Galaxy Note 10 ចេញ​កាមេរ៉ា​ក្រោយ​បែប​នេះ​ត្រូវចិត្ត​អត់?


ក្រុមហ៊ុន Samsung បាន​ក្លាយជា​អ្នកគាំទ្រ​នៃ​ដាក់​កាមេរ៉ា​ខាងក្រោយ​តម្រង់​ជួរ​នៅ​ចំណុចកណ្តាល​លើ​បន្ទាត់​ស្មា​ត​ហ្វូ​ន​ស៊េរី S និង Note របស់​ខ្លួន​សម្រាប់​អស់​រយៈពេល​២-៣​ឆ្នាំ​មក​ហើយ តែ​ឥឡូវនេះ​ប្រហែលជា​កំពុង​ផ្លាស់​ប្តូរ​ជាមួយនឹង Galaxy Note10 នា​ពេល​ខាង​មុខ​នេះ ។

យោង​តាម​រូបភាព​ដែល​ផ្អែក​លើ​ការ​លេច​ធ្លាយ​នៃ​ការ​រៀបចំ​កាមេរ៉ា​ខាងក្រោយ​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ទូរស័ព្ទ Note10 ខណៈ​ពេល​ដែល​ទីតាំង​កាមេរ៉ា​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ជួរ​ផ្នែក​ខាងឆ្វេង​នៃ​ទូរស័ព្ទ ។

ចំណែក​ទីតាំង​នៃ​ភ្លើង Flash ស្ថិត​នៅ​ក្បែរ​គ្នា​ហើយ​ខាងក្រោម​ជា​កាមេរ៉ា ToF ខាងក្រោម​បន្ទាប់​មក​ជា​ឧបករណ៍​វាស់​ចង្វាក់បេះដូង ។

សម្រាប់​ឧបករណ៍​វាស់​ចង្វាក់បេះដូង​វា​ទំនងជា​ក្រុមហ៊ុន Samsung នឹង​លុប​បំបាត់​ចោល​ព្រោះ​វា​នឹង​បន្ថែម​ភាព​ស្មុគស្មាញ​ថែម​ទៀត ហើយ​ឧបករណ៍​នេះ​វា​បាន​បាត់​រួច​ទៅ​ហើយពី​ទូរស័ព្ទ Galaxy S10 5G ដូច្នេះ​បើ​វា​បាត់​ពី Note 10 មិនមែន​ជា​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ណា​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ