ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃវែង​លត់​កំពង់ចាម​3-0​កក់​កៅអី​ផ្ដាច់​ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​U15

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ ក្រុម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តព្រៃវែង បាន​យកឈ្នះ​លើ​ក្រុម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ចាម​៣-០​នៅ​លើ​ទឹកដី​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ឧសភា កន្លង​មកនេះ​ធ្វើ​ឱ្យ​ក្រុម​ខេត្តព្រៃវែង​កក់​កៅអី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ន​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​ទាល់តែ​បាន​។ គួរ​រំលឹក​ថា សម្រាប់​ការ​ប្រកួត​នៅ​ជើង​ទី​១​លើ​ទីលាន​ខេត្តកំពង់ចាម ក្រុម​ម្ចាស់ផ្ទះ​បាន​ត្រឹមតែ​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ​១-០​ប៉ុណ្ណោះ។ សម្រាប់​ការ​ប្រកួត​ក្នុង​ជើង​ទី​២​នេះ…

ខេត្តព្រៃវែង ៖ ក្រុម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តព្រៃវែង បាន​យកឈ្នះ​លើ​ក្រុម​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ចាម​៣-០​នៅ​លើ​ទឹកដី​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ឧសភា កន្លង​មកនេះ​ធ្វើ​ឱ្យ​ក្រុម​ខេត្តព្រៃវែង​កក់​កៅអី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ន​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​ទាល់តែ​បាន​។ គួរ​រំលឹក​ថា សម្រាប់​ការ​ប្រកួត​នៅ​ជើង​ទី​១​លើ​ទីលាន​ខេត្តកំពង់ចាម ក្រុម​ម្ចាស់ផ្ទះ​បាន​ត្រឹមតែ​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ​១-០​ប៉ុណ្ណោះ។

សម្រាប់​ការ​ប្រកួត​ក្នុង​ជើង​ទី​២​នេះ ក្រុម U15​ខេត្តព្រៃវែង បាន​វាយបក​យកឈ្នះ​៣-០​វិញ​។ ដូច្នេះ​ក្រុម​U15​ខេត្តព្រៃវែង បាន​ក្លាយជា​ក្រុម​ទី​៤​ហើយ​ដែល​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​ចំនួន​៣​ផ្សេង​ទៀត គឺ​ក្រុម U15​ខេត្តបន្ទាយមានជ័យ U15​ខេត្តកំពង់ឆ្នាំង និង​U15​ខេត្ត​ត្បូងឃ្មុំ ។

ការ​ប្រកួត​លើក​ទី​៥​ចុង​ក្រោយ​វគ្គ​ជម្រុះ​ជុំ​ទី​១​តាម​បណ្ដា​ខេត្ត​រវាង​ក្រុម​U15​ខេត្ត​ព្រះ​សីហ​នុ​និង​U15​ខេត្តកំពត ជើង​ទី​១​នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ឧសភា នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ជើង​ទី​២ ថ្ងៃ​ទី​៣ មិថុនា នៅ​ខេត្តកំពត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ