ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Toyota Tundra ម៉ាស៊ីន Hybrid នឹង​មាន​កម្លាំង​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក​ដូច​ជា​ក្រុមហ៊ុន Ford, Ram និង Chevrolet សុទ្ធតែ​បាន​ដាក់​បង្ហាញ​នូវ​រថយន្ត​ភី​ក​អាប់​ថ្មី​ៗ​របស់​ខ្លួន ថ្មី​ៗ​នេះ​រថយន្ត Toyota Tundra ដែល​បាន​មាន​ប្រជាប្រិយភាព​តាំងពី​ឆ្នាំ​២០០៧…

ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក​ដូច​ជា​ក្រុមហ៊ុន Ford, Ram និង Chevrolet សុទ្ធតែ​បាន​ដាក់​បង្ហាញ​នូវ​រថយន្ត​ភី​ក​អាប់​ថ្មី​ៗ​របស់​ខ្លួន ថ្មី​ៗ​នេះ​រថយន្ត Toyota Tundra ដែល​បាន​មាន​ប្រជាប្រិយភាព​តាំងពី​ឆ្នាំ​២០០៧ បាន​ដាក់​លក់​យ៉ាង​ពេញ​និយម​នៅ​អា​មេ​រិ​ក​។ វា​គឺជា​រថយន្ត ដែល​ជា​គូប្រជែង​ជាមួយនឹង​រថយន្ត​របស់​អា​មេ​រិ​ក​តាំងពី​យូរណាស់​មក​ហើយ​។ ម៉ូ​ដែល​ថ្មី​របស់​វា នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​។

យើង​បានដឹង​រួច​មក​ហើយ​ថា​រថយន្ត Tundra ថ្មី នឹង​មាន​ម៉ាស៊ីន Hybrid ដែល​មាន​កម្លាំង​យ៉ាង​ខ្លាំងក្លា​គួរ​ឱ្យ​កោតសរសើរ និង មានការ​សន្សំ​សំចៃ​សាំង​ខ្ពស់​។ យោង​តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា រថយន្ត​ជំនាន់​ថ្មី​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា​នឹង​ប្រើ​ម៉ាស៊ីន V6 ស៊ីឡាំង ៣.៥​លី​ត្រ ដែល​មាន​បញ្ចូល​គ្នា​ជាមួយនឹង​ប្រព័ន្ធ​ថាមពល​អគ្គិសនី និង អា​គុយ​លី​ចូ​ម​សម្រាប់​ផ្ទុក​អគ្គិសនី​ប្រើប្រាស់​។ ម៉ាស៊ីន​របស់​វា​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ខ្លាំង ទៅ​នឹង​ម៉ាស៊ីន​របស់​រថយន្ត Lexus 500h​។

ប្រភព​នេះ​បាន​និយាយ​ថា វា​នឹង​កាន់តែ​មាន​អនុភាព​នៅ​ក្នុង Tundra ថ្មី ហើយ​ផលិត​កម្លាំង​បាន ៤៥០​សេះ និង​កម្លាំង​បង្វិល​ជុំ​បាន​៥០០​ផោន​ហ្វី​ត​។ កម្រិត​ស៊ីសាំង​របស់​វា​វិញ គឺ ១០០​គីឡូម៉ែត្រ​ស៊ី​ត្រឹមតែ​ខ្ទង់​១០​លី​ត្រ​ប៉ុណ្ណោះ​។

យើង​នៅ​មិន​ទាន់​អាច​ឃើញ​វា​ជា​ផ្លូវការ​នោះ​ទេ ដោយសារ​តែ​ការ​ឌី​ហ្សា​ញ​តួខ្លួន​របស់​វា នៅ​មិន​ទាន់​សម្រេច​នៅឡើយ​ទេ​។ គេ​រំពឹង​ថា វា​នឹង​មាន​មក​ជាមួយនឹង​ប្រអប់លេខ​អូ​តូ​១០​លេខ ជាមួយនឹង​បូម​ខ្យល់ ក៏​ដូច​ជា​បច្ចេកវិទ្យា​ទំនើប​ៗ​ផ្សេង​ទៀត​។

រថយន្ត Toyota Tundra ជំនាន់​ក្រោយ​នឹង​ត្រូវ​បង្ហាញខ្លួន​នៅ​ចុងឆ្នាំ​នេះ និង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ ដែល​ត្រូវ​ជាមួយនឹង​សេ​រ៊ី​រថយន្ត​ឆ្នាំ​២០២១​។ វា​ពិតជា​គូប្រជែង​ជាមួយនឹង​រថយន្ត​ភី​ក​អាប់​របស់​អា​មេ​រិ​ក​ពិតមែន​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ