ក្រោយអ្នកប្រើរិះគន់ថាអន់គ្រប់គ្នា ពេលនេះ Apple សន្យាធ្វើរឿង១លួងចិត្តអ្នកប្រើវិញ
យោងទៅតាមភ្នាក់ងារសារព័ត៌មាន The Sun បានឲ្យដឹងថា ក្រុមហ៊ុន Apple បានទទួលស្គាល់ថាការ Update មួយចំនួនលើ iPhone…
យោងទៅតាមភ្នាក់ងារសារព័ត៌មាន The Sun បានឲ្យដឹងថា ក្រុមហ៊ុន Apple បានទទួលស្គាល់ថាការ Update មួយចំនួនលើ iPhone…
យោងទៅតាមភ្នាក់ងារសារព័ត៌មាន The Sun បានឲ្យដឹងថា ក្រុមហ៊ុន Apple បានទទួលស្គាល់ថាការ Update មួយចំនួនលើ iPhone អាចធ្វើឲ្យទូរស័ព្ទដំណើរការយឺតជាងមុនប៉ុន្តែ Apple បានសន្យាថា នឹងផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ទាក់ទិននឹងអាយុថ្ម និងដំណើរការម៉ាស៊ីន ។
ក្រុមហ៊ុនបច្ចេកវិទ្យានេះបានប្រាប់ដល់អាជ្ញាធរការប្រកួតប្រជែង និងទីផ្សារ (CMA) ថាពួកគេនឹងផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់ឲ្យបានច្បាស់លាស់ថាតើថ្មទូរស័ព្ទរបស់ពួកគេកំពុងតែប៉ះពាល់ដល់ល្បឿនស្មាតហ្វូនយ៉ាងដូចម្តេចខ្លះ ។ អ្នកប្រើប្រាស់ iPhone បានរអ៊ូរទាំជាយូរមកហើយថាការ Update ប្រព័ន្ធ iOS មួយចំនួនប្រៀបដូចជាធ្វើឲ្យស្មាតហ្វូនរបស់ពួកគេដំណើរការយឺតជាងមុន ។
បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងតែចេញជាសេចក្តីព្រមានសម្រាប់រាល់ការ Update ថ្មីៗដើម្បីឲ្យអ្នកប្រើប្រាស់ដឹងពីផលប៉ះពាល់ផ្សេងៗនៃការ Update ។ កាលពីឆ្នាំមុន CMA បានលើកឡើងពីច្បាប់ការពារអតិថិជនព្រោះពួកគេគិតថាអតិថិជនដែលប្រើប្រាស់ផលិតផល Apple មិនបានទទួលព័ត៌មានគ្រប់គ្រាន់ទាក់ទិននឹងការ Update កម្មវិធី Software ដែលអាចធ្វើឲ្យស្មាតហ្វូនដំណើរការយឺតជាងមុន ។
Apple បានចេញព័ត៌មានថ្មីៗជាច្រើនទាក់ទិននឹងអាយុថ្មបន្ទាប់ពីបញ្ហានេះ ប៉ុន្តែពួកគេទើបតែបានព្រមព្រៀងជាផ្លូវការជាមួយនឹង CMA ថានឹងបន្តធ្វើដូច្នេះទេ ។ CMA បានបន្ថែមថា Apple បានជាប់ក្នុងកិច្ចសន្យាហើយ និងរាល់ការល្មើសកិច្ចសន្យានឹងអនុញ្ញាតឲ្យពួកគេចេញសកម្មភាពតាមផ្លូវច្បាប់បាន ។ នៅឆ្នាំ ២០១៧ Apple បានបង្កឲ្យអ្នកប្រើប្រាស់ខឹងសម្បារពេលដែលពួកគេទទួលស្គាល់ថាពួកគេបានធ្វើឲ្យទូរស័ព្ទដំណើរការយឺតជាងមុនដោយចេតនាដើម្បីរក្សាអាយុថ្ម ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ