ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាត​ប្លែក​ពេល​ឃើញ​តារា​ស្រី​ថៃ​ដ៏​ល្បី​រូប​នេះ​តែងខ្លួន​ជា​នាង សៀវ​កៀវ សម័យ​សាម​កុក

4 ឆ្នាំ មុន

អាច​និយាយ​បាន​ថា​ជា​តារា​សម្ដែង​គ្រប់គ្រឿង​ម្នាក់​របស់​រង្វង់​សិល្បៈ​ថៃ ព្រោះ​នាង​អាច​ធ្វើ​បាន​ច្រើន​យ៉ាងដូច​ជា​សម្ដែង​រឿង​ភាគ រឿងកុន ច្រៀង រាំ និង​ល្ខោន​ទៀត​ផង ​។ សម្រាប់ ទែ​វ ណៈ​ថៈ​ផ​ន…

អាច​និយាយ​បាន​ថា​ជា​តារា​សម្ដែង​គ្រប់គ្រឿង​ម្នាក់​របស់​រង្វង់​សិល្បៈ​ថៃ ព្រោះ​នាង​អាច​ធ្វើ​បាន​ច្រើន​យ៉ាងដូច​ជា​សម្ដែង​រឿង​ភាគ រឿងកុន ច្រៀង រាំ និង​ល្ខោន​ទៀត​ផង ​។ សម្រាប់ ទែ​វ ណៈ​ថៈ​ផ​ន មិន​ថា​នៅ​ក្នុង​រូប​បែប​ណា​ទេ ក៏​នាង​នៅ​តែ​ស្អាត រៀបរយ ឬ​ក៏​សិ​ក​ស៊ី គឺ​នាង​អាច​បាន​ទាំងអស់​។

ពេល​ថ្មី​ៗ​នេះ ទែ​វ ណៈ​ថៈ​ផ​ន មានឱកាស​បាន​រួម​សម្ដែង​ល្ខោន (​ល្ខោននិយាយ​អម​ដោយ​ចម្រៀង​មួយ​របស់​ថៃ​) ក្នុង​រឿង សាម​កុក នៃ​គម្រោង​មួយ​របស់​មហា​វិ​ទ្យ​ល័យ​ស្ថាបត្យកម្ម នៃ​សាកលវិទ្យាល័យ​ជុ​ឡា​ឡុ​ង​កន ដែល​នាង​អតីត​និស្សិត​របស់​មហាវិទ្យាល័យ​នេះ​ស្រាប់​។

ក្នុង​គម្រោង​នេះ​នាង​សម្ដែង​ជា​តួ​នាង​សៀវ​កៀវ ដោយ​តម្រូវ​ឱ្យ​នាង​តែងខ្លួន​ជានា​រី​ចិន​សម័យ​បុរាណ​។ មើល​ពី​ទម្រង់​ម៉ូ​ដ​សក់ ការ​តែង​មុខ រួម​នឹង​ឈុត​របស់​នាង​នោះ ធ្វើ​ឱ្យ​នាង​មើលទៅ​ស្រស់​ស្អាត​ខ្លាំង​ណាស់ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ