ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុង ឆ្លើយ​តប​ការ​រិះគន់​រឿង​បង្អួត​សម្ភារៈ​និយម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​អ្នក​នាង ខ្ញុង បានរ​ង្គា​ស​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន ដែល​បាន​វាយប្រហារ​មក​លើ​រូប​នាង​ដែល​បាន​បង្អួត​សម្ភារៈ​និយម​និង​មាន​តម្លៃ​ថ្លៃ​។ តារា​រូប​នេះ​បាន​ទទួល​ការ​រិះគន់ និង​ការ​វាយប្រហារ​មួយ​ចំនួន​ពី​មហាជន បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​តែងតែ​បង្ហាញ​នូវ​សម្ភារៈ​លម្អ​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​អ្នក​នាង ខ្ញុង បានរ​ង្គា​ស​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន ដែល​បាន​វាយប្រហារ​មក​លើ​រូប​នាង​ដែល​បាន​បង្អួត​សម្ភារៈ​និយម​និង​មាន​តម្លៃ​ថ្លៃ​។

តារា​រូប​នេះ​បាន​ទទួល​ការ​រិះគន់ និង​ការ​វាយប្រហារ​មួយ​ចំនួន​ពី​មហាជន បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​តែងតែ​បង្ហាញ​នូវ​សម្ភារៈ​លម្អ​មួយ​ចំនួន ជា​ពិសេស​ការ​ទិញ​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​។

អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បាន​លើក​ឡើង​ថា «​ខ្ញុំ​បង្ហាញ​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​មាន ព្រោះ​ខ្ញុំ​ចង់​បញ្ជាក់​ថា ការ​ប្រឹងប្រែង​តស៊ូ​របស់ខ្ញុំ វា​មិន​អត់​ប្រយោជន៍​នោះ​ទេ​។ ខ្ញុំ​សុខចិត្ត​ឱ្យ​អ្នកឯង​ថា ខ្ញុំ​អួត វា​ប្រសើរ​ជាង​ឱ្យ​អ្នកឯង​ដៀល​ខ្ញុំ​ថា មី​អត់​កំណើត​ដែរ​» ។

ជា​ការ​កត់​សម្គាល់ការ​បង្ហាញ​នូវ​សម្ភារៈ​ដែល​មាន​តម្លៃ​ថ្លៃ​របស់​អ្នក​នាង ខ្ញុង នា​ពេល​នេះ​ហាក់​មិន​មាន​អ្វី​ចម្លែក​ឡើយ ក្នុង​ពេល​ការងារ​សិល្បៈ​របស់​នាង​កំពុង​តែ​កាក់កប​ខ្លាំង​។

ក្រៅពី​សម្តែង​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN អ្នក​នាង ខ្ញុង ក៏​មានការ​កាក់កប​ខ្លាំង​នៅ​ក្នុង​ការ​ដើរ​ច្រៀង​កាត់សក់​តាម​រោងការ​ផ្សេង​ៗ ក្រៅពី​នោះ​នាង​ក៏​មានមុខ​របរ​លក់​សាច់ក្រក និង​ត្រី​ប្រហុក ផ្អក តាម​អន​ឡាញ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ