ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​! ជ្រូក​នាំ​ចូល​ពី​វៀតណាម​ខុសច្បាប់​ដល់​ទៅ​២​ករណី (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ជ្រូក​រស់​នាំ​ចូល​ពី​វៀតណាម​ខុសច្បាប់​ចំនួន​២៧​ក្បាល ត្រូវ​បាន​បង្ក្រាប ដោយ​លោក​ចាន់ បញ្ញា​វ័​ន្ត ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ក្រុម​អន្តរាគមន៍​ត្រួតពិនិត្យ​ចលនា​សត្វ…

ខេត្តកំពង់ធំ ៖ ជ្រូក​រស់​នាំ​ចូល​ពី​វៀតណាម​ខុសច្បាប់​ចំនួន​២៧​ក្បាល ត្រូវ​បាន​បង្ក្រាប ដោយ​លោក​ចាន់ បញ្ញា​វ័​ន្ត ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ក្រុម​អន្តរាគមន៍​ត្រួតពិនិត្យ​ចលនា​សត្វ និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ ដែល​ដឹក​ដោយ​រូប​លោក​ដោយ​មានការ​ចូលរួម​សហ​ការណ៍​ពី​កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ និង​ស្រុក​ផង​នោះ​បាន​ចុះ​បង្ក្រាប​ករណី​ការ​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​បាន​ចំនួន​ពីរ​ករណី​គិត​មក​ដល់​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ ។

ករណី​ទី​១-​បាន​ចុះ​ធ្វើការ​បង្ក្រាប​ចលនា​នាំ​ចូល​សត្វ​ជ្រូក​រស់​ខុសច្បាប់​ចំនួន​១៧​ក្បាល និង​រថយន្ត​០១​គ្រឿង ម៉ាក​សាំ​យ៉ុ​ង ស្លាក​លេខ ត្បូងឃ្មុំ ២A-០៤២៦ ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​ម៉ើ​ន​ជ័យ​ចេញពី​ខេត្ត​ត្បូងឃ្មុំ​ចូល​មក​ខេត្តកំពង់ធំ​ត្រូវ​បាន​កម្លាំង​យើង​ធ្វើការ​ឃាត់​រថយន្ត​បាន ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧១ ក្នុងភូមិ​ត្រាស់ ឃុំ​ប​ល្ល័​ង្ហ ស្រុក​បារាយណ៍ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ។

ករណី​ទី​២- នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ធ្វើការ​បង្ក្រាប​បាន​រថយន្ត​មួយ​បាំង​កន្លះ ពណ៌​សរ ពាក់​ស្លាក​លេខ​ភ​.៩៥៧០​ភ​.​ព​២ ដែល​មាន​សត្វ​ជ្រូក​រស់​ចំនួន​១០​ក្បាល​ទៀត ខុសច្បាប់​មក​ពី​វៀតណាម​ត្រូវ​បាន​បង្ក្រាប​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​០៦ ក្នុងភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ហើយ​សត្វ​ជ្រូក​ទាំងអស់ និង​រថយន្ត​ខាងលើ​នេះ​ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក្ខ​នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ដើម្បី​រង់ចាំ​ខាង​វិទ្យាស្ថាន​ស្រាវជ្រាវ​បសុព្យាបាល​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ចុះ​មក​ធ្វើការ​មូ​ប​ឈាម​សត្វ​ជ្រូក​ទាំងនេះ​យក​ទៅ​ស្រាវជ្រាវ​រក​មើល​ប្រភព​មេរោគ​ជម្ងឺ​ប៉ែ​ស្ត​ជ្រូក​អាហ្វ្រិក​។

ប្រសិនបើ​រក​ឃើញ​ថា សត្វ​ជ្រូក​ទាំងនេះ​មាន​ផ្ទុកមេរោគ​ប៉ែ​ស្ត​ជ្រូក​អាហ្វ្រិក​ជំនាញ​យើង និង​ធ្វើការ​កម្ទេច​ចោល​ទាំងស្រុង តែ​ប្រសិនបើ​មិន​មាន​ផ្ទុកមេរោគ​នោះ​ទេ​ខាង​ជំនាញ និង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​ស្តី​ពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ដែល​នាំ​ចូល​ដោយ​ខុសច្បាប់ ។ លោក​ប្រធាន​ការិយាល័យ​បន្ត​ថា ចំពោះ​លទ្ធិ​ផល​នៃ​ការ​ធ្វើ​ប៉ែ​ស្ត​ឈាម​នេះ ប្រើ​រយៈពេល បើ​មិន​ដាច់​ភ្លើង​ទេ​ប្រហែល​ពីរ​ថ្ងៃ បើ​ដាច់​ភ្លើង​យ៉ាង​យូរ​បី​ទៅ​បួន​ថ្ងៃ​នឹង​បាន​លទ្ធិ​ផល​ហើយ​។

ក្នុង​នោះ​ផង​ដែរ​លោក ​ក្នុង​នាម​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​អាជីវកម្ម​ថា សូម​មេត្តា​កុំ​ឲ្យ​នាំ​គ្នា​ធ្វើការ​នាំ​ជ្រូក​ចូល​មក​ប្រ​ទេ​កម្ពុជា​ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ខណៈ​ដែល​គេ​រក​ឃើញ​ថា នៅ​ក្នុង​ប្រទេស​វៀតណាម​មាន​សត្វ​ជ្រូក​ជា​ច្រើន​ដែល​មាន​ផ្ទុក​នូវ​មេរោគ​ប៉ែ​ស្ត​ជ្រូក​អាហ្វ្រិក ដែល​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ពេល​ដែល​ពួក​គាត់​បរិ​ភាគ​សាច់​ជ្រូក​ដែល​មាន​ផ្ទុកមេរោគ​នោះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ