ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​តារា​ស្រី​ដ៏​ល្បី​7​រូប​ដែល​ប្រមូល​យក​អស់ហើយ​ក្តី​ស្រលាញ់​ក្នុង​ប្រទេស​ថៃ

4 ឆ្នាំ មុន

ថ្ងៃនេះ​សូម​នាំ​អ្នក​ទាំងអស់​គ្នា​ទៅ​ស្គាល់​តារា​ស្រី​ថៃ​៧​រូប​ដែល​មិន​ត្រឹមតែ​ស្អាត​ទេ ថែម​ទាំង​មាន​តែ​គេ​គ្រប់​គ្នា​លង់​ស្រឡាញ់​ច្រើន​ផង​ដែរ ៖ 7/. យុយ ជី​រៈ​ណ័​ន​ន៍ យុយ ជី​រៈ​ណ័​ន​ន៍ ជា​តួឯក​ស្រី​ដែល​មានការ​តស៊ូ​ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​សិល្បៈ…

ថ្ងៃនេះ​សូម​នាំ​អ្នក​ទាំងអស់​គ្នា​ទៅ​ស្គាល់​តារា​ស្រី​ថៃ​៧​រូប​ដែល​មិន​ត្រឹមតែ​ស្អាត​ទេ ថែម​ទាំង​មាន​តែ​គេ​គ្រប់​គ្នា​លង់​ស្រឡាញ់​ច្រើន​ផង​ដែរ ៖

7/. យុយ ជី​រៈ​ណ័​ន​ន៍

យុយ ជី​រៈ​ណ័​ន​ន៍ ជា​តួឯក​ស្រី​ដែល​មានការ​តស៊ូ​ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​សិល្បៈ ។ មុន​ចូល​សិល្បៈ នាង​មានជីវិត​តស៊ូ​ពុះពារ​ខ្លាំង​ណាស់ ។ ធំ​ដឹងក្ដី​ជាមួយ​តា​យាយ និង​មានចិត្ត​ចង់ឱ្យ​តា និង​យាយ​មាន​មោទនភាព ទើប​ខ្លួន​ខំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ឱ្យ​លោក​ទាំង​ពីរ​មាន​ក្ដី​សុខ រស់នៅ​សប្បាយ មិន​លំបាក ដែល​នេះ​ហើយ​ជា​ជីវិត​ពិត​របស់​នាង ។

6/. និ​វ និ​ថ​ថា

និ​វ និ​ថ​ថា ជានា​រី​ដែល​រៀបរយ ញញឹម​ស្រស់ គួរ​ឱ្យ​ស្រឡាញ់ ។ នាង​នៅ​តែ​ស្ថិត​ក្នុង​នាម​ជាតា​រា​ដែល​មិន​មានរឿង​អាស្រូវ​ណា​ឡើយ ហើយ​ពេល​នាង​សម្ដែង​ម្ដង​ៗ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​នាង​ទប់ទឹក​ភ្នែក​មិន​បាន ។

5/. ទែ​វ ណៈ​ថៈ​ផ​ន

ទែ​វ ណៈ​ថៈ​ផ​ន តួឯក​ស្រី​ក្នុង​រឿង «​ព្រះ​មែ​នាគរាជ​២» ដែល​រឿង​នេះ​រក​ប្រាក់​ចំណូល​បាន ៤០០ លាន​បាត (​ប្រមាណ ១២​លាន​៥​សែន​ដុល្លារ​) នៅ​ក្នុង​ប្រទេស​ថៃ ។ នាង​សម្ដែង​បាន​ល្អ​ពិត​ៗ ហើយ​មុខមាត់ និង​អត្ត​ចរិត​ក៏​ល្អ​មិន​ចាញ់​ការ​សម្ដែង​ឡើយ ។ អ្នក​ណា​ៗ​នៅ​ក្បែរ​ខាង ប្រាកដ​ជាញ​ញឺ​ម និង​មាន​ក្ដី​សុខ​ជា​មិន​ខាន​។

4/. ឈ័​រ​រី ខេ​ម​អ័​បស​ន

ឈ័​រ​រី ខេ​ម​អ័​បស​ន ជា​តួ​ស្រី​ដែល​ល្អ​ផូរផង់​ទាំង​កាយ វាចា ចិត្ត​។ ពេល​ថ្មី​ៗ​នេះ នាង​ប្រែ​ទៅ​ធ្វើ​ការងារ​សង្គម​និង​បរិស្ថាន រហូត​ធ្វើ​ឱ្យ​ហ្វ៊ែ​ន​ៗ​នាំ​គ្នា​នឹក​ពី​ការ​សម្ដែង​របស់​នាង ហើយ​ចង់ឱ្យ​នាង​ត្រឡប់​មក​សម្ដែង​រឿង​វិញ ។

3/. អ័​ម ផ័ត​ឆៈ​រ៉ា​ផា

អ័​ម ផ័ត​ឆៈ​រ៉ា​ផា ជា​តួ​ស្រី​លំដាប់​ជួរ​មុខ​របស់​ថៃ និង​ជា​តួឯក​មក​ជាង​២០​ឆ្នាំ បើ​មិន​ស្រឡាញ់​ធ្វើ​ម៉េច​នឹង​អាច​នៅ​បាន​យូរ​យ៉ាងនេះ​មែន​ទេ? អ្នកគាំទ្រ​របស់​តែងតែ​នៅ​គាំទ្រ និង​ស្រឡាញ់​នាង​មក​ជា​និច្ច ដោយ​ឃើញ​ចុង​ក្រោយ​នេះ​អ្នកគាំទ្រ​ជា​ច្រើន​ក៏​បាន​ធ្វើ​ខួបកំណើត​ដ៏​ភ្ញាក់ផ្អើល​មួយ​ឱ្យ​នាង​នៅ​កណ្ដាល​ហាង​ល្បី​ទៀង​ផង ។

2/. អ៊ែន ថង​ប្រៈ​សុម

មក​ដល់​រាជ​នី​នៃ​រង្វង់​សិល្បៈ​ថៃ​វិញ អ៊ែន ថង​ប្រៈ​សុម ដែល​ពេល​នេះ​ជា​ផលិតករ​កុន​យ៉ាង​ពេញទីហើយ ។ ពេល​កន្លង​មក​ស្នាដៃ​នៃ​ការ​សម្ដែង​របស់​នាង​នៅ​គ្រប់​ទម្រង់​តួ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ស្ងើច​យ៉ាង​ខ្លាំង ដែល​ឥឡូវនេះ​នាង​ក្លាយជា​រាជ​នី​ក្នុង​វិស័យ​សិល្បៈ​ដែល​គ្មាន​រឿងអាស្រូវ ហើយ​ថែម​ទាំង​ធ្វើ​ជា​គំរូ​ល្អ​ដល់​មនុស្ស​ស្រី​ដទៃ​ជា​ច្រើន​ទៀត​ផង ។

1/. អេ​ហ្វ ថ័​កសៈ​អន

«​អេ​ហ្វ ថ័​កសៈ​អន​» ជា​តួ​ស្រី​ដ៏​សែន​រៀបរយ និយាយ​តិច អត្ត​ចរិតល្អ ។ បើ​មិន​រាប់​រឿង​ដែល​នាង​លែងលះ​ជាមួយ​អតីត​ស្វាមី «​សុង​ក្រាន​ត៍​» តួ​ស្រី​រូប​ស្រស់​ម្នាក់​នេះ អាច​ចាត់​ទុក​បានជា​ពេជ្រ​ទឹក​លេខ​មួយ​នៃ​រង្វង់​សិល្បៈ​ថៃ​តែ​ម្ដង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ