ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ នី​ឡា បង្ហើប​ពី​មនុស្ស​ប្រុស​ដែល​នាង​មិន​យក​ខ្លួន​បៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា បាន​បង្ហើប​ពី​អត្ត​ចារឹក​មនុស្ស​ដែល​ខ្លួន​នឹង​មិន​អាចយ​កមក​ធ្វើ​ជា​គូ​អនាគត​បាន​ឡើយ ក្នុង​ពេល​ដែល​នាង​បាន​ពើបប្រទះ​ស្នេហ៍​ប្រេះឆា​ម្តង​រួច​មក​ហើយ​។ បើ​ទោះបីជា​បាន​កាត់​ផ្តាច់និស្ស័យ​ស្នេហ៍​ជាមួយ​បុរស​កូន​អ្នកមាន​បុណ្យស័ក្តិ​ខ្ពស់​អស់​ពេល​ជា​យូរ​មក​ហើយ​ក្តី រហូត​មក​ដល់​ពេល​នេះ​អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​ភ្លេង​រី​ខ​ត​រូប​នេះ នៅ​មិន​ទាន់​លេចលឺ​ដំណឹង​ស្នេហ៍​ជាមួយ​បុរស​ថ្មី​ណាមួយ​នៅឡើយ​ទេ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា បាន​បង្ហើប​ពី​អត្ត​ចារឹក​មនុស្ស​ដែល​ខ្លួន​នឹង​មិន​អាចយ​កមក​ធ្វើ​ជា​គូ​អនាគត​បាន​ឡើយ ក្នុង​ពេល​ដែល​នាង​បាន​ពើបប្រទះ​ស្នេហ៍​ប្រេះឆា​ម្តង​រួច​មក​ហើយ​។

បើ​ទោះបីជា​បាន​កាត់​ផ្តាច់និស្ស័យ​ស្នេហ៍​ជាមួយ​បុរស​កូន​អ្នកមាន​បុណ្យស័ក្តិ​ខ្ពស់​អស់​ពេល​ជា​យូរ​មក​ហើយ​ក្តី រហូត​មក​ដល់​ពេល​នេះ​អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​ភ្លេង​រី​ខ​ត​រូប​នេះ នៅ​មិន​ទាន់​លេចលឺ​ដំណឹង​ស្នេហ៍​ជាមួយ​បុរស​ថ្មី​ណាមួយ​នៅឡើយ​ទេ ខណៈ​ពេល​ក្តីក្តាំ​ង​ជាមួយ​អតីត​សង្សារ​របស់​នាង​នៅ​មិន​ទាន់​បាន​ចប់​ពេញលេញ​។

ទំនងជា​ខ្លាច​ជាន់​ដាន​ដូច​ស្នេហ៍​ចាស់ វ៉ា​ន់ នី​ឡា បាន​បង្ហើប​ពី​អត្ត​ចរិត​មនុស្ស​ដែល​ខ្លួន​មិន​អាច​យក​ធ្វើ​ជា​គូគាប់​ថ្មី​បាន​។ វ៉ា​ន នី​ឡា បាន​លើក​ឡើង​ថា មនុស្ស​ប្រុស​ក៏​ដោយ ស្រី​ក៏​ដោយ​ដែល​តាម​ស្អិត​ពេក ស្រលាញ់​យើង​ពេក គឺជា​មនុស្ស​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​ទៅ​វិញ​ទេ ពីព្រោះ​សេចក្តី​ស្រលាញ់​ដែល​ងប់ងុល អាច​ធ្វើ​ឱ្យ​ខ្វាក់​ភ្នែក​ខ្វាក់​ប្រាជ្ញា មានគំនិត​សង្ស័យ​ច្រើន ហើយ​ទំនាស់​ក៏​ចាប់ផ្តើម​មាន​ជា​បន្តបន្ទាប់ ចាប់ផ្តើម​ចង់​បំផ្លាញ​គ្នា​ទៅ​វិញ​ទៅ​មក​។

នាង​បញ្ជាក់​ថា រឿង​នេះ មិនមែន​មនុស្ស​គ្រប់​រូប​សុទ្ធតែ​បែប​នេះ​ទាំងអស់ តែ​ភាគច្រើន​គឺ​អ​ញ្ចឹ​ង ។ ហេតុ​ដូចនេះ ហើយ​បានជា​ពេល​ខ្លះ​កាប់សំលាប់​គ្នា​ដោយសា​តែ​ពាក្យ​ថា «​អញ​មិន​បាន​អាណា​ក៏​មិន​បាន​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ