ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ ! ទឹកភ្នែក​​​អើយ…

4 ឆ្នាំ មុន
  • ភ្នំពេញ

តំបន់​អភិវឌ្ឍ​នៅ​ទីណា​…​ទឹកភ្នែក​ហូរ​នៅ​ទីនោះ​…​ជា​ទឹកភ្នែក​ទាមទារ​រក​យុត្តិធម៌​…​ជា​ទឹកភ្នែក ព្រោះតែ​ការ​កេងប្រវ័ញ្ច​…​ការ​លោភលន់​ហួសហេតុ​ពី​អ្នក​ដែល​មាន​សិទ្ធិ​អភិវឌ្ឍ ។ ពិតមែន​មាន​អនុក្រឹត្យ​ពី​រាជរដ្ឋាភិបាល​…​បាន​ប្រគល់​ឱ្យ​ទីតាំង​ធ្វើការ​អភិ​វ​វ្ឍ​…​ធ្វើ​ជាទី​ក្រុង​រណប​ជាដើម​មែន​…​ប៉ុន្តែ​ខ្លឹមសារ​អនុក្រឹត្យ​របស់​តេ​ជោ​សែន​…​សុទ្ធតែ​បានឱ្យ​បុគ្គល​ឬ​ក្រុមហ៊ុន​ទាំងនោះ​សម្រួល​ដោះ ស្រាយ​រាល់​ផល​ប៉ះពាល់​ទាំងអស់​…​គឺ​កុំឱ្យ​មាន​បញ្ហា​អាក្រក់ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​…​អ្នកមាន​សំណាង​ធំ​ទាំងឡាយ​ជា​សេដ្ឋី​ថ្មី សេដ្ឋី​ចាស់​…​សេដ្ឋី​ត្បាញ​អាយ​ខ្លះ​នោះ​…​ក្រោយ​​ពី​បាន​អនុក្រឹត្យ​ប្រគល់​ដី​ប្រគល់​ទីតាំង​ឱ្យ​វិនិយោគ​ហើយ​…​ឬ​ឱ្យអនុ​ប​យោគ​ហើយ​…​ច្រើន​តែ «​បុស​ឃ្លៀ​ក​»…​ច្រើន​តែ​ឱ្យជើង​កាង​ទៅ​គំរាមកំហែង​…​ឱ្យ​តម្លៃ​ថោក​ៗ​ខុស​ពី​ទីផ្សារសេរី​…​បើ​មិន​លក់​ឱ្យ​តាម​តម្លៃ​ដែល​ខ្លួន​ឱ្យ​ទេ​…​គំរាម​ឈូស​ចោល ដេញ​ចេញ…

តំបន់​អភិវឌ្ឍ​នៅ​ទីណា​…​ទឹកភ្នែក​ហូរ​នៅ​ទីនោះ​…​ជា​ទឹកភ្នែក​ទាមទារ​រក​យុត្តិធម៌​…​ជា​ទឹកភ្នែក ព្រោះតែ​ការ​កេងប្រវ័ញ្ច​…​ការ​លោភលន់​ហួសហេតុ​ពី​អ្នក​ដែល​មាន​សិទ្ធិ​អភិវឌ្ឍ ។

ពិតមែន​មាន​អនុក្រឹត្យ​ពី​រាជរដ្ឋាភិបាល​…​បាន​ប្រគល់​ឱ្យ​ទីតាំង​ធ្វើការ​អភិ​វ​វ្ឍ​…​ធ្វើ​ជាទី​ក្រុង​រណប​ជាដើម​មែន​…​ប៉ុន្តែ​ខ្លឹមសារ​អនុក្រឹត្យ​របស់​តេ​ជោ​សែន​…​សុទ្ធតែ​បានឱ្យ​បុគ្គល​ឬ​ក្រុមហ៊ុន​ទាំងនោះ​សម្រួល​ដោះ ស្រាយ​រាល់​ផល​ប៉ះពាល់​ទាំងអស់​…​គឺ​កុំឱ្យ​មាន​បញ្ហា​អាក្រក់ ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​…​អ្នកមាន​សំណាង​ធំ​ទាំងឡាយ​ជា​សេដ្ឋី​ថ្មី សេដ្ឋី​ចាស់​…​សេដ្ឋី​ត្បាញ​អាយ​ខ្លះ​នោះ​…​ក្រោយ​​ពី​បាន​អនុក្រឹត្យ​ប្រគល់​ដី​ប្រគល់​ទីតាំង​ឱ្យ​វិនិយោគ​ហើយ​…​ឬ​ឱ្យអនុ​ប​យោគ​ហើយ​…​ច្រើន​តែ «​បុស​ឃ្លៀ​ក​»…​ច្រើន​តែ​ឱ្យជើង​កាង​ទៅ​គំរាមកំហែង​…​ឱ្យ​តម្លៃ​ថោក​ៗ​ខុស​ពី​ទីផ្សារសេរី​…​បើ​មិន​លក់​ឱ្យ​តាម​តម្លៃ​ដែល​ខ្លួន​ឱ្យ​ទេ​…​គំរាម​ឈូស​ចោល ដេញ​ចេញ ឬ​ចាក់​ដី​លុប​ប្រមូល​យក​…​ដូច​ទៅ​ប្លន់​យក​ស្រស់​ៗ…​ដែល​មួយ​ម៉ាត់​ណា​ក៏​អាង​អនុក្រឹត្យ​ដែរ​…​រឿង​មិន​ទឹកភ្នែក​ហូរ​…​ហូរ​ទាំង​គ្រួសារ ។

តើ​តំបន់​ណាខ្លះ​ទឹកភ្នែក​ហូរ​…​ហូរ​មិន​ទាន់​ឈប់​…​នៅ​តែ​ហូរ​មិន​ទាន់​បាន​បញ្ចប់​នោះ ?
ក្រុម​អ្នក​សង្កេតការណ៍​បាន​កត់សម្គាល់​ឃើញ​នៅ​ទីតាំង​បូ​រី​កីឡា​…​នៅ​តំបន់​បឹង​កក់​…​នៅ​តំបន់​បាក់​ខែង ជ្រោយចង្វា ។​ល ។

ជា​បន្ត​ៗ​មក​ទៀត​…​ទឹកភ្នែក​ម្ចាស់​កម្មសិទ្ធិ​…​មាន​ដំណឹង​ថា​នឹង​ហូរ​ទៀត​ហើយ​…​បន្ត​ហូរ​ទៅ​ដល់​តំបន់​អរិយ​ក្សត្រ​…​ជា​តំបន់​ទទួល​បាន​អនុក្រឹត្យ​អនុ​ប​យោគ​ដី​៧០​ហិ​កតា​…​និង​កំពុង​ចាប់ផ្តើម​ហូរ​នៅ​តំបន់​បឹង​ទំពុន​…​ដែល​សុទ្ធតែ​ជា​ដី​មាន​ម្ចាស់​គ្រប់គ្រង​…​ព្រោះ​ទិញ​ត​ៗ​គ្នា​តាម​តម្លៃ​ទីផ្សារសេរី ។

ទឹកភ្នែក​ហូរ​ដោយសារ​អនុក្រឹត្យ​…​ក៏​ព្រោះតែ​អស់លោក​សេដ្ឋី​ថ្មី​ៗ…​សេដ្ឋី​ត្បាញ​អាយ​ទាំងនោះ យក​អនុក្រឹត្យ​ទៅ​គំរាម​ម្ចាស់​ដី​…​គំរាម​បូ​ប​ដី​ចាក់​លុប​យក​…​បើ​មិន​លក់​តាម​តម្លៃ​សេដ្ឋី​…​លក់​ក៏​អញ​យក មិន​លក់​ក៏​អញ​យក​…​។ យក​អនុក្រឹត្យ​ទៅ​រំលោភ​យក​…​ធ្វើ​ដូច​កេ​រ្ត៍​ម៉ែឪ​ចែក​ឱ្យ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ