ខណៈពេលដែលការរីករាយនឹងកម្មវិធីញ៉ាំគ្រឿងស្រវឹងម្តងម្កាល ទំនងជាមិនធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព តែការញ៉ាំច្រើនពេកអាចមានឥទ្ធិពលអវិជ្ជមានច្រើនចំពោះរាងកាយបាន ។ អ្នកប្រហែលជាឆ្ងល់ថា តើគ្រឿងស្រវឹងមានឥទ្ធិពលអ្វីខ្លះចំពោះរាងកាយមនុស្សយើងក្រៅពីវាធ្វើឲ្យញៀនហើយ ។
ការញ៉ាំគ្រឿងស្រវឹងច្រើន មានការប៉ះពាល់ដល់សុខភាព និងស្ទើរតែគ្រប់កន្លែងទាំងអស់នៃរាងកាយ ។ វាមិនអាចគ្រាន់តែបំផ្លាញដល់សរីរាង្គ សំខាន់ៗទេ តែក៏ប៉ះពាល់ដល់អារម្មណ៍ និងការរស់នៅផងដែរ ។
១-ខួរក្បាល ៖ ការញ៉ាំគ្រឿងស្រវឹងច្រើនពេកអាចមានឥទ្ធិពលខូចខាតដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ។ កត្តាជាច្រើនដែលប៉ះពាល់ដល់របៀប និងអ្វីដែលវាធ្វើឲ្យខូចដល់ខួរក្បាលនោះមានដូចជា ចំនួនគ្រឿងស្រវឹងច្រើនដែលអ្នកបានញ៉ាំ និងភាពញឹកញាប់ដែលអ្នកកំពុងតែញ៉ាំ អាយុដែលអ្នកចាប់ផ្តើមញ៉ាំ ភេទ និងផ្សេងៗទៀត ។
ឥទ្ធិពលដំបូងនៃគ្រឿងស្រវឹងចំពោះប្រព័ន្ធសរសៃប្រសាទកណ្តាលនោះរួមមាន និយាយ ឡុលៗ ខូចការចងចាំ និងមិនអាចប្រើប្រាស់ដៃ និងភ្នែកបានល្អឡើយ ។ ការសិក្សាជាច្រើនបានភ្ជាប់ទំនាក់ទំនងការញ៉ាំគ្រឿងស្រវឹងរ៉ាំរ៉ៃ ជាមួយនឹងការខូចខាតការចងចាំ ។ ថ្វីបើការខូចខាតរបស់ខួរក្បាលកើតឡើងតិចតួច ហើយស្រួលបួលវិញក្រោយពីឈប់ផឹកយូរក៏ដោយ តែការញ៉ាំគ្រឿងស្រវឹងរ៉ាំរ៉ៃ ឬច្រើនអាចបំផ្លាញខួរក្បាលជាប់រហូតបាន ។
២-ថ្លើម ៖ ការខូចថ្លើមគឺជាផលវិបាកផ្សេងមួួទៀតនៃការផឹកគ្រឿងស្រវឹងច្រើន ។ គ្រឿងស្រវឹងភាគច្រើនដែលអ្នកញ៉ាំនឹងត្រូវបានរំលាយចោលក្នុងថ្លើម ។ ដំណើការមួយនេះត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ខ្លាំងរហូតដល់ខូចខាតដល់កោសិកាថ្លើមជាច្រើនទៀត ។ នៅពេលដែលអ្នកបន្តញ៉ាំគ្រឿងស្រវឹងទៀត សុខភាពថ្លើមនឹងថយចុះ ។ ជំងឺថ្លើមមួយឈ្មោះថា ខ្លាញ់រួមថ្លើមដោយសារគ្រឿងស្រវឹង គឺជាដំណាក់កាលដំបូងគេបំផុតនៃការខូចខាតថ្លើមដោយសារគ្រឿងស្រវឹង ។
រឿងនេះអាចកើតឡើងនៅពេលញ៉ាំគ្រឿងស្រវឹងច្រើន រហូតដល់កកខ្លាញ់ក្នុងកោសិកាថ្លើម ដែលធ្វើឲ្យថ្លើមធ្វើការកាន់តែពិបាក ។ ក្នុងករណីដែលបន្តញ៉ាំគ្រឿងស្រវឹងច្រើនទៀត ជំងឺខ្លាញ់រុំថ្លើមអាចវិវឌ្ឍទៅជារលាកថ្លើមធ្ងន់ ក្រិនថ្លើម និងខ្សោយថ្លើម ដែលអាចគម្រាមគំហែងដល់អាយុជីវិតបានទៀត ។
៣-ញៀន ៖ ឥទ្ធិពលនៃគ្រឿងស្រវឹងអាចបណ្តាលឲ្យញៀនទាំងផ្លូវកាយ និងចិត្ត ។ អារម្មណ៍នៃការចង់ផឹកគ្រឿងស្រវឹងខ្លាំង ភ្លាមៗ បារម្ភថាត្រូវផឹកនៅឯណា ឬពេលណាត្រូវផឹកទៀត និងពិបាកធ្វើឲ្យខ្លួនឯងរីករាយនៅពេលមិនបានផឹក គឺជាអាការញឹកញាប់បំផុតនៃការញៀនគ្រឿងស្រវឹង។
មូលហេតុនៃការញៀននេះអាចជាពិបាកស្វែងយល់ តែវាអាចបណ្តាលមកពីហ្សែន និងប្រវតិ្តគ្រួសារ ប៉ុន្តែមជ្ឈដ្ឋានជុំវិញខ្លួនក៏អាចដើរតួនាទីនាំឲ្យញៀននេះផងដែរ (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ