ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ប្រើថ្នាំញៀន» ទើបខ្ញុំហ៊ានកា.ប់សម្លា.ប់​ប្រពន្ធបែប​នេះ… ហួសចិត្ត​គ្រប់គ្នា

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ជន​ជា​ប្តី​​ដែល​ជា​ឃាតករ ត្រូវ​សមត្ថកិច្ច​​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ សាកសួរ ​ជន​នេះ​ក៏បាន​ឆ្លើយ​សារភាព​ថា «រូបគេ​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ កាលពី​២​ថ្ងៃមុន ទើប​ចិត្តដាច់​ហ៊ាន​​កាប់់​ប្រពន្ធ​បែប​នេះ» ។…

ខេត្តឧត្តរមានជ័យ ៖ ជន​ជា​ប្តី​​ដែល​ជា​ឃាតករ ត្រូវ​សមត្ថកិច្ច​​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ សាកសួរ ​ជន​នេះ​ក៏បាន​ឆ្លើយ​សារភាព​ថា «រូបគេ​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ កាលពី​២​ថ្ងៃមុន ទើប​ចិត្តដាច់​ហ៊ាន​​កាប់់​ប្រពន្ធ​បែប​នេះ» ។ ជនសង្ស័យត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចំណែក​សព​ស្ត្រី​រង​គ្រោះ​ សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​ ដើម្បី​​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

គួររំលឹកថា ស្ត្រី​ម្នាក់​បាន​ដួលស្លាប់​យ៉ាង​អាណោចអាធ័មបំផុត នៅ​ក្នុង​ថ្លុកឈាម​ចោល​កូនប្រុស​ជាទី​ស្រឡាញ់​ដោយសារ​ត្រូវ​បុរស​ជា​ប្តី​ ដែល​បែក​ថ្នាំ​កាប់​នឹង​កាំបិត​ខ្វែវ​ចំនួន៤​កាំបិត កាលពី​វេលា​ម៉ោង​ប្រមាណ​១​ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា នៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ។

ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ប្តី​កាប់​ស្លាប់​នេះ​ ឈ្មោះ​ម៉ា​ប់ ស្រី​មុំ អាយុ​២៥​ឆ្នាំ ឯ​ប្តី​ដែល​ជា​ឃាតករ​បាតដៃ​ប្រឡាក់​ឈាម​ឈ្មោះ អង រ័​ត្ន អាយុ​២៧​ឆ្នាំ ។ ប្តី​-ប្រពន្ធ​នេះ​ជា​កសិករ មានកូន​ប្រុស​ម្នាក់​​ទើប​មាន​អាយុ​៤​ឆ្នាំ មក​ស្នាក់​​នៅ​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​ថ្មី ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្ត​បន្ទាយ​​​មាន​ជ័យ ។ ក្រោយ​ពី​កាប់​ប្រពន្ធ​ស្លាប់ ជន​នេះ​ក៏ត្រូវ​បាន​អ្នក​ភូមិ​ព័ទ្ធ​ចាប់ខ្លួន ប្រគល់​ទៅ​ឱ្យ​អាវ​ុធ​ហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​ភ្លាម​ៗ​ដែរ ។

មន្ត្រី​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ហិង្សា​នេះ​ភ្លាម សមត្ថកិច្ច​បាន​ទៅ​ដល់​ធ្វើការ​ពិនិត្យ​សព​ស្ត្រី​រង​គ្រោះ​ឃើញ​មាន​ស្នាម​កាប់​ចំនួន​៤​កន្លែង គឺ​ត្រចៀក​ខាង
ស្តាំ ស្មា​ខាងស្តាំ កញ្ចឹងក​និង​ដើម​ដោះ​ទាំង​សងខាង ។

ប្រសិនបើ​ការ​កាប់​ប្រហារ​ប្រពន្ធ​មិន​ញញើត​ដៃ​ ដោយសារ​តែ​ការ​ប្រើ​សារធាតុ​ញៀន​ហួស​កម្រិត​(​បែក​ថ្នាំ​) ក៏​ជា​ប្រកាស​អាសន្ន​ សម្រាប់​ក្រុម​គ្រួសារ​អ្នក​ប្រើ​សារធាតុ​ញៀន​ទាំងឡាយ ​គប្បី​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​​ឧទាហរណ៍​ជាក់ស្តែង ​បាន​កើត​មាន​ច្រើនហើយ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ