កា​ណា​ដា​បោះ​ជំហាន​ដំបូង​ក្នុង​ការ​ផ្តល់​សច្ចាប័នដល់​កិច្ចព្រមព្រៀង​ជាមួយ​អា​មេ​រិ​ក​និង​ម៉ិ​ក​ស៊ិ​ក


កា​ណា​ដា ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Reuters ដែល​បាន​ចេញ​កាលពី​ថ្ងៃ​អង្គា​រ៍​បាន​ឥ្យ​ដឹង​ថា ប្រទេស​កា​ណា​ដា​បាន​បោះ​ជំហាន​ដំបូង​ក្នុង​ការ​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ខាងជើង​ថ្មី​កាលពី​ថ្ងៃ​ច័ន្ទ​ក្នុង​កំឡុង​ពេល​៣​ថ្ងៃមុន​ពេល​ការ​ធ្វើ​ទស្សនៈកិច្ច​របស់​លោក​ប្រធានាធិបតី​រង Mike Pence ទៅ​កាន់កា​ណា​ដា​ដើម្បី​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​នេះ​។

អ្ម​ក​ស្រី Chrystia Freeland ដែល​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កា​ណា​ដា​បាន​បើកផ្លូវ​សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ​ពី​ច្បាប់​ថ្មី​។ កិច្ចព្រមព្រៀង​ថ្មី​មានឈ្មោះ​ថា USMCA ដែល​ជំនួស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) ចាស់​។ វា​មិន​ទាន់​ទទួល​បានការ​អនុញ្ញាត​ដោយ​សភាជាតិ​របស់​ប្រទេស​ទាំង​បី​ដែល​ចូលរួម​ឡើយ​។

សហរដ្ឋអាមេរិក​បាន​សម្រេច​កិច្ចព្រមព្រៀង​នៅ​ថ្ងៃ​ទី ១៧​ខែឧសភា​ដើម្បី​លុប​បំបាត់​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​ពី​កា​ណា​ដា​និង​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ដក​ឧបសគ្គ​ដើម្បី​ទទួល​បានការ​អនុញ្ញាត​ពី​សភាជាតិ​របស់​ប្រទេស​ទាំង​ពីរ​។

សហរដ្ឋអាមេរិក​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​កា​ណា​ដា​ដែល​នាំ​ចូល​៧៥%​នៃ​ការ​នាំ​ចេញ​សរុប​របស់​កា​ណា​ដា​។ ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល​កា​ណា​ដា ហើយ​ការ​បោះ​ឆ្នោត​នឹង​កើត​មាន​ឡើង​ក្នុង​រយៈពេល​៥​ខែ​ផង​ដែរ​។

អ្នកស្រី Freeland បាន​បន្ថែម​ថា​អ្នកស្រី​បាន​និយាយ​ជាមួយនឹង​លោក Robert Lighthizer ដែល​ជា​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក និង​ជាមួយ​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ករួច​ហើយ​ទាក់ទិន​នឹង​ដំណើរការ​ផ្តល់​សច្ចាប័ន​។

រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​ចរចា​ចេញ​ជា​កិច្ចព្រមព្រៀង​នេះ​ប៉ុន្តែ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ស្តង់ដារ​ការងារ និង​បរិស្ថាន​តឹង​រឹង​ជាង​នេះ​សម្រាប់ USMCA​។

តំណាងរាស្ត្រ​អា​មេ​រិ​កមួយ​ចំនួន​បាន​និយាយ​ថា ការ​សម្រេច​ក​កិច្ចព្រមព្រៀង​អាច​នឹង​ជួប​ឧបសគ្គ​កាន់តែ​ច្រើន​បន្ទាប់​ពី​រដូវក្តៅ​ខាង​មុខ​ព្រោះតែ​មានការ​ចរចា​លើ​ថវិកា​រដ្ឋាភិបាល និង​ការ​ធ្វើ​យុទ្ធ​នាគារ​មុន​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០២០៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ