ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប៉ែង​ជើង Huawei ចិន​លេង​១​ក្បាច់​វិញ​អ្នក​ដែល​ស្លា.ប់​ឈរ​គឺ​ក្រុមហ៊ុន​យក្ស​១​នេះ

4 ឆ្នាំ មុន

យោង​តាម​សារព័ត៌មាន Business Insider បានឱ្យ​ដឹង​ថា ក្រុម​អ្នកវិភាគ​នៅ Citi បាន​ទម្លាក់​ទស្សនវិស័យ​របស់​ពួក​គេ​ចំពោះ​ក្រុមហ៊ុន Apple ដោយ​ព្យាករណ៍​ថា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​អាច​កាត់​បន្ថយ​ការ​លក់​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ចិន ។…

យោង​តាម​សារព័ត៌មាន Business Insider បានឱ្យ​ដឹង​ថា ក្រុម​អ្នកវិភាគ​នៅ Citi បាន​ទម្លាក់​ទស្សនវិស័យ​របស់​ពួក​គេ​ចំពោះ​ក្រុមហ៊ុន Apple ដោយ​ព្យាករណ៍​ថា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​អាច​កាត់​បន្ថយ​ការ​លក់​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ចិន ។

ក្រុម​អ្នកវិភាគ​បាន​សរសេរ​ថា ការ​រង្កៀស​ចិត្ត​គ្នា​រវាង​អា​មេ​រិ​ក និង​ចិន​កំពុង​តែ​ធ្វើ​ឱ្យ​យីហោ​របស់​ក្រុមហ៊ុន Apple នៅ​ក្នុង​ប្រទេស​ចិន​មាន​បញ្ហា និង​ធ្វើ​ឱ្យ​ប្រជាជន​ចិន​ងាក​ទៅ​រក​ម៉ាក​យីហោ​ទូរស័ព្ទ​ចល័ត​ក្នុងស្រុក​វិញ ។ ជាង​នេះ​ទៅ​ទៀត​អ្នកវិភាគ​បាន​ព្រមាន​ថា​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី Trump អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន Apple ។

យោង​តាម​អ្នកវិភាគ​ម្នាក់​មក​ពី​ក្រុមហ៊ុន Citi កាលពី​ថ្មី​ៗ​នេះ​បាន​និយាយ​ថា​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​លើ​ប្រទេស​ចិន​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចិន​ងាក​ចេញពី​ក្រុមហ៊ុន Apple និង​ទិញ​ម៉ាក​យីហោ​ទូរស័ព្ទ​ក្នុងស្រុក​មក​ប្រើ​ជំនួស​វិញ ។

អ្នកវិភាគ​បាន​ព្យាករណ៍​ថា​ម៉ាក​របស់​ក្រុមហ៊ុន Apple ត្រូវ​បាន​ខូចខាត​រួច​ហើយ​នៅ​ក្នុង​ប្រទេស​ចិន​ហើយ​នេះ​គឺជា​ការ​ធ្លាក់​ចុះ​ថ្មី ។ យោង​តាម​ការ​គណនា​របស់​ពួក​គេ​គឺ​ប្រទេស​ចិន​មាន​ចំនួន ១៨% នៃ​ការ​លក់​សរុប​ផលិតផល​របស់​ក្រុមហ៊ុន Apple ទាំងអស់ ប៉ុន្ដែ​តួលេខ​នោះ​អាច​កាត់​បន្ថយ​ពាក់កណ្តាល​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ។

អ្នកវិភាគ​បាន​ព្យាករណ៍​ទៀត​ថា ជា​ទូទៅ​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​របស់​ចិន​អាច​កាត់​បន្ថយ​ការ​លក់​រហូត​ដល់ ១០ លាន​គ្រឿង​សម្រាប់​ឆ្នាំ ២០២០ ។

មាន​ក្រុម​អ្នកវិភាគ​ផ្សេង​ទៀត​ក៏​បាន​ព្យាករណ៍​ដាច់​ដោយឡែក​ពី​ការ​សម្រេចចិត្ត​របស់​រដ្ឋបាល Trump ក្នុង​ការ​ដាក់​បញ្ចូល​ក្រុមហ៊ុន Huawei ក្នុង​បញ្ជីខ្មៅ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន Apple ។ ពួក​គេ​បាន​អះអាង​ថា​ប្រទេស​ចិន​អាច​ហាមឃាត់​ការ​លក់​បច្ចេកវិទ្យា​របស់​សហ​រដ្ឋអាមេរិក​ហើយ​សង្គ្រាម​ពាណិជ្ជកម្ម​អាច​ប៉ះពាល់​ដល់​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន Apple នៅ​អាស៊ី​ផង​ដែរ ។

សូម​រំឭក​ផង​ដែរ​ថា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei លោក Ren Zhengfei បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាស​មួយ​ថា លោក​នឹង​ក្លាយជា​អ្នក​ដំបូង​គេ​ដើម្បី​តវ៉ា ប្រសិនបើ​ប្រទេស​របស់​គាត់​សងសឹក​ប្រឆាំង​នឹង​ក្រុមហ៊ុន Apple ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ