ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​វៀតណាម​ជម្រុញ​ឲ្យ​មានការ​នាំ​ចេញ​ផ្លែ​គូលែន​ទៅ​ចិន​កាន់តែ​ច្រើន

4 ឆ្នាំ មុន

ហាណូយ ៖ ឧបនាយករដ្ឋមន្ត្រី​វៀតណាម​លោក Vuong Dinh Hue បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​គុណភាព​និង​លទ្ធភាព​ទទួល​បាន​ផ្លែ​គូលែន ដែល​ជា​ផ្លែ​ឈើ​ពិសេស​របស់​ខេត្ត Bac Giang…

ហាណូយ ៖ ឧបនាយករដ្ឋមន្ត្រី​វៀតណាម​លោក Vuong Dinh Hue បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​គុណភាព​និង​លទ្ធភាព​ទទួល​បាន​ផ្លែ​គូលែន ដែល​ជា​ផ្លែ​ឈើ​ពិសេស​របស់​ខេត្ត Bac Giang ភាគ​ខាងជើង​របស់​វៀតណាម ដើម្បី​បំពេញ​នូវ​តម្រូវការ​នាំ​ចេញ​សម្រាប់​ប្រទេស​ចិន​និង​ទីផ្សារ​សក្តានុពល​ក្រៅប្រទេស​ផ្សេង​ៗ​ទៀត​។

លោក Hue បាន​ធ្វើ​សេចក្តីថ្លែងការណ៍​នៅ​ឯ​វេទិកា​មួយ​ស្តី​ពី​ការ​ផលិត​និង​ការ​ប្រើប្រាស់​កាក​សំណល់​និង​ការ​លើកកម្ពស់​ទេសចរណ៍​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្ត Bac Giang ដោយ​អ្នក​ដាំ​ដុះ​ក្នុងស្រុក​បាន​ចាប់ផ្តើម​ប្រមូល​ផល ដោយសារ​តែ​រដូវ​ប្រមូល​ផល​ផ្លែ​ឈើ​គូលែន​បាន​មក​ដល់​ហើយ​សម្រាប់​ឆ្នាំ​នេះ​។

ឧបនាយករដ្ឋមន្ត្រី​វៀតណាម​លោក Vuong Dinh Hue បាន​ស្នើ​ដល់​ក្រសួង​និង​វិស័យ​ពាក់ព័ន្ធ​ឱ្យ​បន្ថែម​ផ្លែ​ឈើ​ក្នុងស្រុក​និង​ផលិតផល​ផ្សេង​ទៀត​ទៅ​ក្នុង​បញ្ជី​ជាតិ​ផលិតផល​កសិកម្ម​ដែល​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​។ លោក​ក៏​បាន​ស្នើ​ឱ្យ​ពួក​គេ​ផ្តល់​ជូន​នូវ​ព័ត៌មាន​ទីផ្សារ​និង​ជួយ​ខេត្ត​មួយ​នេះ ពង្រីក​ការ​ប្រើប្រាស់​ក្នុងស្រុក​និង​បរទេស​តាម​រយៈ​កម្មវិធី​លើកកម្ពស់​ពាណិជ្ជកម្ម​នៅ​ក្រៅប្រទេស​។

លោក Hue បាន​និយាយ​បន្ត​ទៀត​ថា «​យើង​ត្រូវ​ជួយ​អាជីវកម្ម​របស់​ប្រជា​កសិករ​ឱ្យ​ទទួល​បាន​បច្ចេក​វិទ្យា​ទំនើប ដើម្បី​អភិរក្ស​និង​កែ​ច្នៃ​ផលិតផល​ផ្លែ​គូលែន​និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ផ្សេង​ៗ»​។ លោក​បាន​និយាយ​ថា​អាជ្ញាធរ​មូលដ្ឋាន​និង​ដៃគូ​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដើម្បី​បង្កើត​លក្ខខណ្ឌ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ជួញដូរ​ជនជាតិ​ចិន​ដើម្បី​ទិញ​ផ្លែ​គូលែន នៃ​ខេត្ត​មួយ​នេះ​ហើយ​វិនិយោគ​លើ​សេវាកម្ម​កសិកម្ម​និងទេសចរណ៍​។

លោក Hue បាន​និយាយ​ថា «​នីតិវិធី​រដ្ឋបាល​សម្រាប់​ដៃគូរ​ចិន​ត្រូវ​តែ​មាន​លក្ខណៈ​សាមញ្ញ​ដើម្បី​ជួយ​នាំ​ចេញ​ផ្លែ​គូលែន​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​រយៈពេល​ខ្លី​បំផុត​» ។ នៅ​ក្នុង​វេទិកា​នេះ​អ្នក​ប្រឹក្សា​ពាណិជ្ជកម្ម​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ហាណូយ Ho Doa Gin បាន​កោតសរសើរ​ដល់​គុណភាព​នៃ​ផ្លែ​ឈើ​ផ្លែ​គូលែន​វៀតណាម ដោយ​និយាយ​ថា​វា​ត្រូវ​គ្នា​នឹង​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន​ចិន​។ លោក​បាន​បន្ត​ទៀត​ថា ចិន​នឹង​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​នាំ​ចូល​ផលិតផល​។ អ្នក​ចែកចាយ​ក្នុងស្រុក​ធំ​ៗ ជា​ច្រើន​ដូច​ជា​ក្រុមហ៊ុន Saigon Co.op និង BigC ក៏​មាន​គម្រោង​ទិញ​និង​លក់​ផ្លែ​គូលែន​នៃ​ខេត្ត Bắc Giang ផង​ដែរ​។

តំណាង​ក្រុមហ៊ុន Central Group Vietnam ដែល​ជា​ម្ចាស់​នៃ​ខ្សែ​សង្វា​ក់​ផ្សារ​ទំនើប BigC បាន​និយាយ​ថា​ក្រុមហ៊ុន​នេះ​កំពុង​គាំទ្រ​យ៉ាង​សកម្ម​ដល់​ការ​ផលិត​និង​ការ​លក់ដូរ​របស់ ផ្លែ​គូលែន Bắc Giang ។

អ្នកតំណាង​ខាងលើ​បាន​និយាយ​ថា «​សម្រាប់​រដូវ​កាល​ប្រមូល​ផល​ផ្លែ​គូលែន​ឆ្នាំ​នេះ យើង​ប្តេជ្ញា​ទិញ​ផ្លែ​គូលែន​ចំនួន ៣៥០ តោន​នៅ​ទូ​ទាំង​ប្រទេស​។ នៅ​ថ្ងៃនេះ​ក្រុមហ៊ុន Central Group Vietnam បាន​សន្យា​ទិញ​វត្ថុ​ចំនួន ៦ កុងតឺន័រ ដើម្បី​លក់​នៅ​ផ្សារ​ធំ Big C និង​ផ្សារ​ទំនើប Lan Chi ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង​។ អ្នកតំណាង​ម្នាក់​បាន​បន្ថែម​ទៀត​ថា «​ផ្លែ​ឈើ​គូលែន​ចំនួន​កុងតឺន័រ នឹង​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​នៅ​ឆ្នាំ​នេះ​ទៀត​ផង​» ។

អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Bac Giang បានអោយ​ដឹង​ថា​ពេល​នេះ​ខេត្ត​របស់​លោក​កំពុង​តែ​ដើរ​ដល់​រដូវ​ប្រមូល​ផល​ផ្លែ​គូលែន​សម្រាប់​ឆ្នាំ 2019 ។ លោក​បាន​បន្ត​ថា «​យើង​ប្តេជ្ញា​បង្កើត​លក្ខខណ្ឌ​អំណោយផល​បំផុត​ដើម្បី​ជួយ​ដល់​អ្នក​ដាំ​ដុះ​ពាណិជ្ជកម្ម​និង​ទាំង​ឈ្មួញ​ក្នុងស្រុក​និង​បរទេស​ក្នុង​ការ​ប្រមូល​ផល​កែ​ច្នៃ​និង​លក់​ផ្លែ​គូលែន​»​។

ខេត្ត Bac Giang ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ដាំ​ដុះ​ផ្លែ​ឈើ​ប្រមូលផ្តុំ​ធំ​ជាងគេ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​ដោយ​មាន​ផ្ទៃដី​សរុប​ជិត ៥០.០០០ ហិ​កតា​។ ចំការ​ផ្លែ​គូលែន​ដាំ​ដុះ​លើ​ផ្ទៃដី​ជាង ២៨,០០០ ហិ​កតា​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មជ្ឈមណ្ឌល​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ដែល​មាន​ទិន្នផល​ប្រចាំឆ្នាំ​ជាង ១៥០,០០០ តោន​។ ឈ្មោះ​យីហោ​របស់​ផ្លែ​គូលែន Bac Giang ត្រូវ​បានការ​ពារ​នៅ​ក្នុង​ប្រទេស​ចំនួន​ប្រាំបី​រួម​មាន កូរ៉េ​ខាងត្បូង ចិន ជប៉ុន សឹ​ង្ហ​បូ​រី និង​អូស្ត្រាលី​។ កាលពី​ឆ្នាំ​មុន​ផ្លែ​ឈើ​គូលែន​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​អង្គការ​កំណត់​ត្រា​អាស៊ី​អាគ្នេយ៍​ថា​ជា​ផ្នែក​មួយ​នៃ​អាហារ​ពិសេស​ទាំង ១០ នៅ​អាស៊ី​អាគ្នេយ៍ ៕ (កែ​សម្រួល​ដោយ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ