ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង សុជាតា បាន​ឱកាសសម្តែង​ក្នុង​ភាព​យន្ត​ហុងកុង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ស្វែង សុជាតា​ជាតា​រា​មាន​ទេព​កោសល្យ​សម្តែង​ខ្ពស់ ជាទី​គាប់ចិត្ត​អ្នកដឹកនាំ​រឿង និង​ទស្សនិកជន ។ អ្នក​នាង​សុជាតា តែងតែ​មានឱកាស​សម្តែង​ឲ្យ​ផលិតករ​បរទេស​ជា រឿយ​ៗ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់ និង​ភាពយន្ត​ក្នុងស្រុក​ទាំង​រឿង​ភាគ…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ស្វែង សុជាតា​ជាតា​រា​មាន​ទេព​កោសល្យ​សម្តែង​ខ្ពស់ ជាទី​គាប់ចិត្ត​អ្នកដឹកនាំ​រឿង និង​ទស្សនិកជន ។ អ្នក​នាង​សុជាតា តែងតែ​មានឱកាស​សម្តែង​ឲ្យ​ផលិតករ​បរទេស​ជា រឿយ​ៗ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់ និង​ភាពយន្ត​ក្នុងស្រុក​ទាំង​រឿង​ភាគ និង​រឿង​ដុំ ។

អ្នក​នាង​ស្វែង សុជាតា និយាយ​ថា តារា​ភាគច្រើន​ដែល​មានឱកាស​ថត​បាន​តម្លៃ​ខ្ពស់ ក្នុង​រឿង​ណាមួយ ដូច​ជា​នាង​ពិតជា​មិន​ត្រលប់​មក​ថត​រឿង​ភាគ ឬ​រឿង​អប់រំ ដែល​មាន​តម្លៃ​មិនសូវ​ខ្ពស់​នោះ​ទេ​។ ប៉ុន្តែ​សម្រាប់​នាង គឺ​បែងចែក​គ្នា​ច្បាស់លាស់ ដោយ​នាង​នឹង​កាត់ថ្លៃ​ខ្ពស់​សម្រាប់​ផលិតករ​បរទេស ហើយ​សម្រាប់​ភាពយន្ត​ក្នុងស្រុក គឺ​ឲ្យ​តែ​បាន​តម្លៃ​សមរម្យ នាង​នឹង​ថត​ហើយ​។ ជាក់ស្ដែង​សម្រាប់​រឿង​ភាគ​ទូរទស្សន៍ ប្រសិនបើ​នាង​តម្កើង​ឫក​ទាល់តែ​ថ្លៃ​បាន​ថត គឺ​នាង​ពិតជា​មិន​ទទួល​ថត​រឿង​ភាគ​នោះ​ទេ ។

ជាក់ស្តែង​អ្នក​នាង​ស្វែង សុជាតា បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ហុងកុង វា​ជា​ភាពយន្ត​ថ្មី​មួយទៀត​ដែល​នាង​ចូលរួម​សម្តែង ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នក​នាង​សុជាតា និយាយ​ថា ទោះ​ធ្លាប់​បាន​សម្តែង​រឿង​ឱ្យ​បរទេស​ជា​ច្រើន​កន្លង​មក​ក្តី តែ​នេះ​គឺជា​លើក​ទី​មួយ​ហើយ ដែល​បាន​ចូលរួម​សម្តែង​រឿង​ឱ្យ​ផលិតកម្ម​ហុងកុង ដោយ​ដើរតួ​ជា​ម៉ែ​ដោះ​របស់​តួអង្គ «​អា​ម៉ា​ប់​តូច​» ដែល​រឿង​នោះ​និយាយ​ជា​ភាសា​ចិន​តែ​ម្តង តែ​នាង​មិន​ចេះ​ចិន ទេ ។ ការ​មានឱកាស​សម្តែង​រឿង​ហុងកុង​នេះ ដោយសារ​ស្គាល់គ្នា​ជាមួយ​ផលិត​ករ​ចិន រួម​ផ្សំ​ទាំង​គេ​មើលឃើញ​ពី​សមត្ថភាព និង​ទេ​សព​កោសល្យ​សម្តែង​របស់​នាង​ផង ។ អ្វី​ដែល​សំខាន់​ការ​ចូលរួម​សម្តែង​លើក​ដំបូង​នេះ គឺ​ដើម្បី​ទទួលយក​បទ​ពិសោធ​ប៉ុណ្ណោះ ព្រោះ​មិន​មាន​ពេលវេលា​ថត​ជាមួយ​គ្នា​យូរ​ទេ ដោយសារ​ជាប់កិច្ចសន្យា​សម្តែង​ឱ្យ​រឿង​ផ្សេង​ទៀត ។

ក្រៅពី​នេះ​អ្នក​នាង​ស្វែង សុជាតា បាន​ចូលរួម​សម្តែង​ជា​តួឯក​ក្នុង​រឿង​«​ធាតុ​យាយ​ខ្ញុំ​» ។ ផលិតករ​អះអាង​ថា នាង​ត្រូវ​បាន​ឲ្យ​ដើរតួ​ជា​មេម៉ាយ​វ័យ​ជ្រេ ដែល​ចង់បាន​ទ្រព្យសម្បត្តិ​ម្ដាយ ហើយ​គ្រាន់តែ​បានដឹង​ថា ម្ដាយ​ចែកទ្រព្យ​ឲ្យ​ខ្លួន​មិន​ស្មើ​បងប្អូន ក៏​ប្រើ​ចរិត​រមិលគុណ យក​ម្ដាយ​ទៅ​ទុក​ចោល​ពេល​ឈឺ បណ្ដាល​ឲ្យ​គាត់​ស្លាប់​បិទ​ភ្នែក​មិន​ជិត ក្លាយជា​ខ្មោច​កាច​សាហាវ លង​បន្លាច ចៅ​ៗ និង​ចងពៀរ​កូនចៅ​ពេញ​ក្នុងផ្ទះ។

នេះ​អាច​ចាត់ទុកជា​ភាពយន្ត​ទី​១ ដែល​អ្នក​នាង​ស្វែង សុជាតា ត្រូវ​ផលិតករ​ឲ្យ​សម្ដែង​តួឯក​។ លោក​ស៊ុម ភា​រិ​ន ម្ចាស់​ផលិតកម្ម​ប​ដិ​ហា​រ្យ ជា​ផលិតករ​បាន​អះអាង​ថា តារា​វ័យ​ជ្រេ​មិនមែន​សុទ្ធតែ​មិន​អាច​ជ្រើស​ឲ្យ​ដើរ​តួឯក​នោះ​ទេ សំខាន់​ឲ្យ​តែ​ត្រូវ​សាច់​រឿង​។ ជាក់ស្ដែង​ក្នុង​រឿង​«​ធាតុ​យាយ​ខ្ញុំ​» ដែល​នឹង​ដាក់​បញ្ចាំង​លក់​សំបុត្រ​នៅ​ថ្ងៃ​ទី​៣០ ឧសភា នេះ សាច់​រឿង​ផ្តោត​សំខាន់​ទៅ​លើ​អ្នក​នាង​ស្វែង សុជាតា ។ នាង​ត្រូវ​បាន​ជ្រើស​ឲ្យ​ដើរ​តួឯក ខណ​:​ដែល​នាយ​គ្រឿន ក៏​ជា​តួឯក​មួយ​រូប​ដែរ តែ​ផ្នែក​រំលេច​ឈុត​ឆាក​កំប្លុក​កំប្លែង។

ប្រភព​ដដែល​ថា​ភាពយន្ត​ទាំងមូល​នឹង​មាន​រសជាតិ​ទាក់ភ្នែក ដោយសារ​តែ​អ្នក​នាង​ស្វែង សុជាតា ក៏​ពូកែ​សម្ដែង ហើយ​នាយ​គ្រឿន ក៏​ពូកែ​កំប្លុកកំប្លែង ។ ធានា​ថា ក្រៅពី​មាន​ឈុត​ឆាក​ភ័យ​រន្ធ​ព្រឺព្រួច​ឆ្អឹងខ្នង ឈុត​ឆាក​កម្សត់ និង​ខ្លឹមសារ​អប់រំ ឈុត​ឆាកកំប្លែង​ស្ងួត​របស់​នាយ​គ្រឿន ពិតជា​ធ្វើ​ឲ្យ​ភាពយន្ត​ទាំងមូល ត្រូវចិត្ត​អ្នក​ទស្សនា ។ រំពឹង​ថា ភាពយន្ត​រឿង​«​ធាតុ​យាយ​ខ្ញុំ​» នឹង​នឹង​ក្លាយជា​រសជាតិ​ថ្មី សម្រាប់​ភាពយន្ត​ខ្មែរ ។

លោក​ស៊ុម ភា​រិ​ន បន្ត​ថា «​សម្អាង​លើ​ចំណុច​សំខាន់​៤ គឺ​កំប្លែង ភ័យរន្ធត់ កម្សត់ និង​អប់រំ​ពី​ភាព​អកតញ្ញូ​របស់​កូន​ចំពោះ​អ្នក​មានគុណ ហើយដោយ​យោង​លើ​ទេព​កោសល្យ​សម្ដែង​ដ៏​ល្អ​របស់​អ្នក​នាង​ស្វែង សុជាតា នាយ​គ្រឿន និង​តួអង្គ​ផ្សេង​ទៀត បូក​រួម​ទាំង ក្មេង​ៗ​ផង​ជឿ​យ៉ាង​ខ្លាំង ថា​រឿង​«​ធាតុ​យាយ​ខ្ញុំ​» នឹង​ជោគជ័យ​នៅ​ក្នុង​រោងកុន ស្របគ្នា​ដែល​ផ្នែក​បច្ចេកទេស និង​ស្ដង់ដារ​ក្នុង​ការ​ផលិត​មួយ​រឿង​នេះ​ក៏​ត្រូវ​បាន​សម្រាំង​ជាង​មុន ដើម្បី​ប្រកួតប្រជែង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ