ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ម្ល៉ឹង…​​លោកបង្ក​ឱ្យ​​​​ផ្អើលគេផ្អើល​ឯង​ពេញ​​ព្រ​លាន​យន្តហោះ​សៀម​​រាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើតាម​មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​បញ្ជាក់​​​ថា ការ​ភ្ញាក់ផ្អើល​ដោយសារវ៉ាលិសទុកចោលនៅព្រលានយន្ត​ហោះអន្តរជាតិសៀមរាប ​បាន​​កើតឡើង​​កាលពី​​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ហើយបង្ក​ឡើង​ដោយជនជាតិ​ចិន​​ម្នាក់ ​ដែល​រៀប​ឡើង​យន្ដហោ​ះ​ទៅ​ម៉ា​កាវ…

ខេត្តសៀមរាប ៖ បើតាម​មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​បញ្ជាក់​​​
ថា ការ​ភ្ញាក់ផ្អើល​ដោយសារវ៉ាលិសទុកចោលនៅព្រលានយន្ត​ហោះអន្តរជាតិសៀមរាប ​បាន​​កើតឡើង​​កាលពី​​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ហើយបង្ក​ឡើង​ដោយជនជាតិ​ចិន​​ម្នាក់ ​ដែល​រៀប​ឡើង​យន្ដហោ​ះ​ទៅ​ម៉ា​កាវ ប៉ុន្ដែ​ដោយសារ​អីវ៉ាន់​ក្នុង​វ៉ា​លិស​លើស ខាង​ព្រ​លាន​តម្រូវ​ឲ្យ​បង់លុយ​៨០​ដុល្លារ​ទៀត ទើប​រូបគេ​ទុក​វ៉ា​លិសនេះ​ចោល​តែ​ម្ដង ដែលទង្វើ​គាត់នេះ បានធ្វើឱ្យ​​មានការភ្ញាក់​ផ្អើល និងភ័យ​ខ្លាច គ្រប់​គ្នា​ ព្រោះគិតថា វ៉ា​លិស​នោះ​ស្មានតែជាគ្រាប់បង្កៃប្លុងចោល ។

គួរបញ្ជាក់ថា មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ដោយសារ​តែ​ប្រទះ​ឃើញ​វ៉ា​លី​ស​មួយ​ ត្រូវ​គេ​ប្លុង​ចោល​និង​ស្មានថា​ ជា​គ្រាប់បែក​បង្កៃរហូត​ដល់​មន្ដ្រី​ស៊ី​ម៉ាក់ ​ចុះ​ទៅ​ពិនិត្យ​មើល
​ភ្លាម​ៗ ។​ តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ របស់​មន្ដ្រី​នគរបាល​ជំនាញ និង​មន្ដ្រី​ស៊ី​ម៉ាក់ ជា​លទ្ធផល​បង្ហាញ​ថា នៅ​ក្នុង​វ៉ា​លិស​នោះ​ មាន​តែ​សម្លៀក​បំពាក់​និង​កាហ្វេ​ប៉ុណ្ណោះ មិនមែន​ជា​ម្សៅ​ដែល​បង្ក​ឲ្យ​មាន​ជាតិ​ផ្ទុះ​នោះ​ឡើយ ។

ក្រោយ​ពី​ការ​ភ្ញាក់ផ្អើល​ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​សួរនាំ ជុំវិញ​ការ​បោះចោល​វ៉ា​លិស​របស់​ខ្លួន​នៅ​ព្រ​លាន​យន្ដហោះ​នេះ ។ (សម្រួលដោយ៖ ស្រីណា​)


អត្ថបទសរសេរ ដោយ