ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​ស្រះ​ក៏​ប្រទះ​គ្រាប់បែក​…​ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពី​យន្តហោះ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ៖ ទីតាំង​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​អូរ​កូន​ត្រុំ ឃុំ​ត្រែងត្រ​យឹ​ង ស្រុក​ភ្នំស្រួច បាន​ត្រូវ​គេ​ប្រទះ​ឃេ​ី​ញគ្រាប់បែក​ប្រភេទ​ទម្លាក់​ពី​លេ​ី​យន្ដហោះ​មួយ​គ្រាប់ កាលពី​ថ្ងៃ​ទី​២៧ខែឧសភា វេលា​ម៉ោង​ប្រមាណ​១២ និង​៣០នាទី​ថ្ងៃត្រង់ ។…

​ខេត្តកំពង់ស្ពឺ ៖ ទីតាំង​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​អូរ​កូន​ត្រុំ ឃុំ​ត្រែងត្រ​យឹ​ង ស្រុក​ភ្នំស្រួច បាន​ត្រូវ​គេ​ប្រទះ​
ឃេ​ី​ញគ្រាប់បែក​ប្រភេទ​ទម្លាក់​ពី​លេ​ី​យន្ដហោះ​មួយ​គ្រាប់ កាលពី​ថ្ងៃ​ទី​២៧ខែឧសភា វេលា​ម៉ោង​ប្រមាណ​១២ និង​៣០នាទី​ថ្ងៃត្រង់ ។ បន្ទាប់​ពី​ប្រទះ​ឃើញ កម្លាំង​នគរបាល​សហការ​ជាមួយ​អង្គភាព​កម្ចាត់​មីន​(CMAC) ក៏​បាន​ទៅ​ពិនិត្យ​យក​គ្រាប់​ខាង​លេ​ី​ចេញពី​ក្នុង​រណ្ដៅ​ដី គឺជា​គ្រាប់បែក​ម៉ាក MK82ប្រភេទ​​២៧៥​មី​លី្ល​ម៉ែត្រ ទម្ងន់​២៤១​គី​ទ្បូ​ក្រាម ប្រវែង​១៦៨​សង្ទីម៉ែត្រ ។

គ្រាប់បែក​នេះ​ ផលិត​នៅ​សហ​រដ្ឋអាមេ​រិក​ដែល​បន្សល់​ទុក​នៅ​ច្រេ​ី​ន​កន្លែង​ខុស​ៗ​គ្នា ត្រូវ​បាន​រក​ឃេ​ី​ញ​ជា​បន្ដបន្ទាប់ ។ ចំណែក​គ្រាប់បែក​ដែល​រក​ឃើញ​ពេល​នេះ គឺ​ខណៈ​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ស្រះ​ទឹក​នៅ​ភូមិ​កូន​ត្រុំ ឃុំ​អូរ ស្រុក​ភ្នំស្រួច ស្ថិត​ក្នុង​ដី​របស់​ឈ្មោះ អួ​ង សុ​ភ័​ណ្ឌ ជា​ស្មៀនឃុំ​អូរ ឃើញ​គ្រាប់​ក្នុង​ដី​ជម្រៅ​ប្រហែល​៥​ម៉ែត្រ ។

តាម​ការ​បញ្ជាក់​របស់​មន្ដ្រី CMAC ឲ្យ​ដឹង​ថា គ្រាប់បែក​នេះ​ តាម​ការ​ពិនិត្យ​គឺ​មិន​ទាន់​ផ្ទុះ​ឆេះ​ទេ មូលហេតុ​អាច​មក​ពី​ការ​ទម្លាក់​នោះ​ដោយ​ស្ថានភាព​ចាំបាច់​បំផុត ទេ​ី​ប​មិន​ទាន់​ផ្ទុះ ហើយ​បច្ចុប្បន្ន​កម្លាំង CMAC បាន​ដឹក​ចេញពី​ទីតាំង​ដេ​ី​ម្បី​យក​ទៅ​កម្ទេច​ចោល​តាម​លក្ខណៈ​បច្ចេកទេស ។ ចំពោះ​ស្ថានភាព​គ្រាប់​នេះ​បើ​ក្នុង​ករណី​មិន​យក​តាម​បច្ចេកទេស​ទេ គឺ​អាច​បង្ក​គ្រោះថ្នាក​ជាយថាហេតុ ។

គ្រាប់បែក​ប្រភេទ MK82 គឺជា​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​បេ​៥២ របស់​សហរដ្ឋអាមេរិក ដែល​បាន​ទម្លាក់​នៅ​ក្នុង​ឆ្នាំ​១៩៧៣​លើទឹកដី​កម្ពុជា ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ