ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ម្នាក់​នេះ​បើកឡាន​សុខ​ៗ​ស្រាប់តែ​ងោក​មួយភាំង​ងើបឡើង​រកតែ​ពុទ្ធោ​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​បើករថយន្ត​លុ​ច​ស៊ិ​ស RX៣៣០ ជ្រុល​ទៅ​បុក និង​ឃឿ​ន​សួន​ពុះ​ចែកផ្លូវ បណ្តាល​អោយ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ ដែល​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​បើករថយន្ត​លុ​ច​ស៊ិ​ស RX៣៣០ ជ្រុល​ទៅ​បុក និង​ឃឿ​ន​សួន​ពុះ​ចែកផ្លូវ បណ្តាល​អោយ​រង​ការ​ខូចខាត​រថយន្ត​យ៉ាងដំណំ ដែល​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ជិត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​សម្តី​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី
វ័យក្មេង​រូប​ស្រស់​សោភា​ម្នាក់ មិនដឹង​ថា ចេញពី​កម្ម​វី​ធី​ផឹកស៊ី​នៅ​ទីណា​នោះ​ទេ គឺ​បាន​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7978 ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ ខណៈ​មក​ដល់​ចំនុច​កើតហេតុ​អ្នកបើកបរ​ងោក​មួយភាំង បណ្ដាល​អោយ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក និង​ឃឿ​ន​សួន​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង​ធ្វើ​អោយ​ផ្ទុះ​ពោង​សុវត្ថិភាព ព្រមទាំង​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។ ដោយឡែក​ឃឿ​ន​សួន​ពុះ​ចែកផ្លូវ​វិញ​រង​ការ​ខូចខាត​តិចតួច​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ក៏​បាន​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ​អោយមក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​៕ កែសម្រួលដោយ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ