ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្នាជិះម៉ូតូសុខៗ​ ក៏បាក់ដើមឈើសង្កត់

4 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ​ ៖ យុវជន​ម្នាក់​​ស្លាប់​​ភ្លាម​ៗ​ក្រោយត្រូវដើម​ឈើ​បាក់​​សង្កត់​លើ ​​ពេល​​កំពុង​ជិះ​ម៉ូតូ​ម្នាក់​ឯង​លើ​ផ្លូវ​ជាតិ ខណៈ​ក៏​​កំពុង​ធ្លាក់​ភ្លៀង​លាយដោយ​​ខ្យល់​បក់​​យ៉ាង​​ខ្លាំង ​។ ​ហេតុ​ការណ៍នេះ បាន​កើត​ឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី២៦​ ឧសភា កន្លងមក…

​ខេត្តក្រចេះ​ ៖ យុវជន​ម្នាក់​​ស្លាប់​​ភ្លាម​ៗ​ក្រោយត្រូវដើម​ឈើ​បាក់​​សង្កត់​លើ ​​ពេល​​កំពុង​ជិះ​ម៉ូតូ​ម្នាក់​ឯង​លើ​ផ្លូវ​ជាតិ ខណៈ​ក៏​​កំពុង​ធ្លាក់​ភ្លៀង​លាយដោយ​​ខ្យល់​បក់​​យ៉ាង​​ខ្លាំង ​។ ​ហេតុ​ការណ៍នេះ បាន​កើត​ឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី២៦​ ឧសភា កន្លងមក ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧ ។ ​

សេចក្តីរាយការណ៍ឱ្យដឹងថា ជនរងគ្រោះ​ខាងលើ មាន​ឈ្មោះ ហេង ស៊ី​លិញ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិកន្ទួត​​ឃុំ​​កន្ទួត ស្រុក​ចិត្រ​បុរី​។ ដើមឈើដែល​បាក់​សង្កត់លើជនរងគ្រោះ គឺ​ជាដើម​​​សង្កែ​​ដុះ​តាម​ចិញ្ចើម​ផ្លូវ ​​។​
​នគរ​​​បាល​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី​បាន​និយាយ​ថា មេឃ​មាន​ភ្លៀង​​លាយ​​ខ្យល់​បក់​បោក​ខ្លាំង ​ហើយ​ជន​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​​ឆ្ពោះទៅផ្ទះ​ ។ លុះជិះមកចំណុចកើតហេតុ​ ក៏​ត្រូវ​ដើម​សង្កែ​មួយ​ដើម​បាក់​​សង្កត់ពី​​​លើ​ជន​រង​គ្រោះ​ បណ្តាល​​ឱ្យ​ដួល​ម៉ូតូ​តែម្តង ។​

​ករណី​នេះ ត្រូវ​គេ​ចាត់​ទុក​ថា ជា​បាតុភូត​ធម្មជាតិ​មួ​យដ៏អាក្រក់ ដែលបានបង្ក​ឱ្យ​មានគ្រោះថ្នាក់​ដល់​​មនុស្ស​រហូត​ស្លាប់ ​នា​ដើមរដូវ​ធ្លាក់ភ្លៀង​នេះ​ ។ ក្រៅពី​នោះ​ ក៏​នៅ​មាន​គ្រោះ​ដោយ​​រន្ទះបាញ់​​មនុស្ស និង​សត្វទៀត​ផង ។ ដូច្នេះ សូមបងប្អូន​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ខ្លួន​ឱ្យបានខ្ពស់បំផុត ។ ​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ