ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណីចាក់សម្លា.ប់បុគ្គលិកហាង​ថត​រូប​«ល្អពេញចិត្ត» នៅ​​អត់មានពន្លឺ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ឧសភា សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួន​បុរស​ជា​ជន​ដៃដល់​បាន​នៅឡើយ​ទេ ដោយ​​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​រកចាប់ខ្លួនបន្ត​យក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ។ គួរ​រំលឹក​ថា បុគ្គលិក​ហាង​ថតរូប​យីហោ​«​ល្អ​ពេញចិត្ត​»​ម្នាក់ ​បាន​រង​របួស​ក្បាល​យ៉ាង​ធ្ងន់…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ឧសភា សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួន​បុរស​ជា​ជន​ដៃដល់​បាន​នៅឡើយ​ទេ ដោយ​​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​រកចាប់ខ្លួនបន្ត​យក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ។ គួរ​រំលឹក​ថា បុគ្គលិក​ហាង​ថតរូប​យីហោ​«​ល្អ​ពេញចិត្ត​»​ម្នាក់ ​បាន​រង​របួស​ក្បាល​យ៉ាង​ធ្ងន់ និង​បាន​ស្លាប់​បាត់បង់​ជីវិត​ នៅ​ពេល​ក្រុម​គ្រួសារ​ព្យាយាម​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​ប្រទេស​វៀតណាម ក្រោយ​ពី​រូបគេ​ត្រូវ​បុរស​ជាជន​ដៃដល់​ន ិង​ជា​បុគ្គលិក​ធ្វើការ​ជាមួយ​គ្នា​ម្នាក់​ វាយ​សំពង​ក្បាល​នឹង​ដែក​បំពង់​ទីប​ឥត​ដក​ដៃ ។

តាម​ប្រភព​ព័ត៌មាន​ថា ពួក​គេ​ទាំង​២​នាក់​ធ្លាប់​មាន​ទំនាស់​រឿង​ស្នេហា​ត្រីកោណ ដោយ​បុរសជា​ជន​ដៃដល់​គិត​ថា ជន​រង​គ្រោះ​លប​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ប្រពន្ធ​របស់​ខ្លួន ។ អំពើ​ឃោរឃៅ​នេះ កើត​ឡើង​ កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧​ ឧសភា នៅផ្ទះ​លេខ​១៤៣ ផ្លូវ​លេខ​២៨៦ សង្កាត់់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។ ប្រភព​ពី​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា បុរស​ជា​ជនរង​គ្រោះ​ឈ្មោះ
ផុ​ន សាលី​ន អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ចំណែកឯ​បុរស​ជា​ជន​ដៃដល់​ឈ្មោះ ឈុ​ន ឌី​ម អាយុ​២៦​ឆ្នាំ ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា ។

មុន​ពេល​កើតហេតុ តាម​រយៈ​ការ​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​បុរស​ជា​ជន​រង​គ្រោះកំពុង​អង្គុយ​ចុច​ទូរស័ព្ទ​លេង​នៅ​មុខ​ហាង ។ ខណៈនោះ ស្រាប់តែ​បុរស​ជា​ជន​ដៃដល់​ដើរមក​ពីក្រោយ​ ដោយនៅ​នឹង​ដៃ​មាន​កាន់​ដែក​បំពង់​ទីប​មួយ​ដើម​ផង បាន​វាយ​ជន​រង​គ្រោះ​ ដោយ​មិន​ប្រណី​ដៃ​ចំ​ក្បាល​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ដួល​ដេក​ទៅ​លើ​ឥដ្ឋការ៉ូ ហើយ​ជន​ដៃដល់​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយពេល​កើតហេតុ ក្រុម​បុគ្គលិក​របស់​ហាង​ថតរូប​ខាងលើ​ក៏​នាំ​គ្នា​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​សម្រាក​ព្យាបាល​វិសាល​សុខ តែ​ដោយ​អាការ​ធ្ងន់ពេក​មន្ទីរ​ព្យាបាល​នេះ​មិន​ហ៊ាន​ទទួល ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ដោយសារ​របួស​មាន​សភាព​ធ្ងន់​ណាស់​ទៅ​ហើយ ក្រុម​គ្រួសារ​ក៏​ព្យាយាម​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​ប្រទេស​វៀតណាម​ទៀត តែ​ជា​អកុសល​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​ទៅ ។

ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​អំពើ​ហិង្សា​វាយ​សម្លាប់​នេះ​ ត្រូវ​បាន​ប្រភព​ព័ត៌មាន​អះអាង​ថា កើតឡើង​ដោយសារ​តែ​បុរស​រង​គ្រោះ​និង​បុរស​ជា​ជន​ដៃដល់​ធ្លាប់​មាន​ទំនាស់​រឿង​ស្នេហា​ត្រីកោណ​នា​ពេល​កន្លង​មក ដោយ​ជន​ដៃ​ដល់​ចោទ​ថា ជន​រង​គ្រោះ​លប​លួច​មាន​ស្នេហា​ជាមួយនឹង​ប្រពន្ធ​របស់​ខ្លួន ។

សព​បុរស​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ឯ​ខេត្តតាកែវ ។ តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​មួយ​រូប​ឱ្យ​ដឹង​ទៀត​ថា ករណី​បុគ្គលិក​របស់​ហាង​ថតរូប​យីហោ​«​ល្អ​ពេញចិត្ត​» វាយ​សម្លាប់​គ្នា​នេះ គឺ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​ប្រមាណ​៥​ន ិង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា​មក​ម្ល៉េះ ប៉ុន្តែទាល់តែ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ទើប​ម្ចាស់ផ្ទះ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ពី​រឿង​នេះ និង​ចុះ​មក​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ