ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សនិងសាច់ប្រាក់ជាង85ម៉ឺនដុល្លារ…កំពុង​​​រៀបចំ​ធ្វើការ​បន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹងទៀត នៅព្រឹកថ្ងៃទី៣០ ឧសភា នេះ​ ​បុរស​​ជនជាតិ​ចិន រួម​ទាំង​ក្រដាស​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រមាណ​ជាង​៨៥​ម៉ឺន​ដុល្លារ​​ត្រូវ​បាន​ឃាត់និង​​ទុកជា​បណ្តោះអាសន្ន នៅ​នាយកដ្ឋាន​នគរបាល​អន្តោ​ប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​​រៀបចំ​ធ្វើការ​បន្តទៅតាម​​នីតិវិធីច្បាប់…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹងទៀត នៅព្រឹកថ្ងៃទី៣០ ឧសភា នេះ​ ​បុរស​​ជនជាតិ​ចិន រួម​ទាំង​ក្រដាស​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រមាណ​ជាង​៨៥​ម៉ឺន​ដុល្លារ​​ត្រូវ​បាន​ឃាត់និង​​ទុកជា​បណ្តោះអាសន្ន នៅ​នាយកដ្ឋាន​នគរបាល​អន្តោ​ប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​​រៀបចំ​ធ្វើការ​បន្តទៅតាម​​នីតិវិធីច្បាប់ ។

គួររំលឹកថា ​កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​
ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​​បុរស​ជនជាតិ​ចិន​ម្នាក់ ​ឈ្មោះ LIAO JINGQIN G ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​EG0115690 ។

ការឃាត់ខ្លួនបុរស​ចិនខាងលើ គឺ​បន្ទាប់​ពីកម្លាំង​បានរកឃើញ​​​​ គាត់បាន​យក​ប្រាក់​ចំនួន​៨៥.៥​០០០ដុល្លា​រសហរដ្ឋ​អា​មេ​រិ​ក​ពី​ទីក្រុង​ហុងកុង ចូល​មក​ប្រទេស​កម្ពុជា ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ