ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង ផា​ន់ ផា​ភួង ត្រូវ​គេ​គប់​ដប​ទឹក​សុទ្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ផា​ន់​ផា​ភួង បាន​ទទួល​រង​ការ​គប់​ដប​ទឹក​សុទ្ធ​ជាមួយ​ពាក្យ​សម្តី​យ៉ាង​អសុរោះ​ផង​ដែរ ដោយសារ​តែ​មាន​អ្នក​ខឹង​នឹង​ការ​សម្តែង​តួ​កាច​របស់​នាង​។ ការ​វាយប្រហារ និង​ការ​ប្រមាថ​ក្រៅ​ឆាក​សម្តែង​ពី​មហាជន​នេះ ត្រូវ​បាន ផា​ន់…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ផា​ន់​ផា​ភួង បាន​ទទួល​រង​ការ​គប់​ដប​ទឹក​សុទ្ធ​ជាមួយ​ពាក្យ​សម្តី​យ៉ាង​អសុរោះ​ផង​ដែរ ដោយសារ​តែ​មាន​អ្នក​ខឹង​នឹង​ការ​សម្តែង​តួ​កាច​របស់​នាង​។

ការ​វាយប្រហារ និង​ការ​ប្រមាថ​ក្រៅ​ឆាក​សម្តែង​ពី​មហាជន​នេះ ត្រូវ​បាន ផា​ន់ ផា​ភួង លើក​ឡើង​ថា បាន​កើតឡើង​នៅ​ទីប្រជុំជន​មួយ​ដែល​នាង​នឹក​ស្មាន​មិន​ដល់​។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច អ្នក​នាង ផា​ន់ ផា​ភួង បាន​អះអាង​ថា ដោយសារ​តែ​គាត់​នោះ​ដាក់​អារម្មណ៍​ខ្លាំង​ពេក​ជាមួយ​ខ្សែភាពយន្ត​ដែល​នាង​បាន​ដើរតួ​កាច​ខ្លាំង ទើប​គាត់​ខឹង ហើយ​បាន​គប់ និង​ប្រើ​ពាក្យ​មិនល្អ​មក​លើ​នាង​។

នាង​និយាយ​ថា «​ខ្ញុំ​ហួសចិត្ត​។ សាច់​រឿង​សោះ គាត់​គិត​ថា យើង​ដូច្នេះ​ដែរ ។ អត់​យល់​មនុស្ស​មួយ​ចំនួន​»​។

បើ​តាម​អ្នក​នាង ផា​ន់ ផា​ភួង ថា នេះ​ជា​រឿង​ធម្មតា​ក្នុង​នាម​ជា​អ្នកសិល្ប​៖ បើ​ទោះបី​ដំបូង​អ្នក​នាង​មិន​អាច​ទទួលយក​បាន​។ ប៉ុន្តែ​ដោយសារ​បាន​ទទួល​ការ​ណែនាំ​ពី​ភាគី​ផ្សេង​ៗ​ឱ្យ​ស្ងប់ចិត្ត ព្រោះ​កាលណា​ទស្សនិកជន​ធ្វើ​អ​ញ្ចឹ​ង​នោះ​មាន​ន័យ​ថា ការ​សម្តែង​របស់​យើង គឺ​បាន​ល្អ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ