ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីមិន​ដោះ​លែង​បណ្ដា​នាវិក២៤​នាក់ ​ទេ

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ៖ វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ទី​២៧​ឧសភា បាន​បដិសេធ​ការ​វិនិច្ឆ័យ​កាលពី​ថ្ងៃ​ទី​២៥​ ឧសភា របស់​តុលាការ​សមុទ្រ​អន្តរជាតិ ដែល​ចេញ​បញ្ជា​ឲ្យ​រុ​ស្ស៊ី​ដោះ​លែង​នាវិក​អ៊ុយ​ក្រែ​ន​២៤​នាក់ ដែល​ជាប់​ឃុំឃាំង​ចាប់តាំងពី​ការ​ចាប់​នាវា​៣​គ្រឿង​របស់​អ៊ុយ​ក្រែ​ន កាលពី​ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ក…

ប្រទេស​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ៖ វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ទី​២៧​ឧសភា បាន​បដិសេធ​ការ​វិនិច្ឆ័យ​កាលពី​ថ្ងៃ​ទី​២៥​ ឧសភា របស់​តុលាការ​សមុទ្រ​អន្តរជាតិ ដែល​ចេញ​បញ្ជា​ឲ្យ​រុ​ស្ស៊ី​ដោះ​លែង​នាវិក​អ៊ុយ​ក្រែ​ន​២៤​នាក់ ដែល​ជាប់​ឃុំឃាំង​ចាប់តាំងពី​ការ​ចាប់​នាវា​៣​គ្រឿង​របស់​អ៊ុយ​ក្រែ​ន កាលពី​ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ក ្នុង​ច្រក​សមុទ្រ​ KERTCH​ នៅ​តំបន់​គ្រី​មេ​មក​។

ក្រុង​មូ​ស្គូ​យល់​ថា ​តុលាការក្រុង ​HAMBOURG​ នោះ​ កើតមក​ពី​អនុសញ្ញា​ឆ្នាំ​១៩៨២​ របស់ ​អ​.​ស​.​ប ស្ដី​ពី​ច្បាប់​សមុទ្រ​ដែល​រុ​ស្ស៊ី ​ក៏​ដូច​ជា​អ៊ុយ​ក្រែ​ន​ជា​អ្នក​ចុះហត្ថលេខា​ដែរ ពុំ​មាន​សមត្ថកិច្ច​សម្រាប់​កាត់ក្ដី​លើ​ឧប្បត្តិហេតុ​នោះ​ឡើយ​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ទ្រី​ប៉េ​ស្កូវ​អះអាង​ថា អនុសញ្ញា​ស្ដី​ពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ពុំ​អាចយ​កមក​អនុវត្ត​សម្រាប់​ច្រក​សមុទ្រ​ KERTCH​ ឡើយ​។ លោក​ពុំ​បាន​ធ្វើការ​ពន្យល់​ថែម​ទៀត​ទេ​។

សារព័ត៌មាន​រុ​ស្ស៊ី ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៦ ​ឧសភា​ថា វិមាន​ក្រឹម​ឡាំង​គាំទ្រ​ដល់​ការ​បន្ត​ស៊ើប​អង្កេត ​និង​រៀប​ចំការ​កាត់ទោស​នាវិក​ទាំង​២៤​នាក់ ដែល​រុ​ស្ស៊ី​ចោទប្រកាន់​ថា ​រំលោភ​បំពាន​ដែនទឹក​របស់​ខ្លួន​៕ (កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ