ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉េ​ប​សាយ​ព័ត៌មាន​ចំនួន​ប្រាំ​ដែល​អ្នក​គួរ​តាមដាន​រាល់ថ្ងៃ

4 ឆ្នាំ មុន

វ៉េ​ប​សាយ​សារព័ត៌មាន​ចំនួន​ប្រាំ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​វេ៉ប​សាយ​ព័ត៌មាន​ដែល​គួរ​យកចិត្តទុកដាក់​តាមដាន​ប្រចាំ​ថ្ងៃ ។ នេះ​បើ​តាម​វេ៉​ប​សាយ​អា​លិច​ហ្សា alexa.com ដែល​ធ្វើ​ចំណាត់​វេ​៉ប​សាយ​ព័ត៌មាន​ទូ​ទាំង​ពិភពលោក ។ វេ៉​ប​សាយ​នោះ​បានអោយ​ដឹង​ថា វេ​៉ប​សាយ​កោះសន្តិភាព kohsantepheapdaily.com…

វ៉េ​ប​សាយ​សារព័ត៌មាន​ចំនួន​ប្រាំ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​វេ៉ប​សាយ​ព័ត៌មាន​ដែល​គួរ​យកចិត្តទុកដាក់​តាមដាន​ប្រចាំ​ថ្ងៃ ។ នេះ​បើ​តាម​វេ៉​ប​សាយ​អា​លិច​ហ្សា alexa.com ដែល​ធ្វើ​ចំណាត់​វេ​៉ប​សាយ​ព័ត៌មាន​ទូ​ទាំង​ពិភពលោក ។

វេ៉​ប​សាយ​នោះ​បានអោយ​ដឹង​ថា វេ​៉ប​សាយ​កោះសន្តិភាព kohsantepheapdaily.com គឺជា​វេ៉​ប​សាយ ព័ត៌មាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

វេ៉​ប​សាយ​កោះសន្តិភាព​ផ្តល់​ព័ត៌មាន​ចម្រុះ និង​សម្បូរ​បែប​ដូច​ជា ព័ត៌មាន​នយោបាយ សេដ្ឋកិច្ច កម្សាន្ត កីឡា សុខភាព ព័ត៌មាន​សង្គម និង​ព័ត៌មាន​ជា​ច្រើន​ទៀត ដោយ​ធ្វើ​អោយ​វេ​ប​សាយ​នេះ​ក្លាយជា​វេ​៉ប​សាយ​ព័ត៌មាន​ផ្តល់​គ្រប់​រសជាតិ​ដល់​អ្នក​អាន ។

ចំណែក​អ្នក​ចង់​ដឹង​ព័ត៌មាន​សុខភាព​គួរ​ចូល​ទស្សនា​វេ៉​ប​សាយ health.com.kh ដែល​ត្រូវ​ចំណាត់ថ្នាក់​ជា​វេ៉​ប​សាយ​សុខភាព​ឈានមុខ​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ដោយ​បង្កើត​ឡើង​រួម​គ្នា​រវាង​អ្នកកាសែត និង​វេជ្ជបណ្ឌិត វេ​ប​សាយ health.com.kh បាន​ផ្តល់​ព័ត៌មាន​ទាក់ទង​សុខភាព​គួរ​ទុកចិត្ត​ជាងគេ​បំផុត​ដូច​ជា ព័ត៌មាន​សុខភាព​ទាក់ទង​នឹង​ជំងឺ​ទូទៅ ព័ត៌មាន​សុខភាព​បុរស សុខភាព​ស្ត្រី ការ​ថែរក្សា​សម្រស់ ការ​ថែរក្សា​គភ៌ ការ​អប់រំ​កូន ការ​សង្គ្រោះ​បឋម ការ​ប្រើប្រាស់​ឱសថ និង​ព័ត៌មាន​ទាក់ទង​ជីវិត​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

ចំណែក​វេ៉​ប​សាយ sabay.com ត្រូវ​បាន​គេ​ដឹង​ថា មាន​ព័ត៌មាន​ច្រើន​ទាក់ទង​សង្គម និង កម្សាន្ត​ព្រមទាំង​ព័ត៌មាន​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ។

អ្នក​ដែល​ចូល​ចិត្ត​នយោបាយ​វិញ​អាច​តាមដាន​តាម Freshnewasia.com ដែល​ត្រូវ​គេ​ដឹង​ថា មាន​ព័ត៌មាន​នយោបាយ​ច្រើន​ពិសេស​ព័ត៌មាន​ដែល​ចេញពី​ប្រភព​មន្ត្រី​រដ្ឋាភិបាល ។

ចំពោះ​អ្នក​ចូល​ចិត្ត​តាមដាន​ព័ត៌មាន​សិល្បៈ និង​កម្សាន្ត​វិញ​អាច​តាម​ព័ត៌មាន​នៅ​វេ៉​ប​សាយ popular.com.kh ដែល​កាលពីមុន​ជា​ទស្សនាវដ្តី​ប្រជាប្រិយ​ដ៏​ពេញ​និយម ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ