ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឈ្មោះ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ

4 ឆ្នាំ មុន

ដោយសារ​កម្ពស់​អរិយធម៌ និង​វប្បធម៌​របស់​ជាតិ​រីក​ដុះដាល​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទើប​ពួក​អ្នកប្រាជ្ញ​រាជបណ្ឌិត​បាន​នាំ​គ្នា​គ្នាន់គ្នេរ​អំពី​រឿង​ឈ្មោះ​នេះ​ណាស់ មិន​ធ្វេសប្រហែស​សោះឡើយ​។ ការ​ដាក់​ឈ្មោះ​ឱ្យ​កូន​ក៏​ជា​ចំណែក​មួយ​នៃ​វប្បធម៌​និង​អរិយធម៌​របស់​ជាតិ​ដោយ​ពិត ដូចដែល​យើង​បានដឹង​មក​ហើយ​ថា ក្នុង​សម័យ​ទំនើប​នេះ​អ្នក​ដែល​មានការ​ចាប់អារម្មណ៍​ចំពោះ​អត្ថន័យ​របស់​ឈ្មោះ​ដែល​មាន​តួយ៉ាង​ដូច​ជា​ថា តើ​យើង​ត្រូវ​ដាក់​ឈ្មោះ​កូន​របស់​យើង​ថា យ៉ាងម៉េច ឬ​ឈ្មោះ​អ្វី…

ដោយសារ​កម្ពស់​អរិយធម៌ និង​វប្បធម៌​របស់​ជាតិ​រីក​ដុះដាល​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទើប​ពួក​អ្នកប្រាជ្ញ​រាជបណ្ឌិត​បាន​នាំ​គ្នា​គ្នាន់គ្នេរ​អំពី​រឿង​ឈ្មោះ​នេះ​ណាស់ មិន​ធ្វេសប្រហែស​សោះឡើយ​។ ការ​ដាក់​ឈ្មោះ​ឱ្យ​កូន​ក៏​ជា​ចំណែក​មួយ​នៃ​វប្បធម៌​និង​អរិយធម៌​របស់​ជាតិ​ដោយ​ពិត ដូចដែល​យើង​បានដឹង​មក​ហើយ​ថា ក្នុង​សម័យ​ទំនើប​នេះ​អ្នក​ដែល​មានការ​ចាប់អារម្មណ៍​ចំពោះ​អត្ថន័យ​របស់​ឈ្មោះ​ដែល​មាន​តួយ៉ាង​ដូច​ជា​ថា តើ​យើង​ត្រូវ​ដាក់​ឈ្មោះ​កូន​របស់​យើង​ថា យ៉ាងម៉េច ឬ​ឈ្មោះ​អ្វី ដើម្បី​ឱ្យ​មាន​ន័យ​ល្អ ឧទាហរណ៍​បើ​ហៅ​ខ្លី ឬ​ហៅ​កាត់​ក៏​ពីរោះ ហៅ​វែង​ក៏​ពីរោះ ហៅ​ពេល​ស្រឡាញ់​ខ្នា​ញ់​ក៏​ពីរោះ ពេល​ខឹង​ក៏​មិន​ឮ​សូរ​អាក្រក់​ពេក ដូច្នេះ​ជាដើម សុទ្ធតែ​ត្រូវ​បាន​មាតាបិតា​ទាំងឡាយ​គិត​ច្រើន​ថ្ងៃ ឬ​រហូត​ដល់​ទៅ​សួរ​យោបល់​ពី​ចាស់ ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ​ទៀត​ផង​។

កុលបុត្រ​ខ្មែរ​ឬ​ដែល​ហៅ​ម្យ៉ាងទៀត​ថា ខេ​មរ​បុត្ត​នេះ​មានអម្បូរ​ថ្លៃថ្នូរ​ណាស់ ហើយ​បើ​យើង​រាប់​ពី​សម័យ​មហានគរ​មក​មានឈ្មោះ​ល្អ​ៗ និង​មាន​អត្ថន័យ​ពីរោះ​ចាប់ចិត្ត​ពន់ពេក នេះ​ក៏​អាស្រ័យ​ដោយ​ការ​រក​ឈ្មោះ​ដាក់​ឱ្យ​បុត្រ​ធីតា​ទាំងឡាយ​សុទ្ធតែ ស្រប​ទៅ​តាម​តម្រា​ក្បួនច្បាប់ ឬ​ហៅ​ម្យ៉ាងទៀត​ថា មើលទៅ​តាម​ពេលវេលា និង​កម្លាំង​ថ្ងៃ ខែ ឆ្នាំ ដែល​បុត្រ ធីតា​ប្រសូត ប្រកបដោយ​បុគ្គលិកលក្ខណៈ​ដ៏​វិសេសវិសាល ។

ពុទ្ធភាសិត​បាន​ទូន្មាន​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​របស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក​នោះ ជា​ឈ្មោះ​ពីរោះ​ស្តាប់ អ្នកផង​គេ​ចូល​ចិត្ត​និយាយ​ដល់ និង​នឹកឃើញ​ញឹកញាប់​។

ឈ្មោះ​ដែល​មាន​ន័យ​ពីរោះ​មិន​ត្រឹមតែ​លើក​កម្រិតជីវភាព​សង្គម​គ្រួសារ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺ​បាន​ផ្តល់​នូវ​សម្រស់​ដ៏​ផូរផង់​ចំពោះ​អក្សរ​សី​ល្ប៍​ជា​មរតក​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទទួល​អារម្មណ៍ល្អ ពេល​បានឮ ឬ​បាន​អាន​ឈ្មោះ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ឬ​អត្ថបទ​សិក្សា​ទាំងឡាយ​ដូចដែល​បណ្ឌិត​បាន​ពោល​ថា របស់​ដែល​ធ្ងន់​បំផុត​ក៏​គឺ​ជីវិត​ដែល​មានកេរ្តិ៍ឈ្មោះ​នេះឯង ។

ខាងក្រោម​នេះ​ជា​អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ដែល​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖

ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង

ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ

ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ

ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ

ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម

សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ

ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន

អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

ជា​បន្ត​ទៅ​ទៀត​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ករ​ហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។