ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ស្នើ​កម្ពុជា​សម្រួល​ការងារ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វៀតណាម​បាន​ស្នើ​ដល់​ភាគី​ក​ម្ពូ​ជា​ជួយ​សម្រួល​ការងារ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​បាង់​បង់ជីវិត​នៅ​សម័យ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោកស្រី ង្វៀ​ន ធី​គី​ម​ងិ​ន (Nguyen Thi…

រាជធានី​ភ្នំពេញ ៖ វៀតណាម​បាន​ស្នើ​ដល់​ភាគី​ក​ម្ពូ​ជា​ជួយ​សម្រួល​ការងារ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​បាង់​បង់ជីវិត​នៅ​សម័យ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោកស្រី ង្វៀ​ន ធី​គី​ម​ងិ​ន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា​វៀតណាម និង​សម្ដេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ ខណៈ​ដែល​សម្តេច​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​ទស្សនកិច្ច​នៅ​វៀតណាម ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​រដ្ឋសភា ។

ក្នុង​ជំនួប​លោកស្រី​ប្រធានរដ្ឋសភា «​ស្នើ​សុំ​ភាគី​កម្ពុជា​ជួយ​សម្រួល​ដល់​ការងារ​ស្វែងរក​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់ ប្រទេស​វៀតណាម​វិញ​» ។ លោកស្រី​ក៏​បាន​លើក​ឡើង​ថា ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋសភា​កម្ពុជា​-​វៀតណាម ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទាំង​ទ្វេភាគី និង​ពហុភាគី ។ ក្នុង​ជំនួប​នោះ​ដែរ​សម្តេច​ហេង សំ​រិ​ន បាន​ជម្រាប​ប្រធានរដ្ឋសភា​វៀតណាម​ថា រដ្ឋសភា​កម្ពុជា​នៅ​ក្នុង​នីតិកាល​ទី​៦ បាន​កំពុង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត​សភា​តាម​រយៈ​សកម្មភាព​ចូលរួម​ក្នុង​វេទិកា​សភា​អន្តរជាតិ​នានា​សំដៅ​រួមចំណែក​លើកកម្ពស់​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​សកលលោក ។

ជាក់ស្តែង​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​សភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ។ សម្តេច​បាន​បន្ត​ថា រដ្ឋសភា​កម្ពុជា​បាន​ពង្រីក​បន្ថែម​ទៀត​នូវ​ក្រុម​មិត្តភាព​សភា​កម្ពុជា​ជាមួយ​បណ្តា​សភា ប្រទេស​ជា​មិត្ត​ក្នុង​តំបន់ និង​សកលលោក​តាម​ការ​ស្នើ សុំ​ពី​សភា​ប្រទេស​ជា​មិត្តភាព និង​ភាព​ចាំបាច់​របស់​រដ្ឋសភា​កម្ពុជា​ខ្លួនឯង ។ រដ្ឋសភា​កម្ពុជា បាន​បង្កើត​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នកនយោបាយ​សភា​ស្ដ្រី តាំងពី​ឆ្នាំ​២០១៥ សម្រាប់​ជា សេនាធិការ​របស់​រដ្ឋសភា ក្នុង​គោលដៅ​អនុវត្ដ​គោលនយោបាយ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ផ្ដល់​ភាព អង់អាច​ដល់​ស្ដ្រី ចូលរួម​ក្នុង​វិស័យ​នយោបាយ និង​សកម្មភាព សង្គម​គ្រប់​ក​ម្រិ ត ។

នៅ​ក្នុង​ការ​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ ។ លោកស្រី​ប្រធានរដ្ឋសភា​សំណូមពរ​សម្តេច ហេង សំ​រិ​ន ជំរុញ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​រវាង​សមាជិក​រដ្ឋសភា​វ័យក្មេង និង​សមាជិក​រដ្ឋសភា​ស្ត្រី រួម និង​ការ​ផ្លាស់​ប្តូរ​ចែករំលែក​បទ​ពិសោធន៍​រវាង​គណៈកម្មការ​ជំនាញ​គ្រប់​វិស័យ និង​នៅ​ក្នុង​កម្រិត​អគ្គលេខាធិការដ្ឋាន​ផង​ដែរ ពិសេស​ការ​បន្ត​ជំរុញ​ដល់​ដំណើរការ​រៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​រវាង​គណៈកម្មការ​សេដ្ឋកិច្ច គណៈកម្មការ​កិច្ចការបរទេស និង​គណៈកម្មការ​ការពារ​ជាតិ​រវាង​រដ្ឋសភា​កម្ពុជា ឡាវ និង​វៀត ណា​ម ឲ្យ​បាន​ទៀងទាត់ ដើម្បី​គាំទ្រ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ដែលរ ដ្ឋា​ភិ​បាល​កម្ពុជា ឡាវ និង​វៀតណាម​បាន​បង្កើត​ឡើង​នោះ ។

សូម​ជម្រាប​ថា នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ភាគី​ទាំង​ពីរ​ក៏​បាន​ចុះហត្ថលេខា​លើ​ឯកសារ​អនុ ស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​អគ្គលេខាធិការដ្ឋាន រដ្ឋសភា​កម្ពុជា និង​វៀតណាម​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា និង​លោក​ង្វៀ​ន ហា​ញ់​ហ្វុ​ក ប្រធាន​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម​ផង​ដែរ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ