ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​សម្រេច​លើកលែង​ការ​ចោទប្រកាន់​លើ​មេដឹកនាំ​សហជីព​ទាំង​៦​រូប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្តឹងឧទ្ធរណ៍ របស់​មេដឹកនាំ​សហជីព​៦​រូប​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សោកនាដកម្ម នៅ​ផ្លូវ​វេ​ង ស្រេង​កន្លង​មក ដោយ​សម្រេច​លើកលែង​ការ​ចោទប្រកាន់​ចំពោះ​ថ្នាក់ដឹកនាំ​សហជីព​ទាំង​៦​រូប ។ មេ​សហជីព​ទាំងនោះ​រួម​មាន​លោក​ប៉ាវ ស៊ី​ណា…

រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្តឹងឧទ្ធរណ៍ របស់​មេដឹកនាំ​សហជីព​៦​រូប​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សោកនាដកម្ម នៅ​ផ្លូវ​វេ​ង ស្រេង​កន្លង​មក ដោយ​សម្រេច​លើកលែង​ការ​ចោទប្រកាន់​ចំពោះ​ថ្នាក់ដឹកនាំ​សហជីព​ទាំង​៦​រូប ។

មេ​សហជីព​ទាំងនោះ​រួម​មាន​លោក​ប៉ាវ ស៊ី​ណា ,​លោក​អាត់ ធន់ , អ្នកស្រី​ម៉​ម ញឹ​ម ,​លោក​ជា មុន្នី , អ្នកស្រី​យ៉ាង សោ​ភ័​ណ្ឌ និង​លោក រ៉ុ​ង ឈុ​ន ត្រូវ​បាន​សាលាឧទ្ធរណ៍​ប្រ កាស​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​រសៀល ។ នេះ​បើ​តាម​លោក​ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា​បាន​ឲ្យ​ដឹង​លើ​បណ្តាញ​សង្គម ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​បញ្ចប់​ការ​សួរ​ដេញដោល​សភា​ព្រហ្មទណ្ឌ​នៃ​សាលា​ឧ​ទ្ធ​រ ណ៍​បាន​សម្រេច​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព​ទាំង​៦​នាក់​ដោយ​សម្រេច​មាន​១-​ទទួល​បណ្តឹង របស់​ថ្នាក់ដឹកនាំ​សហជីព​ទុកជា​ត្រឹមត្រូវ​តាម​ទម្រង់ និង​គតិ​ច្បាប់ ។ ២- បដិសេធ សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោល ។ ៣- ឱ្យឈ្មោះ​ប៉ាវ ស៊ី​ណា , ជា មុន្នី​, យ៉ាង សោ​ភ័​ណ្ឌ ,​ម៉​ម ញឹ​ម​, អាត់ ធន់​, និង​រ៉ុ​ង ឈុ​ន រួចខ្លួន​ពី​បទ​ចោទ ។

សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​មេដឹកនាំ​សហជីព​ចំនួន​០៦​រូប​ពាក់ព័ន្ធ​នឹង ករណី​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​សួន​ឧស្សាហកម្ម កា​ណា​ឌី​យ៉ា និង​ផ្លូវ​វ៉េ​ង​ស្រេង កាល ពី​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ ។ នៅ​ក្នុង​សវនាការ​កាលនោះ​មាន​លោក អ៊ឹម វណ្ណៈ ជា​ចៅក្រម​ជំនុំជម្រះ លោក​លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ​ជា​តំណាង​អយ្យការ និង​លោក​វុន សុ​ជាតិ ជា​ក្រឡាបញ្ជី​សវនាការ ។

សូម​បញ្ជាក់​ថា មេដឹកនាំ​សហជីព​ទាំង​៦​រូប​ខាងលើ​ត្រូវ​បាន​ចោទប្រកាន់​ចំនួន​៤​ករណី ១-​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។ ២-​បទ ធ្វើ​ឲ្យ​ខូចខាត​ដោយ ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។ ៣-​បទ​គំរាមកំហែង​ថា នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ បញ្ជា​អ្វីមួយ ។ ៤-​បទ​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ប្រព្រឹត្ត នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា​២១៨ , មាត្រា ៤១១ , មាត្រា ៤២៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៧៨​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

កាលពី​ពេល​កន្លង​មក​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​បញ្ជាក់​ថា ថ្នាក់ ដឹកនាំ​សហជីព​ទាំងនេះ​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាតុកម្ម​នោះ​ទេ ដោយ​ស្នើ​ឲ្យ ថ្នាក់ដឹកនាំ​សហជីព​ទាំងនេះ​រក​សាក្សី ដើម្បី​ដាក់​ពាក្យបណ្តឹង​នៅ​សាលាឧទ្ធរណ៍ ជំទាស់​នឹង​សាលដីការ​សាលាដំបូង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ