ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យំ​លែង​ចង់​ចេញ ខណៈ​សមាជិកគ្រួសារ​មានដល់ទៅ​៩​នាក់ តែ​បាន​ត្រឹម​៥​សន្លឹក​ឆ្នោត

4 ឆ្នាំ មុន

យោង​តាម​សារព័ត៌មាន nextshark បាន​ផ្សាយ​ឱ្យ​ដឹង​ថា មាន​បេក្ខភាព​ឯករាជ្យ​មួយ​រូប​សម្រាប់​ការ​ចូលរួម​បោះ​ឆ្នោត​ទូទៅ​នៅ​ប្រទេស​ឥណ្ឌា​បាន​ស្រក់​ទឹកភ្នែក​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ពេល​ផ្សាយ​បន្ត​ផ្ទាល់​បន្ទាប់​ពី​បានដឹង​ថា​គាត់​ទទួល​បាន​សម្លេង​ឆ្នោត​ត្រឹមតែ ៥ សន្លឹក​ប៉ុណ្ណោះ​នៅ​ក្នុង​ហឹប​ឆ្នោត​ខណៈ​ដែល​គ្រួសារ​របស់​គាត់​មាន​គ្នា​ចំនួន ៩ នាក់​បាន​បោះ​ឆ្នោត​នៅ​ទីនោះ ។ លោក…

យោង​តាម​សារព័ត៌មាន nextshark បាន​ផ្សាយ​ឱ្យ​ដឹង​ថា មាន​បេក្ខភាព​ឯករាជ្យ​មួយ​រូប​សម្រាប់​ការ​ចូលរួម​បោះ​ឆ្នោត​ទូទៅ​នៅ​ប្រទេស​ឥណ្ឌា​បាន​ស្រក់​ទឹកភ្នែក​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ពេល​ផ្សាយ​បន្ត​ផ្ទាល់​បន្ទាប់​ពី​បានដឹង​ថា​គាត់​ទទួល​បាន​សម្លេង​ឆ្នោត​ត្រឹមតែ ៥ សន្លឹក​ប៉ុណ្ណោះ​នៅ​ក្នុង​ហឹប​ឆ្នោត​ខណៈ​ដែល​គ្រួសារ​របស់​គាត់​មាន​គ្នា​ចំនួន ៩ នាក់​បាន​បោះ​ឆ្នោត​នៅ​ទីនោះ ។

លោក Neetu Shutteran Wala ដែល​បាន​ចូលរួម​ប្រកួតប្រជែង​សម្រាប់​កៅអី​ពលរដ្ឋ​របស់​គាត់​នៅ​ក្នុង​ក្រុង Jalandhar រដ្ឋ Punjab បាន​និយាយ​ថា​ការ​បោះ​ឆ្នោត​ត្រូវ​បាន​គេ​ធ្វើ​លំអៀង​នឹង​ការ​ពេញចិត្ត​របស់​គាត់ ។

លោក Wala បាន​យំ​ខ្សឹកខ្សួល​ដោយសារ​តែ​មិន​អាច​លួង​ចិត្ត​ខ្លូ​ន​ឯង​បាន បាន​ប្រាប់​ភ្នា​ក់ ងារ​ព័ត៌មាន​ក្នុងស្រុក Jagbani ថា «​ខ្ញុំ​មាន​អ្នកបោះឆ្នោត ៩ នាក់​នៅ​ក្នុង​គ្រួសារ​របស់ខ្ញុំ​ហើយ​មាន​តែ ៥ នាក់​ទេ​ដែល​គាំទ្រ​ខ្ញុំ ។ លោក​បាន​ចោទប្រកាន់​ថា​ការ​បោះ​ឆ្នោត​បាន​រៀបចំ ព្រោះ​អ្នក​ជិតខាង​របស់ខ្ញុំ​ទាំងអស់​បាន​ស្បថ​ក្នុង​នាម​ព្រះ Chintpurni ថា​ពួក​គេ​នឹង​បោះ​ឆ្នោត​ឱ្យ​ខ្ញុំ​» ។

បេក្ខជន​ខកចិត្ត​រូប​នេះ​បាន​បន្ថែម​ថា​គាត់​បាន​ចាក​ចេញពី​ហាង​របស់​គាត់​អស់​រយៈពេល​មួយ​ខែ​ដើម្បី​ធ្វើការ​ជាមួយ​ប្រជាជន ។ បន្ទាប់​មក​គាត់​បាន​ស្បថ​ថា «​ខ្ញុំ​នឹង​មិន​ចូលរួម​ប្រ​កួរ​ការ​បោះ​ឆ្នោត​ទៀត​ទេ​» ។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក Wala មិនមែន​ទទួល​បាន​សម្លេង​ឆ្នោត​ត្រឹមតែ ៥ សន្លឹក​នេះ​ទេ ។ យោង​ទៅ​តាម​គណកម្មាធិកា​របោះ​ឆ្នោត​នៃ​ប្រទេស​ឥណ្ឌា​បានឱ្យ​ដឹង​ថា លោក Wala ទទួល​បាន​សម្លេង​គាំទ្រ ៨៥៦ ក្នុង​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​ដោយ​មាន​បេក្ខជន​បី​រូប​ទៀត​មាន​អ្នកគាំទ្រ​តិច​ជាង​លោក​ទៅ​ទៀត ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ការ​បោះ​ឆ្នោត​សកល​នៅ​ឥណ្ឌា​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១១ ខែមេសា ដល់​ថ្ងៃ​ទី ១៩ ឧសភា ។ ហើយ​ទោះបីជា​លោក Wala មិន​បាន​ទទួល​សម្លេង​ឆ្នោត​គាំទ្រ​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ក៏​ដោយ តែ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​គាត់​បាន​ឈ្នះ​រាប់​ពាន់ Share ឯណោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ