ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី ត្រឹម​មួយ​ដៃ ស្រី​ស្នេហ៍​សន្លប់​ស្តូកស្តឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវជា​គូស្នេហ៍​នឹង​គ្នា បាន​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​៥​ឆ្នាំ មក​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ម្តុំ​វត្ត​ភ្នំ លុះ​ពេល​ផឹក​ស្រវឹង មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ ស្រាប់តែ​គេ​ឃើញ​ភាគី​ខាង​បុរស​បាន​វាយ​ស្ត្រី​ជា​គូស្នេហ៍​មួយ​ដៃ បណ្តាល​ផ្កាប់មុខ​សន្លប់​ស្តូកស្តឹង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវជា​គូស្នេហ៍​នឹង​គ្នា បាន​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​៥​ឆ្នាំ មក​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ម្តុំ​វត្ត​ភ្នំ លុះ​ពេល​ផឹក​ស្រវឹង មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ ស្រាប់តែ​គេ​ឃើញ​ភាគី​ខាង​បុរស​បាន​វាយ​ស្ត្រី​ជា​គូស្នេហ៍​មួយ​ដៃ បណ្តាល​ផ្កាប់មុខ​សន្លប់​ស្តូកស្តឹង ហើយ​ភាគី​ខាង​បុរស​បាន​​ជិះម៉ូតូចេញ​ទៅ​បាត់ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​៥១ នៅ​ចំណុច​ក្បែរ​នឹង​សណ្ឋាគារ​សាន់​វ៉េ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

បុរសម្នាក់ និង​ស្ត្រីម្នាក់​ដែលត្រ​ូវជា​គូស្នេហ៍នឹងគ្នា​ខាងលើ មិនត្រូវបានស្គាល់អត្ត​សញ្ញាណឡើយ ។

តាម​ប្រភព​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ត្រូវជា​គូស្នេហ៍​នឹង​គ្នា បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា លុះ​ពេល​ស្រវឹង មិនដឹង​ថា ពួក​គាត់​មានរឿង​អ្វី​នោះ​ទេ ស្រាប់តែ​ភាគី​ខាង​បុរស​បាន​វាយ​ស្ត្រី​ជា​គូស្នេហ៍​នៅ​កណ្តាលផ្លូវ រហូត​វាយ​មួយ​ចំ​កណ្តាល​មុខ បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​បុរស​ជា​ជន​បង្ក​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។

បើ​តាម​សំដី​របស់​ភាគី​ខាង​បុរស​ជា​គូស្នេហ៍​បានអោយ​ដឹង​ថា គាត់​មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប ចំណែក​ស្ត្រី​ជា​គូស្នេហ៍​រស់នៅ​ខេត្តតាកែវ ហើយ​ពួក​គាត់​បាន​ស្រឡាញ់​គ្នា និង​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ តែ​មិន​ទាន់​បាន​រៀប​ការ​នោះ​ទេ ។ មុន​ពេល​កើតហេតុ ស្ត្រី​ជា​គូស្នេហ៍​ទើបនឹង​មក​ពី​ខេត្តតាកែវ ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​ក្បែរ​វត្ត​ភ្នំ ដោយ​គាត់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ឌុ​ប​ស្ត្រី​ជា​គូស្នេហ៍​ទៅ​ផឹកស៊ី​ជាមួយ​គ្នា លុះ​ពេល​ស្រវឹង​គាត់​បបួល​ស្ត្រី​ជា​គូស្នេហ៍​ទៅ​ផ្ទះ​វិញ តែ​នាង​មិន​ព្រមទៅ​នោះ​ទេ គឺ​នៅ​ផឹក​រហូត​ស្រវឹង និង​និយាយ​ស្តាប់​គ្នា​លែង​បាន ហើយ​នាង​បាន​វាយ​កុង​ទ័​រ​ម៉ូតូ​របស់​គាត់​បណ្តាល​ឲ្យ​ប្រេះស្រាំ ទើប​ធ្វើ​ឲ្យ​គាត់​ខឹង​ក៏​ដាល់​មួយ​ដៃ​ចំ​មុខ បណ្តាល​ឱ្យ​ស្ត្រី​ជា​គូស្នេហ៍​ដួល​សន្លប់​ស្តូកស្តឹង ហើយ​គាត់​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ។

បន្ទាប់​ពី​ភាគី​ខាង​បុរស​ជា​គូស្នេហ៍​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់បន្សល់​ទុក​តែ​ស្ត្រី​រង​គ្រោះ​សន្លប់​ដេក​ផ្កាប់មុខ​នៅ​លើ​ខឿន​ចិញ្ចើម​ផ្លូវ ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ដាស់​ឲ្យ​ភ្ញាក់​ដឹងខ្លួន​វិញ ហើយ​នាង​បាន​និយាយ​ទាំង​រវើរវាយ​ថា ពួក​គាត់​ស្រឡាញ់​គ្នា​យូរ​មក​ហើយ ប៉ុន្តែ​បុរស​ដែលត្រូវ​ជា​គូស្នេហ៍​ខាងលើ​តែងតែ​ប្រើ​ហិង្សា​វាយ​ធ្វើបាប​នាង​ជា​ញឹកញាប់ និង​មាន​ស្រី​ថ្មី​ទៀត​ផង ។

ក្រោយ​កើតហេតុ ស្ត្រី​ជា​គូស្នេហ៍​ដែល​រង​គ្រោះ​ក៏​មិន​បាន​ទៅ​ប្តឹងប្តល់​អ្វី​នោះ​ទេ គឺ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ