ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងណាសូមប្រយ័ត្ន…កុំខំប្រឹងជុះ ពេលទល់​លាមក

4 ឆ្នាំ មុន

តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​បាត់បង់​ការ​ចង​ចាំ​​​អតីតកាល​១០​ឆ្នាំ​កន្លង​មក ក្នុង​រយៈពេល​ខ្លី ក្រោយ​ពី​ប្រឹង​ជុះ​លាមក​ពេក​នៅ​ក្នុង​បង្គន់​ ។ យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​ទល់លាមក​ម…

តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​បាត់បង់​ការ​ចង​ចាំ​​​អតីតកាល​១០​ឆ្នាំ​កន្លង​មក ក្នុង​រយៈពេល​ខ្លី ក្រោយ​ពី​ប្រឹង​ជុះ​លាមក​ពេក​នៅ​ក្នុង​បង្គន់​ ។ យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​ទល់លាមក​ម ិនមែន​ជា​រឿង​ល្អ​សម្រាប់​សុខភាព​យើង​នោះ​ឡើយ ​។

គេ​បាន​រក​ឃើញ​ផល​ប៉ះពាល់​ពី​ការ​ប្រឹង​ជុះ​លាមក​ជា​ច្រើន ដែល​មាន​ដូច​ជា ការ​វិលមុខ​ន ិង​ឈឺក្បាល និង ការ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​ ។ ​​ក្នុង​ករណី​របស់​ស្ត្រី​ម្នាក់​នេះ​ កាលពី​ស​ប្តា​ហ៍​មុន ការ​ប្រឹង​បញ្ចេញ​លាមក​ក្តៀន​ខ្លាំង ក៏​អាច​ធ្វើ​ឱ្យ​បាត់បង់​ការ​ចង​ចាំ​ផង​ដែរ​ ។ អ្នកជំនាញ​ថា មូលហេតុ​គឺ​មក​ពី​ការ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​ផ្នែក​ណាមួយ​នៃ​ខួរក្បាល​។

ស្ត្រី​ម្នាក់​នោះ​បាន​បាត់បង់​ការ​ចង​ចាំ​ពី​អតីតកាល​១០​ឆ្នាំ​កន្លង​ទៅ អស់​រយៈពេល​៨​ម៉ោង​។ ក្រោយ​ពេល​៨​ម៉ោង គាត់​អាច​ចាំ​អ្វី​ៗ​បាន​ដូច​ធម្មតា​ ។ បងប្អូន​របស់​គាត់​ក៏​បាន​នាំ​គាត់​ទៅ​មន្ទីរពេទ្យ ក្រោយ​ពី​ឃើញ​ថា​គាត់​មិន​អាច​ចាំ​អ្វី​ៗ​បាន​។ ពួក​គេ​ដឹង​ថា គាត់​តែងតែ​ទល់លាមក​ជា​និច្ច​ជា​កាល តែ​មិន​ដែល​ដឹង​ថា អាច​បាត់បង់​ការ​ចង​ចាំ​បែប​នេះ​ឡើយ​។

ពេល​យក​ទៅ​ដល់​ពេទ្យ គ្រូពេទ្យ​បាន​ធ្វើតេស្ត​ខួរក្បាល ហើយ​រក​ឃើញ​ថា ​ពិតជា​គ្មាន​អ្វី​ជា​បញ្ហា​ឡើយ​។ ពួក​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​បាត់បង់​ការ​ចង​ចាំ​នៅឡើយ​។ មហាជន​មួយ​ចំនួន គិត​ថា​
វា​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​ប៉ុណ្ណោះ​។

​​ប៉ុន្តែ​វេជ្ជបណ្ឌិត​ឯកទេស​ខាង​វះកាត់​ប្រព័ន្ធ​ប្រសាទ Peng Jiaxiong បាន​អះអាង​ថា វា​គឺជា​ករណី​កម្រ ដែល​អ្នកជំងឺបាត់​បង់​ការ​ចង​ចាំ​រយៈពេល​ខ្លី ក្រោយ​ពី​ការ​ប្រឹង​ជុះ​លាមក​ ។ ដោយសារ​តែ​ការ​ប្រឹង​ហ្នឹង​ហើយ បានជា​សរសៃឈាម​យក​ឈាម​មិន​ដល់​ខួរក្បាល​នៅ​ផ្នែក​ណាមួយ​ ។

អត្ថបទសរសេរ ដោយ