បាត់​មុខ​យូរ​ស្ងាត់​ៗ Sony ចេញ​ទូរស័ព្ទ​ត្រកូល Xperia បត់​ចូល​គ្នា​បាន​តាម​ចិត្ត


សារព័ត៌មាន gsmarena បាន​ផ្សាយ​ថា ក្រុមហ៊ុន Sony ប្រហែលជា​កំពុងធ្វើការ​ជាមួយ​ទូរស័ព្ទ Xperia F របស់​ខ្លួន​ដែល​មាន​អេ​ក្រង់​អាច​បត់​ចូល​គ្នា​បាន ។ វា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍន៍​ខណៈ​របាយការណ៍​ដែល​ចេញ​មក​ពី​ប្រទេស​ចិន​បាន​អះអាង​ថា​ទូរស័ព្ទ​នេះ​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ ។

អេ​ក្រង់​របស់​វា​នឹង​មាន​សមាមាត្រ 21: 9 របស់​ក្រុមហ៊ុន Sony ហើយនឹង​ប្រើ​បន្ទះ​អេ​ក្រង់ OLED ដែល​អាច​បត់​បាន​ពី​ក្រុមហ៊ុន Samsung ។ វា​ទំនងជា​នឹង​រចនា​ក្នុង​ប្លង់​បត់​បញ្ឈរ​ខណៈ​ដែល​ទូរស័ព្ទ Samsung និង Huawei foldable រចនា​ប្លង់​បត់​ផ្ដេក ហើយ​មាន​សមាមាត្រ​រាង​បួន​ជ្រុង ។

យោង​ទៅ​តាម​ពាក្យ​ចចាមអារ៉ាម​បានឱ្យ​ដឹង​ថា Sony Xperia F នឹង​បំពាក់​នូវ​ម៉ូ​ឌឹ​ម 5G ដែល​វា​អាច​ជា​ទូរស័ព្ទ​ដំបូង​របស់​ក្រុមហ៊ុន Sony ។ ហើយ​វា​ប្រាកដ​ណាស់​ថា​ក្រុមហ៊ុន​នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន Xperia ដែល​មាន​ភ្ជាប់ 5G ជាមួយ​ល្បឿន​ដំណើរការ IFA ។

សូម​បញ្ជាក់​ផង​ដែរ​ថា ទូរស័ព្ទ Xperia 1 មាន​អេ​ក្រង់ 4K OLED និង​មាន​សមាមាត្រ 21: 9​ដែល​ឥឡូវ​មាន​លក់​នៅ​អឺរ៉ុប ហើយ Xperia F ក៏​នឹង​មាន​អេ​ក្រង់ 4K OLED ដូច​គ្នា​នេះ​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ