ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​លំ​ៗ​អី Audi A8 លេចមុខ​លើក​ក្រោយ​អេ​ម​អស់ទាស់

4 ឆ្នាំ មុន

រថយន្ត Audi A8 ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​រឹង​មាំ​ជា​រថយន្ត​ប្រណិត​កម្រិត​ខ្ពស់​របស់​ក្រុមហ៊ុន Audi ។ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ គ្រោង​នឹង​ផលិត​វា​ឱ្យ​កាន់តែ​ប្រណិត​ជា​សព្វ​ថ្ងៃមួយ​កម្រិត​ទៀត​សម្រាប់​ស៊េរី​ក្រោយ ។ ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ស​ប្តា​ហ៍​នេះ…

រថយន្ត Audi A8 ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​រឹង​មាំ​ជា​រថយន្ត​ប្រណិត​កម្រិត​ខ្ពស់​របស់​ក្រុមហ៊ុន Audi ។ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ គ្រោង​នឹង​ផលិត​វា​ឱ្យ​កាន់តែ​ប្រណិត​ជា​សព្វ​ថ្ងៃមួយ​កម្រិត​ទៀត​សម្រាប់​ស៊េរី​ក្រោយ ។

ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ស​ប្តា​ហ៍​នេះ ក្នុងអំឡុងពេល​កិច្ចប្រជុំ​ទូទៅ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន ខណៈ​ដែល​ក្រុមហ៊ុន Audi បាន​បញ្ជាក់​ថា​គម្រូ​រថយន្ត A8 នឹង​មាន​បំពាក់​មក​ជាមួយ​នូវ​គ្រឿង​ទំនើប​ៗ ដែល​មាន​លក្ខណៈ​ប្រណិត និង​ពោរពេញ​ដោយ​កិត្យានុភាព ។

យោង​តាម​សេចក្តីរាយការណ៍​ថា​ស៊េរី A8 ប្រភេទ​ប្រណិត​កម្រិត​ខ្ពស់ នឹង​ផលិត​ឡើង​យក​គម្រូ​តាម A8 សេ​រ៊ី​ខាងក្រោយ​វែង (Long-Wheel Base) ហើយ​គេ​ចាត់​ទុក​វា​ជា​គូប្រជែង​ជាមួយនឹង Mercedes-Maybach S-Class​ ។ តែ​គេ​នឹង​មិន​ធ្វើ​វា​ឱ្យ​មាន​ផ្នែក​ខាងក្រោយ កាន់តែ​វែង​ជាង​ប្រភេទ Long-Wheel Base ឡើយ​។

នៅ​លើ​រថយន្ត​នេះ នឹង​មាន​បំពាក់​មក​ជាមួយ​នូវ​គ្រឿង​សំបូរ​បែប​ជាង​រថយន្ត A8 ទូទៅ ដោយ​វា​មាន​យ៉ា​ន់​កង់​ថ្មី និង មាន​ដាក់​ស្លាក​ឡូ​ហ្គោ «Horch» ដែល​ជា​ម៉ាក​របស់​រថយន្ត​ជំនាន់​ឆ្នាំ ១៩៣០​ប្លាយ នៅ​ជាប់​ជាមួយនឹង​ផ្នែក​ក្បាំង​កញ្ចក់​បង្អួច​ខាងក្រោយ ។

វា​មាន​បំពាក់​នូវ​ម៉ាស៊ីន Twin-Turbo 6.0-liter W12 ដែល​ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​វិល​កង់​ទាំង​បួន​។ យើង​រំពឹង​ថា វា​នឹង​មាន​កម្លាំង​យ៉ាង​ហោច​ណាស់ ៥៨៥​សេះ ដូច​ទៅ​នឹង A8 ធម្មតា​ដែរ​។ វា​ក៏​អាច​មាន​ម៉ាស៊ីន​ខ្លាំង​ដូច​ទៅ​នឹង Continental GT និង Bentayga ដែរ ដែល​មាន​កម្លាំង ៦២៦​សេះ​។

ក្រុមហ៊ុន​រថយន្ត Audi មិន​បាន​បញ្ជាក់​ថា នៅ​ពេល​ណា​ដែល​រថយន្ត A8 ប្រភេទ​ប្រណិត​លំដាប់​ខ្ពស់​នឹង​មក​ដល់​នោះ​ទេ ។ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្ហាញខ្លួន​នៅ​ពេល​ខាង​មុខ ដែល​អាច​ស្ថិត​ក្នុង​កំឡុង​ឆ្នាំ​២០២១ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ