​បង្អាក់​ចិត្ត​អ្នក​ពី​ការ​វិនិយោគទុន​ផ្សេង​ៗ​ឡើយ ត្រូវ​ស្វែងរក​ឱកាស​វិនិយោគ​តូច​ៗ​តាម​ដែល​ធ្វើ​បាន​។ ទុក​ប្រាក់​ចោល​សន្សំ​ដូច​ត្រង់​ទឹកភ្លៀង​នេ​ាះ​វា​មិន​អាច​រីក​ដាល​ទៅ​ណា​ទេ​។

១០.​ត្រូវ​បើក​ចិត្ត​រៀន​ពី​កំហុស​នៃ​ការ​វិនិយោគ​ខុស មិន​ត្រូវ​រអារ រឺ​ធ្វើ​អោយ​ខ្លួន​បាត់បង់​ជំនឿ​ចិត្ត​នោះ​ទេ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ