ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទចរាចរណ៍រយៈ៧០ថ្ងៃ…សូមបងប្អូន​​​យោគយល់​​ជិះពង្វាងផ្លូវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ ​រហូត​ដល់​បញ្ចប់​ការដ្ឋាន ដែល​មាន​រយៈពេល​៧០​ថ្ងៃ​ គឺ​មិន​អនុ​ញ្ញាតឱ្យ​រថយន្ត​គ្រប់​ប្រភេទ​​ឆ្លងកាត់​ លើកលែងតែ​ទោចក្រយានយន្ត ។ អាស្រ័យ​ហេតុនេះ…

រាជធានី​ភ្នំពេញ​ ៖ ​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ ​រហូត​ដល់​បញ្ចប់​ការដ្ឋាន ដែល​មាន​រយៈពេល​៧០​ថ្ងៃ​ គឺ​មិន​អនុ​ញ្ញាតឱ្យ​រថយន្ត​គ្រប់​ប្រភេទ​​ឆ្លងកាត់​ លើកលែងតែ​ទោចក្រយានយន្ត ។ អាស្រ័យ​ហេតុនេះ សូម​សាធា​រណជន​ន ិង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​នេះ​ មេត្តា​យោគយល់​ដោយ​ពង្វាង​ចរាចរ​ចេញពី​ទីតាំង​ខាងលើ ដើម្បី​សម្រួល​ឲ្យ​ការ​អនុវត្ត​គម្រោង​នេះ​សម្រេច​បាន​តាម​ផែនការ​កំណត់​ទទួល​បាន​កំណត់​ ។

គួររំលឹកទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ​​បាន​សម្រេច​បិទ​ការ​ធ្វើការ​ចរាចរណ៍​គ្រប់​ប្រភេទ​ជា​បណ្តោះ​អាសន្ន​​នៅ​លើ​កំណាត់​ផ្លូវ​៥C​ ចាប់ពី​ផ្លូវ​២៧១​​ដល់​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​តេ​លា​ ស្ថិត​ក្នុង​ព្រំប្រទល់​ខណ្ឌ​សែន​សុខ​ និង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ​ដែលមាន​​រយៈពេល​៧០​ថ្ងៃ ដើម្បី​ស្ថាបនា​ប្រព័ន្ធ​លូ​មេ​ឡើង​ដោះស្រាយ​បញ្ហា​ជន់​លិច​នា​រដូវវស្សា​នេះ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃ​ទី​២៨ ឧសភា​ ​កន្លងមក ការ​សម្រេច​បិទ​ចរាចរណ៍​នៅ​តំបន់​នេះ ​ជា​បណ្តោះអាសន្ននេះ គឺ​ដើម្បី​ទុក​លទ្ធភាព​អោយ​មន្ត្រី​ជំនាញ​ស្ថាបនា​ប្រ​ព័ន្ធ​លូ​ថ្មី​កាត់​ទទឹង​ផ្លូវ​លេខ​៥c ដែល​មានមុខ​កាត់​២​ម៉ែត្រ​កន្លះ គុណ​២​ម៉ែត្រ​កន្លះ​ចំនួន៣ជួរ​ ចេញពី​ប្រឡាយ​ស្ទឹង​មាន​ជ័យ ​ដើម្បី​រំដោះ​ទឹក​ចេញ​ពី​តំបន់​ខាងកើត​និង​ខាងត្បូង ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជា​ពិសេស​តំបន់​ផ្លូវ​លេខ ២០០៤ ផ្លូវ​សឡា​ផ្លូវ​ណ័​រ​ប្រ៊ី​ត ផ្លូវ​ដួង​ងៀប ។

សេចក្តីជូនដំណឹង​បន្ត​ថា ការ​ស្ថាបនា​ប្រព័ន្ធ​លូ​ថ្មី​នេះ ​មាន​សារសំខាន់​ណាស់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ជន​លិច​ទឹកភ្លៀង​នៅ​រដូវវស្សា​ដែល​តែងតែ​កើត​មាន​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ​ខណៈ​ដែរ​ពិនិត្យ​ឃើញ​ថា ​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​ស្ទឹង​មាន​ជ័យ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ និង​មាន​ទំហំ​តូច​ដែល​ធ្វើ​អោយ​ស្ទះផ្លូវ​បង្ហូរទឹក​នៃ​ប្រឡាយ​ស្ទឹង​មាន​ជ័យ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ